ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា តុលាការក្នុងប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតមនុស្ស ២៧នាក់ កាលពីថ្ងៃសុក្រ បន្ទាប់ពីរកឃើញថា ពួកគេមានពិរុទ្ធពីបទជួញដូរគ្រឿងញៀ.នជាង 600 គីឡូក្រាម រួមទាំងហេរ៉ូអ៊ីន កេតាមីន និងមេតំហ្វេតាមីន ។
កាសែត Tuoi Tre បានរាយការណ៍ថា មេក្រុមឧក្រិ.ដ្ឋជន និងជាមេឧក្រិ.ដ្ឋជនស្រីល្បីឈ្មោះ Vu Hoang Anh ហៅ Oanh Ha ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកាត់ទោសប្រហារជីវិត ។
កាសែតដដែលបានបន្តថា ក្រុមនេះមានសមាជិក៣៥នាក់ បានរត់ពន្ធគ្រឿងញៀ.ន ៦២៦គីឡូក្រាមពីកម្ពុជាចូលទៅប្រទេសវៀតណាម ចន្លោះខែមីនា ឆ្នាំ២០១៨ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ។
សមាជិក៨នាក់ ដែលមិនត្រូវបានកាត់ទោសប្រហារជីវិតត្រូវបានកាត់ទោសឱ្យជាប់គុក ចាប់ពី២០ឆ្នាំដល់មួយជីវិត បន្ទាប់ពីការកាត់ទោសរយៈពេល៤ថ្ងៃនៅទីក្រុងហូជីមិញ ។
ករណីនេះ ពាក់ព័ន្ធនឹងប្រតិបត្តិការជួញដូរគ្រឿងញៀ.នឆ្លងដែនដ៏ធ្ងន់ធ្ងរជាពិសេសក្នុងរយៈពេលដ៏យូរ ៕
ចែករំលែកព័តមាននេះ