រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ ក្រសួងយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងរយៈពេល២១២ថ្ងៃ មានសំណុំរឿងក្មេងទំនើង បានបញ្ជូនទៅអយ្យការសាលាដំបូរាចធានី ខេត្តទូទាំងប្រទេស មានចំនួន៧២០សំណុំរឿង ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នារសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងថា ចំពោះសំណុំរឿងក្មេងនៅតាមតុលាការ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត នៅទូទាំងប្រទេស ក្នុងរយៈពេល២១២ថ្ងៃ ស្មើជាង ៧ខែ មកនេះមាន សំណុំរឿងព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹងក្មេងទំនើង បានបញ្ជូនពីអយ្យការសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស មានចំនួន៧២០រឿង។ នៅក្នុងអយ្យការសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស បានចាត់ការបានចំនួន ៧១៥រឿង ស្មើ៩៩.៣០% នៅសល់សំណុំរឿងតែ៥ប៉ុណ្ណោះ ស្មើ០.៧% ដែលភាគីច្រើនជាសំណុំរឿងចូលថ្មី ។
ឯកឧត្តមបានលើកឡើងថា សំណុំរឿង ស្ថិតក្នុងអយ្យការ មានការឃាត់ខ្លួនមនុស្ស ដែលពាក់ព័ន្ធ នឹងក្មេងទំនើង មានចំនួន៣,៣០០នាក់។ សំណុំរឿង ដែលស្ថិតក្នុងអយ្យការហើយត្រូវបានបញ្ជូនមកដំណាក់កាលស៊ើបសួរ (នីតិវិធីព្រហ្មទណ្ឌ) នោះ សាលាដំបូងរាជធានី ខេត្តមាន ចំនួន ៧៩៦សំណុំរឿង ហើយនៅក្នុងសំណុំរឿងនេះ ត្រូវបានតុលាការបានចាត់ការ ដោយយកចិត្តទុកដាក់ ដោយបានចាត់ការបានចំនួន ៥១០សំណុំរឿង ស្មើ៦១.១០% ហើយសំណុំរឿង ដែលនៅសល់ ចំនួន២៨៦សំណុំរឿង សើ្ម៣៥.៩០% ។ សំណុំរឿងដែលនៅសល់ នេះតុលាការនៅទូទាំងប្រទេស បានកំពុងតែបន្តនីតិវិធី និងបំពេញនីតិវិធី នូវការស៊ើបសួរ ស្រាវជ្រាវ រកអត្ថសញ្ញាណ ជនពាក់ព័ន្ធ និងភស្តុតាង ។
ឯកឧត្តមបានឲ្យដឹងថា នៅក្នុងចំណោម៧៩៦សំណុំរឿង ចៅក្រមស៊ើបសួរនៅតាមសាលាដំបូងរាជធានី ខេត្ត បានសម្រេចឃុំខ្លួនចំនួន ៦៩៩សំណុំរឿង ដែលបានសម្រេចឃុំខ្លួន មនុស្ស ចំនួន២,៨៤៤នាក់ ៕
ចែករំលែកព័តមាននេះ