ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ បង្ក្រាប​ផលិតផល​គ្រឿងក្នុង​ជ្រូក និង​ឆ្អឹងជំនី​ជ្រូក ខូចគុណភាព​ជាង៧០០​គីឡូក្រាម

3 ថ្ងៃ មុន

ច​រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៣…

ច​រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ​ឆ្នាំ​២០២៤ បាន​បង្ក្រាប​ករណី​ចែកចាយ​ផលិតផល​គ្រឿងក្នុង​ជ្រូក​ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក​ផ្ទុក​ជាង​៧០០​គីឡូក្រាម ខូចគុណភាព គ្មាន​សុវត្ថិភាព បង្ក​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ការ​បង្ក្រាប​ខាងលើ​នេះ​ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឧត្តម​ស​នី​យ៍​ឯក ជួនណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការ​រង ផែនការ​ងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​លោក​វរសេនីយ៍ឯក យឹ​ម សុ​ជាតិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ។

លោក​វរសេនីយ៍ទោ ម៉ៅ សុទ្ធា​គុណ នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ឲ្យ​ដឹង​ថា បើ​យោង​តាម​ចម្លើយ​សារភាព​ពី​បុរស​ម្ចាស់​ម៉ូតូ​រ៉ឺ​ម៉ក គឺ​ផលិតផល​គ្រឿងក្នុង​ជ្រូក​ទាំង​អស់នេះ រូប​គាត់​គ្រាន់តែ​ស៊ីឈ្នួល​ដឹក​ឱ្យ​គេ​តែ​ប៉ុណ្ណោះ មិនមែន​របស់​ខ្លួន​នោះ​ឡើយ ។

បន្ទាប់​មក សមត្ថកិច្ច​ក៏​បាន​ធ្វើការ​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា ចំពោះ​ម្ចាស់​ម៉ូតូ​រ៉ឺ​ម៉ក បញ្ឈប់​ការ​ដឹក​ជញ្ជូន​ផលិតផល​គ្រឿងក្នុង​ជ្រូក​ដែល​គ្មាន​ប្រភព និង​ឯកសារ​ច្បាស់លាស់​នៅ​ពេល​ក្រោយ​ទៀត ហើយ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លោកនាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​បញ្ជាក់​ថា ផលិតផល​ទាំងនេះ នាំ​ចូល​ពី​ប្រទេស​ជិតខាង ដែល​កន្លង​មក​សមត្ថកិច្ច​តែងតែ​បង្ក្រាប​បានជា​បន្តបន្ទាប់ ។ ផលិតផល​គ្រឿងក្នុង​ជ្រូក​ជាង​៧០០​គីឡូក្រាម នៅ​ថ្ងៃ​ដដែល សមត្ថកិច្ច​ចម្រុះ​បាន​សម្រេច ដកហូត និង​យក​ទៅ​បំផ្លាញ​ចោល​តាម​នីតិវិធី នៅ​ទីលាន​ចាក់សម្រាម​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ