ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធា​នា​ធិបតី​ស្ដី​ទី​កូរ៉េ​ខាង​ត្បូង​ត្រៀ​ម​តែង​តាំង​ចៅ​ក្រម​តុលាការ​ធម្ម​នុញ្ញ

3 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖​ ផ្ទុយ​ពី​ជំហរ​របស់​លោក​ហាន​ដុក​ស៊ូ​ អតីត​ប្រធានា​ធិបតី​ស្ដី​ទី​កូរ៉េ​ខាង​ត្បូង​ដែល​មិន​ព្រម​តែង​តាំង​ចៅ​ក្រម​របស់​តុលាការ​ធម្ម​នុញ្ញ​ទៅ​តាម​ការ​ស្នើ​សុំ​ពី​គណ​បក្ស​ប្រឆាំង​ ថ្ងៃ​នេះ​​​ប្រធានា​ធិបតី​ស្ដី​ទី​ថ្មី លោក​ឆយ​សាង​ម៉ុក (Choi Sang-mok)​ប្រកាស​​​ថា​លោក​នឹង​តែង​តាំង​ចៅ​ក្រម​ចំនួន​២​រូប​ដើម្បី​ពន្លឿន​​ដំណើរ​ការ​ពិនិត្យ​សំណុំ​រឿង​របស់​លោក​យូន​ស៊ុក​យូល​។ នេះ​ជា​ផ្នែក​​១​នៃ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ជា​មួយ​តុលាការ​ធម្ម​នុញ្ញ​ដើម្បី​ស្ដារ​ស្ថិរ​ភាព​ជាតិ​ឡើង​វិញ​បន្ទាប់​ពី​មាន​ភាព​ចលា​ចល​​១​រយៈ​ពេល​ខ្លី​ដោយ​សារ​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ និង​ការ​បោះ​ឆ្នោត​ព្យួរ​តំណែង​។ លោក​ឆយ​សាង​ម៉ុក​ដែល​ជា​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ផង​ដែរ​នោះ​ឡើង​កាន់​តំណែង​ជា​ប្រធានា​ធិបតី​ស្ដីទី​ថ្មី​នៅ​ថ្ងៃ​ទី​២៧…

ទី​ក្រុង​សេអ៊ូល៖​ ផ្ទុយ​ពី​ជំហរ​របស់​លោក​ហាន​ដុក​ស៊ូ​ អតីត​ប្រធានា​ធិបតី​ស្ដី​ទី​កូរ៉េ​ខាង​ត្បូង​ដែល​មិន​ព្រម​តែង​តាំង​ចៅ​ក្រម​របស់​តុលាការ​ធម្ម​នុញ្ញ​ទៅ​តាម​ការ​ស្នើ​សុំ​ពី​គណ​បក្ស​ប្រឆាំង​ ថ្ងៃ​នេះ​​​ប្រធានា​ធិបតី​ស្ដី​ទី​ថ្មី លោក​ឆយ​សាង​ម៉ុក (Choi Sang-mok)​ប្រកាស​​​ថា​លោក​នឹង​តែង​តាំង​ចៅ​ក្រម​ចំនួន​២​រូប​ដើម្បី​ពន្លឿន​​ដំណើរ​ការ​ពិនិត្យ​សំណុំ​រឿង​របស់​លោក​យូន​ស៊ុក​យូល​។

នេះ​ជា​ផ្នែក​​១​នៃ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ជា​មួយ​តុលាការ​ធម្ម​នុញ្ញ​ដើម្បី​ស្ដារ​ស្ថិរ​ភាព​ជាតិ​ឡើង​វិញ​បន្ទាប់​ពី​មាន​ភាព​ចលា​ចល​​១​រយៈ​ពេល​ខ្លី​ដោយ​សារ​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ និង​ការ​បោះ​ឆ្នោត​ព្យួរ​តំណែង​។ លោក​ឆយ​សាង​ម៉ុក​ដែល​ជា​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ផង​ដែរ​នោះ​ឡើង​កាន់​តំណែង​ជា​ប្រធានា​ធិបតី​ស្ដីទី​ថ្មី​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​បន្ទាប់​ពី​សភា​បោះ​ឆ្នោត​ដក​តំណែង​លោក​ហាន​ដុក​ស៊ូ (Han Dok-soo)​។​

លោក​ឆយ​សាង​ម៉ុក​ថ្លែង​ថា​​លោក​នឹង​តែងតាំង​ចៅ​ក្រម​២​រូប​​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដើម្បី​បំពេញ​មុខ​តំណែង​ដែល​នៅទំនេរ​។ ចំណែក​តំណែង​ចៅ​ក្រម​ទី​បី​ដែល​នៅ​ទំនេរ​ដែ​រ​នោះ​លោក​នឹង​ក៏​ត្រៀម​ខ្លួន​តែង​តាំង​ផង​ដែរ​នៅ​ពេល​គណ​បក្ស​កាន់​អំណាច និង​គណ​បក្ស​ប្រឆាំង​ឯក​ភាព​គ្នា​ជ្រើស​រើស​បេក្ខ​ជន​ណា​ម្នាក់​។

លោក​ហាន​ដុក​ស៊ូ​ដោយ​សារ​តែ​មិន​ព្រម​តែង​តាំង​ចៅ​ក្រម​ទាំង​នេះ​ លោក​ត្រូវ​គណ​បក្ស​ប្រឆាំង​បញ្ជូន​សំណើ​ទៅ​រដ្ឋ​សភា​ដើម្បី​បោះ​ឆ្នោត​ទម្លាក់​​ពី​តំណែង​។ លោក​ហាន​បញ្ជា​ក់​ថា​មូល​ហេតុ​ដែល​លោក​មិន​តែង​តាំង​ចៅ​ក្រម​ព្រោះ​មាន​តែ​ប្រធានា​ធិបតី​ពេញ​សិទ្ធិ​​តែ​ប៉ុណ្ណោះ​ដែល​អាច​តែង​តាំង​​​។ ចំណែក​លោក​គ្រាន់​តែ​ប្រធានា​ធិបតី​ស្ដី​ទី​ ដូច្នេះ​គ្មាន​សិទ្ធិ​ធ្វើ​រឿង​នេះ​ទេ​។​

នៅ​ពេល​តុលាការ​ធម្ម​នុញ្ញ​មាន​ចៅ​ក្រម​៨​រូប​ ឬ​៩​រូប​ ពេល​នោះ​ឱកាស​នៃ​ការ​ដក​តំណែង​លោក​យូន​ស៊ុក​យូល​អាច​មាន​ភាគ​រយ​ខ្ពស់​។ ឥឡូវ​នេះ តុលាការ​ធម្ម​នុញ្ញ​មាន​ពេល​៦​ខែ​ដើម្បី​ពិនិត្យ​សើរើ​ឡើង​វិញ​​​នូវ​អង្គ​ហេតុ​ និង​អង្គ​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ និង​ការ​ចោទ​ប្រកាន់​លោក​ពី​បទ​ក្បត់​ជាតិ​ និង​រំលោភ​អំណាច​​​។

បើ​តុលាការ​រក​ឃើញ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន​ លោ​កយូន​ស៊ុក​យូល​មិន​ត្រឹម​តែ​ត្រូវ​ដក​ពី​អំណាច​ទេ​ លោក​អាច​នឹង​មាន​ទោស​ប្រហារ​ជីវិត​, ជាប់​ពន្ធ​នា​គារ​​១​ជីវិត​ ឬ​ជាប់​ពន្ធ​នា​គារ​ច្រើន​ឆ្នាំ​។ បក្ស​ពួក​របស់​លោក​ត្រូវ​បាន​ចាប់ខ្លួន​​ជា​បន្ត​បន្ទាប់​។ ក្នុង​នោះ​មាន​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​, រដ្ឋ​មន្ត្រី​មហា​ផ្ទៃ, អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ និង​មន្ត្រី​គ្រាក់​ៗ​ជា​ច្រើន​ទៀត​។​ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​។

លោក​យូន​ស៊ុក​យូល​ថ្វី​ដ្បិត​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​ជា​ប្រធានា​ធិបតី​ដែល​សមត្ថ​កិច្ច​គ្មាន​សិទ្ធិ​ចាប់​ខ្លួន​។ ប៉ុន្តែ​នៅ​ពេល​លោក​មិន​ព្រម​ចូល​ឆ្លើយ​បំភ្លឺ​នៅ​អគ្គ​រដ្ឋ​អាជ្ញា​ និង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ម្ដង​ជា​ពីរ​ដង​ ឥឡូវ​នេះ តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ហើយ​។ គេ​មិន​ទាន់​ដឹង​ថា​តើ​សមត្ថ​កិច្ច​ហ៊ាន​ចាប់​ខ្លួន​លោក​​​ដែរ​ឬ​អត់​? ហើយ​បើ​ចាប់​តើ​ចាប់​នៅ​ពេល​ណា​?​  មេធាវី​របស់​លោក​ចាត់​ទុក​ដីកា​ចាប់​ខ្លួន​នេះ​ជា​ទង្វើ​ខុស​ច្បាប់​ និង​គ្មាន​សុពល​ភាព​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ