បន្ទាយមានជ័យ ៖ អនុប្រធានសាខាពន្ធដា ខេត្តបន្ទាយមានជ័យ ត្រូវជនមិនស្គាល់មុខកា.ប់ត្រូវ៣កាំបិតចំកញ្ចឹងក ៣កន្លែងរបួសធ្ងន់ សមត្ថកិច្ចថា ជារឿងគំនុំដឹងមុខសញ្ញាខ្លះហើយ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងសិរីសោភ័ណ ។

ព័ត៌មានទទួលបានឱ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ នាក់ សីហា អនុប្រធានទទួលផ្នែកបំណុលសាខាពន្ធដារ ខេត្តបន្ទាយមានជ័យដែលរងរបួសចំកញ្ចឹងក ចំនួន៣កន្លែង និងបាក់ឆ្អឹងជំនីខាងឆ្វេង ស្ថានភាពធ្ងន់ធ្ងរត្រូវបានសង្គ្រោះបន្តទៅកាន់មន្ទីរពេទ្យកាលម៉ែត្រភ្នំពេញ ។
 
លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់ថា ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចសួនស្ព័រស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានករណីជនរងគ្រោះម្នាក់ បើករថយន្តចេញពីផ្ទះប្រមាណ៥០ម៉ែត្រ ត្រូវបានជនមិនស្គាល់មុខបើករថយន្តម៉ាក់ធុនត្រា ពណ៌ស ពាក់ផ្លាក់លេខ ភ្នំពេញ2AZ-6879 បានបើកបុករថយន្តកាម៉ារីសេរីចាស់ ពាក់ផ្លាក់លេខភ្នំពេញ 2A-9247 ធ្លាក់ចូលក្នុងស្រែ ហើយកា.ប់របួសកញ្ចឹងកចំនួន៣កន្លែង និងបាក់ឆ្អឹងជំនីខាងឆ្វេង កៀបជាប់រថយន្តត្រូវបានប្រជាពលរដ្ឋជិតខាងជួយយកចេញ ហើយដឹកតាមរថយន្តអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ដោយស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរក្រុមគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យកាលម៉ែត្រភ្នំពេញ ។

លោកបានបញ្ជាក់ថា ៖ នៅពេលជនមិនស្គាល់មុខបើករថយន្តបុកទៅលើរថយន្តជនរងគ្រោះធ្លាក់ស្រែ ហើយកា.ប់របួសធ្ងន់ បានបើករថយន្តម៉ាក់ធុនត្រា ពណ៌សយកទៅប្លង់ចោលប្រឡាយតាផាន់ ចម្ងាចពីកន្លែងកើតហេតុប្រមាណជិត១គីឡូម៉ែត្រ ហើយជនបង្កបានគេចខ្លួនបាត់បន្សល់ទុកតែរថយន្តក្រោយកម្លាំងជំនាញពិនិត្យ ហើយយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យរហូតពេលនេះកម្លាំងជំនាញស្រាវជ្រាវរកឃើញអត្តសញ្ញាណខ្លះហើយ ៕




                        
			         
				
ចែករំលែកព័តមាននេះ