ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ម្លា​​.ប់​នាង.គជា​សង្សារ​ ក្រោយនាងដឹងរឿង(​មេ​CO)នៅស្រុក​រមាស​ហែក ជិតរៀបការជាមួយនារីផ្សេង

1 ខែ មុន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃា​.​តករ​បាន​ហើយ ករណី​ស​ម្លា​.​ប់​នាង​.​គម្នាក់ ប្លន់​យក​ទ្រព្យសម្បត្តិ ហើយ​ជនសង្ស័យ​រូប​នេះ និង​នារី​រង​គ្រោះ ជា​សង្សារ​នឹង​គ្នា​ផង​ដែរ ។ ប្រភព​ពី​នគរបាល​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃា​.​តករ​បាន​ហើយ ករណី​ស​ម្លា​.​ប់​នាង​.​គម្នាក់ ប្លន់​យក​ទ្រព្យសម្បត្តិ ហើយ​ជនសង្ស័យ​រូប​នេះ និង​នារី​រង​គ្រោះ ជា​សង្សារ​នឹង​គ្នា​ផង​ដែរ ។

ប្រភព​ពី​នគរបាល​ខេត្តស្វាយរៀង បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ ប្រាក់ សា​រ៉េ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ជា​ប្រធាន​ឥណទាន​(​មេ​CO) នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ នៅស្រុក​រមាស​ហែក មាន​ទីលំនៅ​ភូមិ​ត្រពាំង​អំ​ពឹ​ល ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ។

អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​ជនសង្ស័យ​មាន​គូ​ដណ្តឹង ហើយ​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៀត ពោល​គឺ​នៅ​ក្នុង​ខែមីនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ​។ ហើយ​ទំនងជា​នារី​រង​គ្រោះ​ដឹង​រឿង​ថា​ជនសង្ស័យ​ជា​សង្សារ ជិត​ចូល​រោងការ​ចោល​នាង ទើប​មាន​ទំនាស់​កើតឡើង ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ណាត់​នារី​រង​គ្រោះ មក​ជួប ក៏​ធ្វើ​សកម្មភាព​វា​យស​ម្លា​.​ប់ និង​ប្លន់​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​ទំនងជា​ភ័យ ទើប​ពេល​រត់គេច​ខ្លួន បាន​បន្សល់​ទុក​ស្បែកជើង និង​ម៉ូតូ ១​គ្រឿង រហូត​ដល់​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​បាន នៅ​ស្រុក​រមាស​ហែក ហើយ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​ភូមិ​ថា មាន​ករណី​មនុស្ស​លង់ទឹក​ប្រឡាយ​ស្លា​.​ប់ ស្ថិត​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង រួច​មក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សោម សា​រ៉​ន អធិការ​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹក​ដោយ​លោក​វរសេនីយ៍ឯក គឹ​ម ឡៃ ស្នងការ​រង ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ និង​ក្រុម​គ្រូពេទ្យ ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជន​រង​គ្រោះ ឈ្មោះ ឡ​.​រ​.​ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​មនុស្ស​គ នៅ​ទីតាំង​កើតហេតុ​។ ក្រោយ​ធ្វើ​កោសល្យវិច័យ រួច​មក ក្រុមការងារ​សន្និដ្ឋាន​ថា ជា​ករណី​ឃា​.​ត​កម្ម ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឹង​ម៉ាត់​របស់​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក គឹ​ម ឡៃ ស្នងការ​រង ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក​ទាំង​០៨ ធ្វើការ​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ និង​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​០១​នាក់ ឈ្មោះ ប្រាក់​សា​រ៉េ​ត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ នៅ​ត្រង់​ចំណុច​ភូមិ​អា​រ័ក្ស​ស្វាយ ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក​។ ព្រមទាំង​ដកហូត ៖ ម៉ូតូ ០១​គ្រឿង​, ទូរ​សព្ទ​ដៃ ០១​គ្រឿង​, ប្រាក់​រៀល ៧,១០០,០០០​រៀល និង​ដំបង ០២​ដើម ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វា​យស​ម្លា​.​ប់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន និង​បាន​យក​ចិ​ញ្ជៀ​ន​១​វង់​, កង់ដៃ​មួយ​ឈុត​, ខ្សែ​.​ក និង​ទូរ​សព្ទ​ដៃ ១​គ្រឿង ពី​ជន​រង​គ្រោះ ។

ក្រោយ​សួរ​ចម្លើយ​សារភាព លោក​អធិការ​ស្រុក បាន​សុំ​ការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។

គួរ​រំលឹក​ថា មាន​ករណី​អំពើ​ឃា​.​ត​កម្ម​មួយ​ដ៏​រន្ធត់​ទៅ​លើ​នាង​គ ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ចោមរោម​មើល ដោយ​ដាក់​ការ​សង្ស័យ​ថា មាន​ជន​ណា​ម្នាក់ បាន​ហៅ​នាង​ទៅ​ជួប ហើយ​ក៏​វា​យស​ម្លា​.​ប់យក​ស​.​ព ទៅ​ទម្លាក់​ចោល​ក្នុង​ទឹក​ប្រឡាយ ។

ករណី​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ២០២៤ នៅ​ចំណុច​ប្រឡាយ​ទឹក ក្នុង​ចំការ​ប្រេងខ្យល់ ខាងក្រោយ​ផ្ទះ​អ្នកស្រុក​ប្រមាណ​ជាង​១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ឡ​.​រ​.​ន ហៅ​ធុងសាំង ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជា​ជន​មាន​ពិការ​ភាព​(​គ​) តែ​អាច​ស្តាប់​ឮ និង​ចេះ​សរសេរ​អក្សរ និង​អាន​អក្សរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​សាច់ញាតិ​នារី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​បាន​ចេញ​បាត់​ពី​ផ្ទះ ប្រហែល​ក្នុង​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ធ្នូ ២០២៤ ។

ប្រភព​បន្ត​ថា សង្ស័យ​មាន​គេ​ហៅ​នាង ឲ្យ​ទៅ​ជួប នៅ​ក្នុង​ចំការ​ប្រេងខ្យល់​ក្រោយ​ភូមិ ហើយ​ក៏​វា​យស​ម្លា​.​ប់​រួច​យកស​.​ព​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹក​ប្រឡាយ គួរ​ឲ្យ​រន្ធត់​។ លុះ​ព្រឹក​ឡើង អ្នក​ភូមិ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ភ្លឺ​ប្រឡាយ ក៏​ប្រទះ​ឃើញ​សាកស​.​ព​នារី​រង​គ្រោះ​អណ្តែត​ក្នុង​ទឹក​ប្រឡាយ ក៏​មានការ​ឆោឡោ ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ និង​អន្តរាគមន៍​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ក្រោយមក សមត្ថកិច្ច​បាន​រាយការណ៍​ជូន​លោកស្នងការ​នគ​បាល​ខេត្តស្វាយរៀង ក៏​បាន​ចាត់​មន្ត្រី​ជំនាញ​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សព ជា​លទ្ធផល​រក​ឃើញ​ថា ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​យក​ដំបង​កំណាត់​ដើម​ប្រេងខ្យល់ វាយ​សម្លាប់​ជន​រង​គ្រោះ ។

វត្ថុ​តាង​ប​ន្យ​ល់​ទុក​កន្លែង​កើតហេតុ រួម​មាន ៖
-​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥ ស្លាក់​លេខ​ភ្នំពេញ 1CQ-3597
-​ស្បែកជើង​មួយគូ
-​ដំបង​កំណាត់​ដើម​ប្រេងខ្យល់ ០២​កំណាត់

សម្ភារៈ បាត់បង់ រួម​មាន ៖
-​ខ្សែ​.​ក ផ្លា​ក​ទី​ន ចំនួន​០១​ខ្សែ ទម្ងន់​០១​ជី
-​ជ​ញ្ចៀ​ន​មាស ទម្ងន់​០១​ជី
-​កងដៃ​ផ្លា​ក​ទី​ន ចំនួន​១០​កង ។

ក្រោយ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​សព​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាកស​.​ព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ករណី​នេះ​ដែរ សមត្ថកិច្ច​បន្ត​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ រហូត​តាម​ចាប់​ឃាត់ខ្លួន​ជន​ដៃដល់​បាន ហើយ​លោក​ចៅក្រម​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង រួច​ហើយ​នៅ​ថ្ងៃ​ទី​២៧ ធ្នូ ២០២៤​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ