ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាតូ​ស្នើ​អ៊ុយ​ក្រែន​កុំរិះ​គន់​អាល្លឺម៉ង់​ករណីមិន​ឱ្យ​បា.ញ់​មីស៊ីល​ចូល​រុស្ស៊ី​

2 ថ្ងៃ មុន

ទី​ក្រុង​ប៊ែឡាំង៖ បន្ទាប់​ពី​លោក​ហ្សេ​ឡិន​ស្គី​​​រិះ​គន់​​​​អធិការ​បតី​អាល្លឺម៉ង់​​ លោក​សូល​ ខ្លាំង​ៗ​ដែល​មិន​ព្រម​ប្រគល់​គ្រាប់​មីស៊ីល​ម៉ាក​ថូ​រ៉ូស (Taurus) ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​តាម​សំណូម​ពរ​​ អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​យល់​ថាមិន​​គួរ​រិះ​គន់​គាត់​ទេ​​​។​ លោក​ម៉ាក​រ៉ាត់​ចាត់​ទុក​ថា​ការ​ដែល​លោក​ហ្សេឡិន​ស្គី​រិះ​គន់​លោក​សូល​ឡើង​បោរ​មុខ​នោះ​ហាក់​ដូច​ជា​មិន​សម​ទំនង​ទាល់​តែ​សោះ​។​ ​​អាល្លឺម៉ង់​ជា​សម្ព័ន្ធ​មិត្ត​​របស់​អ៊ុយ​ក្រែន​​ពិត​មែន​ហើយ​។ ប៉ុន្តែ​លោក​សូល​​មិន​សូវ​ហ៊ាន​ប៉ះ​ជា​មួយ​រុស្ស៊ី​​​ទេ​ព្រោះ​ខ្លាច​រុស្ស៊ី​វាយ​បក​វិញ​​នាំ​ឱ្យ​សាច់​មិន​បាន​ស៊ី​យក​ឆ្អឹង​ព្យួរ​ក​តែ​ប៉ុណ្ណោះ​​។​…

ទី​ក្រុង​ប៊ែឡាំង៖ បន្ទាប់​ពី​លោក​ហ្សេ​ឡិន​ស្គី​​​រិះ​គន់​​​​អធិការ​បតី​អាល្លឺម៉ង់​​ លោក​សូល​ ខ្លាំង​ៗ​ដែល​មិន​ព្រម​ប្រគល់​គ្រាប់​មីស៊ីល​ម៉ាក​ថូ​រ៉ូស (Taurus) ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​តាម​សំណូម​ពរ​​ អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​យល់​ថាមិន​​គួរ​រិះ​គន់​គាត់​ទេ​​​។​ លោក​ម៉ាក​រ៉ាត់​ចាត់​ទុក​ថា​ការ​ដែល​លោក​ហ្សេឡិន​ស្គី​រិះ​គន់​លោក​សូល​ឡើង​បោរ​មុខ​នោះ​ហាក់​ដូច​ជា​មិន​សម​ទំនង​ទាល់​តែ​សោះ​។​

​​អាល្លឺម៉ង់​ជា​សម្ព័ន្ធ​មិត្ត​​របស់​អ៊ុយ​ក្រែន​​ពិត​មែន​ហើយ​។ ប៉ុន្តែ​លោក​សូល​​មិន​សូវ​ហ៊ាន​ប៉ះ​ជា​មួយ​រុស្ស៊ី​​​ទេ​ព្រោះ​ខ្លាច​រុស្ស៊ី​វាយ​បក​វិញ​​នាំ​ឱ្យ​សាច់​មិន​បាន​ស៊ី​យក​ឆ្អឹង​ព្យួរ​ក​តែ​ប៉ុណ្ណោះ​​។​ ហេតុ​នេះ ទោះ​បី​អ៊ុយ​ក្រែន​​​អង្វរ​ងោច​ៗ​ដើម្បី​ស្នើ​សុំ​គ្រាប់​មីស៊ីល​​ថូ​រ៉ូស (Taurus) របស់​អាល្លឺម៉ង់​​វាយ​ប្រហារ​ចូល​ជ្រៅ​ៗ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​យ៉ាង​ណា​​ក៏​ដោយ​​ ក៏​លោក​សូល​​មិន​ព្រម​ធ្វើ​តាម​​ដែរ​​​។

ថ្មី​ៗ​នេះ​ទៀត​​លោក​សូល​អំពាវ​នាវ​យ៉ាង​ទទូច​ថា​ដាច់​ខាត​កុំ​ឱ្យ​ប៉ះ​ទង្គិច​គ្នា​រវាង​រុស្ស៊ី និង​អង្គ​ការ​ណាតូ​​ឱ្យ​សោះ​។ បើ​មិន​ដូច្នេះ​ទេ​ គ្រោះ​មហន្តរាយ​ដ៏​មហា​វិនាស​នឹង​កើត​មាន​​ជាក់​ជា​មិន​ខាន​ឡើយ​។ ការ​ដែល​លោក​សូល​នៅ​តែ​រួញ​រា និង​អល់​អែល​ក្នុង​ការ​ផ្ដល់​គ្រាប់​មីស៊ីល​ថូរ៉ូស​អាច​​ជា​មូល​ហេតុ​ធំ​ដែល​ធ្វើ​ឱ្យ​លោក​ហ្សេឡិន​ស្គីទប់​កំហឹង​លែង​ជាប់​ ហើយ​ក៏​ពន្លះ​មួយ​រយ​ៗ​។​​

​អ៊ុយ​ក្រែន​នៅ​ខ្សោយ​ខ្លាំង​ណាស់​ផ្នែក​វាយ​​បក​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មួយ​រុស្ស៊ី​​​។ អ៊ុយ​ក្រែន​ភាគ​ច្រើន​​ត្រៀម​​ទប់​ទល់​តែ​ប៉ុណ្ណោះ​។ ចំណែក​រុស្ស៊ី​វិញបញ្ចេញ​យក​មក​ប្រើ​អស់​ហើយ​តាំង​ពី​​​គ្រាប់​មីស៊ីល​​លឿន​ជាង​សំឡេង​ (ហាយ​ពើ​សូនិច -hypersonic)​។ ​ម៉ាក​អូរេ​ស្នីក។ រុស្ស៊ី​​បាញ់​ផ្ដក់មីស៊ីល​នេះ​​ដាក់​ទី​ក្រុង​ឌី​នី​ប្រូ​(Dnipro)​របស់​អ៊ុយ​ក្រែន​​លាន់​កក្រើក​មេឃា​ប្រៀ​បាន​នឹង​​​រន្ទះ​បាញ់​​។ លោក​ពូទីន​អះ​អាង​ថា​​ខែល​​​​ការ​ពារ​ដែន​អាកាស​របស់​លោ​ក​ខាង​លិច​គ្មាន​​សមត្ថ​ភាព​ទប់​ទល់​នឹង​មីស៊ីល​នេះ​បាន​ឡើយ​​។​

តាម​មើល​ទៅ​ អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​ប្រហែល​ជា​មិន​អាច​អត់​ធ្មត់​ត​ទៅ​ទៀត​ទេ​នូវ​ភាសា​រិះ​គន់​របស់​លោ​ក​ហ្សេ​ឡិន​ស្គី​ចំពោះ​​ថ្នាក់​ដឹក​នាំ​អាល្លឺម៉ង់​។ ​លោកថ្លែង​ថា​លោក​បាន​ប្រាប់​លោក​ហ្សេឡិន​ស្គី​ជា​ច្រើន​ដង​រួច​មក​ហើយ​ថា​គួរ​​​ឈប់​រិះ​គន់​លោក​សូល​ត​ទៅ​ទៀត​។ លោក​យល់​ថា​ទោះ​បី​រិះ​គន់​ទៅ​ក៏គ្មាន​បាន​ប្រយោជន៍​អ្វី​ដែរ​​ ហើយ​រិះ​គន់​ទាំង​ខុស​រឿង​ទៅ​ទៀត​។​

​​ទោះ​បី​​​លោក​សូល​​មិន​ផ្ដល់​មីស៊ីល​ថូរ៉ូស​ទៅ​អ៊ុយ​ក្រែន​ជា​ការ​សម្រេច​ចិត្ត​របស់​គាត់​ទៅ​ចុះ​។ ប៉ុន្តែ​​លោក​រ៉ាត់ថ្លែង​ថា​បើ​ចំពោះ​លោក​វិញ​​លោក​នឹង​​​ផ្ដល់​​មីស៊ីល​នេះ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មួយ​សេរី​ដោយ​មិន​កំណត់​បាញ់​ជិត ​ឬ​ឆ្ងាយ ឬ​បាញ់​តិច​ ឬ​ច្រើន​នោះ​ទេ​។​ លោក​រ៉ាត់​ទទួល​ស្គាល់​ថា​បើ​មាន​មីស៊ីល​ទាំង​នេះ​នៅ​ក្នុង​ដៃ អ៊ុយ​​ក្រែន​​ក៏​អាច​មាន​កម្លាំង​នៅ​ក្នុង​ការ​តស៊ូ​ផង​ដែរ​​។​

គួរ​កត់​សម្គាល់​ថា​លោក​ហ្សេឡិន​ស្គី​ចាប់​ផ្ដើម​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​ថ្នាក់​ដឹក​នាំអាល្លឺម៉ង់​បន្ទាប់​ពី​​ដឹង​ថា​លោក​សូល​ និង​លោក​ពូទីន​បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​កាល​ពី​ខែ​វិច្ឆិកា​បន្ទាប់​ពី​លោក​​សូល​ដឹង​ថា​លោក​ត្រាំ​​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​។ លោក​ហ្សេឡិន​ស្គី​​យល់​ថា​ការ​​និយាយ​ទូរ​ស័ព្ទ​ស្ងាត់​ៗ​បែប​នេះ​ធ្វើ​ឱ្យ​មាន​​ការ​​មិន​ទុក​ចិត្ត​គ្នា​នៅ​ក្នុង​ចំណោម​ក្រុម​សម្ព័ន្ធ​មិត្ត​ ហើយ​ធ្វើ​ឱ្យ​មាន​សំឡេង​បែក​ខ្ញែក​គ្នា​។ បើ​ទុក​ជា​ទៅ​ថ្ងៃ​មុខ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ក៏​គ្មាន​យុត្តិ​ធម៌​ដែរ​។

​​ទោះ​បី​លោក​ហ្សេឡិន​ស្គី​រិះ​គន់​យ៉ាង​ណា​ក៏​ជា​ការ​ឥត​ប្រយោជន៍​ដែរ​។ គេ​ត្រូវ​រង់​ចាំ​មើល​លទ្ធ​ផល​បោះ​ឆ្នោត​នៅ​អាល្លឺម៉ង​ជា​មុន​សិន​ដើម្បីចង់​ដឹង​ថា​តើ​លោក​សូល​នឹង​បន្ត​ដឹក​នាំ​អាល្លឺម៉ង់​ទៀត​ឬ​យ៉ាង​ណា​​​​។ ​លោក​សូល​ច្រើន​មាន​ទម្លាប់​ដើរ​នយោ​បាយ​ចាក់​ខ្សែ​តែ​បែប​នេះ​ឯង​។ មូល​ហេតុ​​ដូច​ជម្រាប​ជូន​​ពី​ខាង​ដើម​​ស្រាប់​ លោក​បារម្ភ​អំពី​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ឯង​។ ​បើ​មាន​រឿង​ធំ​ជា​មួយ​រុស្ស៊ី​គ្មាន​នរណា​ជួយ​​នរណា​ទេ។ ​គឺ​មាន​តែ​ខ្លួន​ទីពឹង​ខ្លួន​តែ​ប៉ុណ្ណោះ​។ កាល​ពី​ពេល​លោក​ម៉ាក្រុង​ប្រកាស​ថា​លោក​អាច​នឹង​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែន​ លោក​សូល​ក៏​ចេញ​មុខ​ប្រកាស​ដែរ​ថា​លោក​មិន​ធ្វើ​តាម​លោក​ម៉ាក្រុង​ទេ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ