ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តមណ្ឌលគិរី ជម្រុញ​យុវជន​ទាំងអស់ ដែល​ខ្វះខាត​លទ្ធភាព​រៀន​បន្ត ត្រូវ​ចូល​រៀន​ជំនាញ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ​ឥត​គិតថ្លៃ

14 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ចូលរួម​សម្រេច​ឱ្យ​បាន​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ជា​ពិសេស​ការ​កសាង​បាន នូវ​កម្លាំង​ពលកម្ម​ជំនាញ ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ គំនិត​ច្នៃ​ប្រតិដ្ឋ និង​ភាព​ប្រកួតប្រជែង​ខ្ពស់ និង​ដើម្បី​ធានា​ថា…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ចូលរួម​សម្រេច​ឱ្យ​បាន​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ជា​ពិសេស​ការ​កសាង​បាន នូវ​កម្លាំង​ពលកម្ម​ជំនាញ ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ គំនិត​ច្នៃ​ប្រតិដ្ឋ និង​ភាព​ប្រកួតប្រជែង​ខ្ពស់ និង​ដើម្បី​ធានា​ថា “​យុវជន​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច ប្រចាំជីវិត​” អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​ជម្រុញ​ដល់​យុវជន​ទាំងអស់ ជា​ពិសេស​យុវជន​យុវតី ស្ថិត​ក្នុង​គ្រួសារ​ខ្វះខាត​លទ្ធភាព​រៀន​បន្ត ចូល​រៀន​ជំនាញ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ដោយ​ឥត​គិតថ្លៃ ។

លោក ហ៊ា​ញ ប៉ុណ្ណា អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​បង្កើន​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន​១.៥​លាន​នាក់ ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​គ្រោះ ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ២៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ រយៈពេល​០៤​ខែ តាម​រយៈ​អនុសាសន៍ រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មានការ​ងារ​ធ្វើ ។

លោក ប៉ុណ្ណា បន្ថែម​ថា ជា​ការ​ឆ្លើយ​តប​នឹង​កា​អភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល និង​ខេត្ត តាម​រយៈ​គោ​លន​យោ​បាល​ទាំងនេះ​ក្នុង​នាម ថ្នាក់ដឹកនាំ​ខេត្ត គណៈកម្មាធិការ​បណ្តុះបណ្តាល​ខេត្ត ព្រមទាំង​ក្រុមការងារ​លេខាធិការដ្ឋាន​បាន​នឹង​កំពុង​ធ្វើ សកម្មភាព​ដំណើរ​ឆ្ពោះទៅ​មុខ​បង្កើន​គំនិត​ផ្តួចផ្តើម​ថ្មី​ៗ ដើម្បី​ព​ន្លឿ​ន​កិច្ចការ​ផ្សព្វផ្សាយ និង​ជ្រើសរើស​យុវជន​មក​ចូល រៀន​នៅ TVET ដល់​មូលដ្ឋាន​ភូមិ ឃុំ ស្រុក ដែល​ចាំបាច់​បំផុត ដើម្បី​ធ្វើ​ឱ្យ​វិស័យ TVET កាន់តែ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​នៅ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ទាំង​បច្ចុប្បន្ន និង​អនាគត ។

លោក ហ៊ា​ញ ប៊ុ​ណ្ណា បាន​ស្នើ​សុំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការ​ជំរុញ​ផ្សព្វផ្សាយ​ដល់​យុវជន ក្នុង​មូលដ្ឋាន ដែល​ពុំ​មាន​ជំនាញ ឬ​បោះបង់​ការ​សិក្សា ឱ្យ​វិល​ត្រឡប់​មក​បន្ត​យក​ជំនាញ​សម្រាប់​អនាគត​របស់​យុវជន ក្នុង​ឆ្នាំ​២០២៥ ឱ្យ​សម្រេច​តាម​ផែនការ នេះ​បើ​ពុំ​មានការ​ជំរុញ និង​ចូលរួម​ពី​អាជ្ញាធរ​ទេ នោះ​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ក៏​ពុំ​អាច​សម្រេច​បាន​នោះ​ដែរ​។ ម្យ៉ាងទៀត បើ​យុវជន ដែល​ជា​ទំពាំង​របស់​យើង ពុំ​មាន​ជំនាញ តើ​យើង​ប្រកួតប្រជែង​ទីផ្សារ យ៉ាងដូចម្តេច គេ​នឹង​ដណ្តើម​ទីផ្សារពលកម្ម​ជំនាញ​ពី​យើង យើង​នឹង​នៅ​តែ​ជា​ជន​រង​គ្រោះ ក្រីក្រ​ដោយសារ​គ្មាន​ជំនាញ ហើយ​អនាគត​អ្នក​គ្មាន​ជំនាញ ឬ​ជំនាញ​ទាប​ប្រឈម​នឹង​បាត់បង់​ការងារ​ជាក់​ជា​ពុំខាន​ដោយសារ​បច្ចេកទេស​ថ្មី​ៗ មក​ជំនួស ។

លោក កោ គី​ម​អាន ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​បណ្តុះបណ្តាល​ខេត្ត ឱ្យ​ដឹង​ដែរ​ថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី ឆ្នាំ​២០២៤ មាន​សិស្ស​ចូល​រៀន​សរុប ២៤៩​នាក់ ស្ត្រី​៩៥​នាក់ ក្នុង​កម្រិត​ថ្នាក់​ជាន់ខ្ពស់​បច្ចេកទេស សញ្ញាបត្រ​វិជ្ជាជីវៈ​២ និង​កម្មវិធី​១.៥​លាន​នាក់ ក្នុង​នោះ​សិស្ស​បាន​បញ្ចប់​ការងារ​សិក្សា​សរុប ៧២​នាក់ ស្ត្រី​៤១​នាក់ និង​សិស្ស ដែល​មានការ​ងារ​ធ្វើ​សរុប​៩៥​នាក់ ស្ត្រី​៤៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ