ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្ត​ហោះ​អាហ្សឺបៃហ្សង់​នៅ​កា​ហ្សាក់​ស្ថាន​,​អាច​ស្លា.ប់​ជា​ច្រើន​នាក់

1 ថ្ងៃ មុន

ទីក្រុង​អាស់​ស្តាណា៖ មាន​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​​​ដឹក​អ្នក​ដំណើរ​របស់​ក្រុ​ម​ហ៊ុន​អាកាស​ចរណ៍​នៃ​នៅ​ប្រទេស​អាហ្សឺ​បៃ​ហ្សង់។ ​គេ​បារម្ភ​ថា​មនុស្ស​រាប់​សិប​នាក់​​អាច​នឹង​ស្លាប់​​​។ សាក្សី​និយាយ​ថា​យន្ត​ហោះ​​​បាន​ចាក​ចេញ​ដំណើរ​ពី​អាហ្សឺ​បៃ​ហ្សង់​សំដៅ​ទៅ​ប្រទេស​រុស្ស៊ី​។ នៅ​សុខ​ៗ​​ យន្ត​ហោះ​​​ដាច់​ការ​ទាក់​ទង​គ្នា​នៅ​ត្រង់​ចំណុច១​​នៃ​ទី​ក្រុង​អាក​តូ ​​ប្រទេស​​កាហ្សាក់​ស្ថាន​​។ ​នៅ​ក្នុង​យន្ត​ហោះ​នោះ​​មាន​អ្នក​ដំណើរ​៦២​នាក់​ និង​បុគ្គ​លិក​របស់​ក្រុម​ហ៊ុន​ចំនួន​៥​នាក់​។ សំណាង​ល្អ​…

ទីក្រុង​អាស់​ស្តាណា៖ មាន​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​​​ដឹក​អ្នក​ដំណើរ​របស់​ក្រុ​ម​ហ៊ុន​អាកាស​ចរណ៍​នៃ​នៅ​ប្រទេស​អាហ្សឺ​បៃ​ហ្សង់។ ​គេ​បារម្ភ​ថា​មនុស្ស​រាប់​សិប​នាក់​​អាច​នឹង​ស្លាប់​​​។ សាក្សី​និយាយ​ថា​យន្ត​ហោះ​​​បាន​ចាក​ចេញ​ដំណើរ​ពី​អាហ្សឺ​បៃ​ហ្សង់​សំដៅ​ទៅ​ប្រទេស​រុស្ស៊ី​។ នៅ​សុខ​ៗ​​ យន្ត​ហោះ​​​ដាច់​ការ​ទាក់​ទង​គ្នា​នៅ​ត្រង់​ចំណុច១​​នៃ​ទី​ក្រុង​អាក​តូ ​​ប្រទេស​​កាហ្សាក់​ស្ថាន​​។

​នៅ​ក្នុង​យន្ត​ហោះ​នោះ​​មាន​អ្នក​ដំណើរ​៦២​នាក់​ និង​បុគ្គ​លិក​របស់​ក្រុម​ហ៊ុន​ចំនួន​៥​នាក់​។ សំណាង​ល្អ​ មនុស្ស​៣២​នាក់​អាច​​នៅ​រស់​រាន​មាន​ជីវិត​។ ដូច្នេះ​នៅ​សល់​ជាង​៣០​នាក់​ទៀត​មិន​ទាន់​ដឹង​ថា​ស្លាប់​ ឬ​រស់​នៅ​ឡើយ​ទេ​។​ តាម​រយៈ​វីឌីអូ​ឃ្លីប​​​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​យន្ត​ហោះ​​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អា​ហ្សឺបៃហ្សង់​​ អ៊ែ​ឡាញ (Azerbaijan Airlines) ១​គ្រឿង​​​នៅ​​សុខ​ៗ​ស្រាប់​តែ​ហោះ​ទៅ​បុកផ្ទប់​នឹង​ដី ហើយ​ក៏​ផ្ទុះឆេះ​​​នៅ​ក្នុង​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​។

គេ​ឃើញ​ផ្សែង​ដ៏​ខ្មៅ​ងងឹត​ហុយ​ទ្រលោម​ចេញ​ពី​យន្ត​ហោះ​នោះ​ និង​ឃើញ​អ្នក​ដំណើរ​ខ្លះ​ដែល​នៅ​រស់​ ប៉ុន្តែ​មាន​ស្នាម​របួស និង​មាន​​​ឈាម​ហូរ​ដាប​ខ្លួន​ ​បាន​ខិត​ខំ​ប្រវេ​ប្រវា​ចេញ​ពី​ក្នុង​បំណែក​យន្ត​ហោះ​។ ​​ភ្លើង​ឆេះ​នោះ​បាន​រលត់​ទៅ​វិញ​ទាំង​ស្រុង​ហើយ​បន្ទាប់​ពី​មាន​អន្តរា​គមន៍​ពី​ទី​ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ​​​។ ​​អ្នក​របួស​​​ត្រូវ​គេ​ដឹក​ជញ្ជូន​ទៅ​ព្យាបាល​​​នៅ​មន្ទីរ​ពេទ្យ​ក្បែរ​នោះ​​។

ឥឡូវ​នេះ ក្រុម​ការ​ងារ​គេ​កំពុង​​ប្រមូល​សាក​សព​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​។ ​ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​អាហ្សឺបៃហ្សង់​ អ៊ែឡាញ​​ដែល​ជា​ម្ចាស់​យន្ត​ហោះ​នេះ​ប្រាប់​ថា​យន្ត​ហោះ​​បាន​​ចេញ​ដំណើរ​ទី​ទី​ក្រុង​បាគូ​សំដៅ​ទៅ​ទី​ក្រុង​ក្រូស​ស្នី (Grozny) ប្រទេស​​​រុស្ស៊ី​។ មិន​យូរ​ប៉ុន្មាន​ យន្ត​នោះ​​ត្រូវ​តែ​​បង្ខំ​ចិត្ត​ចុះ​ចត​​ជា​បន្ទាន់​​នៅ​​រយៈ​ចម្ងាយ​៣​គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង​អាក​​តូ​ (Aktau)​ ប្រទេស​កាហ្សាក់​ស្ថាន​។​​

គេហ​ទំព័រ​​ដែល​តាម​ដាន​ការ​ហោះ​ហើរ​​រក​ឃើញ​ថា​​​យន្ត​ហោះ​​នេះ​​នៅ​សុខ​ៗ​ស្រាប់​តែ​បង្ហាញ​ខ្លួន​នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​ និង​ហោះ​ក្រឡឹង​ព្រលាន​យន្ត​ហោះ​ទី​ក្រុង​អាក​តូ​។ ក្រោយ​មក​ យន្ត​ហោះ​​​ធ្លាក់​នៅ​តំបន់​ឆ្នេរ​ខ្សាច់​​។​ អាជ្ញា​ធរ​បាន​​​បង្កើត​គណៈ​កម្ម​ការ​​ដើម្បី​ស៊ើប​អង្កេត​សំណុំ​​រឿង​នេះ​ហើយ​​។ ក្រុម​គ្រួសារ​អ្នក​ស្លាប់​ និង​អ្នក​របួស​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អាជ្ញា​ធរ​។

ដោយ​សារ​យន្ត​ហោះ​ជា​របស់​ក្រុម​ហ៊ុន​អាហ្សឺបៃ​ហ្សង់​ និង​ធ្លាក់​នៅ​កាហ្សាក់​ស្ថាន​ ដូច​នេះ ប្រទេស​ទាំង​២​នឹង​សហ​ការ​គ្នា​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​​។ ក្រុម​អ្នក​ឃ្លាំ​មើល​វិស័យ​អាកាស​ចរណ៍​របស់​​​​​រុស្ស៊ី​​ថ្លែង​​ថា​អាកាស​យានិក​​បាន​សម្រេច​ចិត្ត​ចុះ​ចត​នៅ​ក្នុង​គ្រា​អាសន្ន​បន្ទាប់​ពី​​មាន​សត្វ​បក្សី​ហើរ​ទៅប៉ះ​យន្ត​ហោះ​។ ដំណឹង​ដ៏​សោក​សៅ​នេះ​​បានលេច​ឮ​​​ដល់​លោក​ពូទីន​រួច​ហើយ​។

​ទោះ​បី​កំពុង​ជាប់​រវល់​នៅ​ក្នុង​​​សង្គ្រាម​អ៊ុយ​ក្រែន​យ៉ាង​ណា​ក្ដី លោក​ពូទីន​ឆ្លៀត​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ហេតុ​ការណ៍​នេះ និង​ចូល​រួម​មរណ​ទុក្ខ​ជា​មួយ​ក្រុម​គ្រួសា​រ​សព​។ នៅ​ពេល​នេះ ប្រធានា​ធិបតី​អាហ្សឺបៃហ្សង់​កំពុង​ស្ថិត​នៅ​ឯ​ប្រទេស​រុស្ស៊ី​។ ប៉ុន្តែ​ក្រោយ​ហេតុ​ការណ៍​នេះ លោក​មិន​នៅ​ទី​នោះ​​​​​ត​ទៅ​​ទៀត​ទេ​។ លោក​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​​ប្រទេស​អាហ្សឺបៃហ្សង់​វិញ​ជា​បន្ទាន់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ