ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​៖ រន្ទះ​បា.ញ់​សម្លា.ប់​មនុស្ស​15នាក់​ក្នុង​ខែមិថុនា

12 ឆ្នាំ មុន

ក្រសួង​កិច្ច​ការ​ស៊ីវិល​ចិន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ថា រន្ទះ​បា.ញ់​បាន​សម្លា.ប់​មនុស្ស​១៥​នាក់​ក្នុង​ខែ​មិថុនានេះ​ ខណៈ​ដែល​គ្រោះ​មហន្ត​រាយ​បណ្តាល​មក​ពី​ខ្យល់​ខ្លាំង​ និង​ភ្លៀង​ធ្លាក់​ខ្លាំង​មាន​ដុំ​ព្រិល​បង្ក​ការ​ខូច​ខាត​ខាង​សេដ្ឋ​កិច្ច​ ដោយ​ផ្ទាល់​ចំនួន​២,៥៨​ពាន់​លាន​យន់​(៣៩៨​លាន​ដុល្លារ​)។

ក្រសួង​កិច្ច​ការ​ស៊ីវិល​ចិន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ថា រន្ទះ​បាញ់​បាន​សម្លាប់​មនុស្ស​១៥​នាក់​ក្នុង​ខែ​មិថុនានេះ​ ខណៈ​ដែល​គ្រោះ​មហន្ត​រាយ​បណ្តាល​មក​ពី​ខ្យល់​ខ្លាំង​ និង​ភ្លៀង​ធ្លាក់​ខ្លាំង​មាន​ដុំ​ព្រិល​បង្ក​ការ​ខូច​ខាត​ខាង​សេដ្ឋ​កិច្ច​ដោយ​ផ្ទាល់​ចំនួន​២,៥៨​ពាន់​លាន​យន់​(៣៩៨​លាន​ដុល្លារ​)។
យោង​តាម​ក្រសួង​នេះ​ថា ខ្យល់​ព្យុះ​បោក​បក់​ខ្លាំង​ និង​ការ​ធ្លាក់​ដុំ​ព្រិល​ទឹក​កក​កើត​មាន​នា​ខែ​មិថុនា ក្នុង​តំបន់​២១​ ក្នុង​នោះ​មាន​ក្រុង​ប៉េ​កាំង​ខេត្ត​ហ៊ឺបី សាន់​ស៊ី តំបន់​ស្វយ័ត​​ម៉ុង​ហ្គោ​លី​ក្នុង​និង​ខេត្ត​​សីុន​យ៉ាង​ ព្រម​ទាំង​ក្នុង​ទី​ក្រុង​៩៣​ និង​ស្រុក​២៦៨​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​មនុស្ស​​ប្រមាណជា​២,៤៩​លាន​នាក់​ ៕