ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​៖​ មិន​ត្រូវ​នៅ​សោកស្តាយ​អ្វី​ដែល​​បាន​បាត់បង់​ក្នុង​អតីតកាល​ទេ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាគូសបញ្ជាក់​ថា បើ​យើងនៅ​អង្គុយ​សោកស្តាយ​តែ​៥០០​ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​ដែល​បាន​បាត់បង់​មកនេះ និង​បាន​ដើរ​ក្រោយ​ប្រទេស​​ជិតខាង​ក៏​ដោយ​ តែ​ត្រូវ​តែ​ខំប្រឹង​ប្រែង​ដើម្បី​ឱ្យ​តាម​ទាន់​គេ​ហើយនឹង​លើសគេ​នៅ​ពេល​អនាគត ។ ថ្លែង​ក្នុង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​A…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាគូសបញ្ជាក់​ថា បើ​យើងនៅ​អង្គុយ​សោកស្តាយ​តែ​៥០០​ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​ដែល​បាន​បាត់បង់​មកនេះ និង​បាន​ដើរ​ក្រោយ​ប្រទេស​​ជិតខាង​ក៏​ដោយ​ តែ​ត្រូវ​តែ​ខំប្រឹង​ប្រែង​ដើម្បី​ឱ្យ​តាម​ទាន់​គេ​ហើយនឹង​លើសគេ​នៅ​ពេល​អនាគត ។

ថ្លែង​ក្នុង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​A សម្រាប់​ការ​ប្រឡងសញ្ញា​បត្រមធ្យម សិក្សា​ទុតិយភូមិ និង​ការ​ប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ នៅ​ម ជ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៍អន្តរជាតិ​ជ្រោយចង្វារ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០ ២៤​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ដល់​សិស្សា​នុសិស្ស​គ្រប់​រូប ដែល​ជា​ធនធានរបស់​សង្គម​ជាតិ ត្រូវ​តែ​មាន​ទស្សន​វិ​ជ្ជាមានសម្រាប់​ខ្លួនឯង និង​ទស្ស ន​វិជ្ជមានសម្រាប់​ជាតិ បើ​ទោះបី​ប្រទេស​កម្ពុជា មិនមែន​ជា​ប្រទេស​អ្នកមាន និង​តែងតែជួប​បញ្ហា តែ​ត្រូវ​ផ្តោត​លើសក្កានុ​ពល​ដែល​មាន ហើយ​ត្រូវ​ខិតខំ​ជំរុញ​ប្រទេស​ជាតិឱ្យ​កាន់តែ​រីក​ចម្រើន ។

ក្នុង​នោះ​ សម្តេច​បវរ​ធិ​បតីបាន​ណែនាំ មិន​ត្រូវ​ឱ្យ​នៅ​សោកស្តាយ​នូវ​អ្វី​ដែល​បាន​បាត់បង់ ក្នុង​អតីតកាល ដែល​ប្រ​វត្ត​សាស្ត្រ​ខ្មែរ​ជាង​៥០០​ឆ្នាំ​បាន​កើតឡើង​នោះ​ទេ ពោល​គ្មាន​ប្រទេសណា​ដែល​មិន​ធ្លាប់​ជួប​បញ្ហា​នោះ​ទេ នៅ​លើពិភពលោក​នេះ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា​ «ដោយសារ​យើង​ទទួលស្គាល់នូវតថភាព​សោកសៅ​របស់​យើង ហើយ​យើង​ខំប្រឹង​ធ្វើ​យ៉ាងណា ជា​មូលដ្ឋាន​កាន់តែ​រឹង​មាំ ។ យើង​ដើរ​ក្រោយ​ប្រទេស​ជិតខាង​តែ យើង​ត្រូវ​តែ ខំប្រឹង​ដើម្បី​ឱ្យ​តាម​ទាន់​គេ ហើយនឹង​វ៉ា​គេ​នៅ ខាង​មុខ​»។

បន្ថែម​លើ​នេះ ​សម្តេច​បវរ​ធិ​បតីបាន​ចាត់​ទុក​ថា សិស្សានុសិស្ស​ទាំងអស់ មិន​ថា​អ្នកជាប់និទ្ទេស​A ឬ​និ​ទ្ទេសផ្សេង​ៗ​ឬ​មិន​ជាប់​នោះ​ទេ សុទ្ធតែ​ជា​ធនធាន​របស់​ជាតិ និង​បាន​ណែនាំឱ្យ​ពង្រឹ​ង​ខ្លួនឯង​បន្ថែមពង្រឹង​ដល់​គ្រួសារ ជា​ពិសេស ​ពង្រឹង​ដល់​សង្គម​ជាតិ ។

សម្តេច​បវរ​ធិ​បតី​បាន​បន្ថែម​ថា «មាន​តែ​កូន​ខ្មែរ​ទាំងអស់​គ្នា ទប់​កុំឱ្យ​វាយ​គ្នា៥០០​ឆ្នាំឡើង​វិញ កុំឱ្យ
រញ៉េរ​ញ៉ៃ​ឡើង​វិញ តែ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​សុខដុមរ​មនីយ​កម្ម ហើ​យ​បង្កើន​ឱកាសកាន់តែ​ច្រើន រួម​គ្នា​កសាង​ជាតិ​យើងទុកឱ្យ​ជំនាន់​កូនចៅ​ល្អ​ជាង​យើង» ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា សម្រាប់​សិស្សានុសិស្ស​ដែល​បាន បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​១២ មិន​ថា​និទ្ទេស​អ្វី​នោះ​ទេ គ្រាន់តែ​ជា​ការ​វាស់​ស្ទង់ នៃ​កម្រិត​របស់​ខ្លួន និង​ជា​ការ​ត្រៀមលក្ខណៈ ក្នុង​នាម​ជា​មនុស្ស​ពេញវ័យ​មួយ នៅ​ក្នុង​សង្គម ដែល​ទាមទារ​ឱ្យ​មាន ការ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ខណៈ​អាណាព្យាបាល ឪពុក​ម្តាយ មិន​អាច​គ្រប់គ្រង និង​ចាំ​ជួយ​គ្រប់ពេល​រហូត​នោះ​ទេ ។

សម្តេច​បវរ​ធិ​បតី បាន​លើក​ឡើង​ថា «ចប់​ថ្នាក់​១២ គឺ​យើង​ឈាន​ដល់​ផ្លូវបំបែក​មួយ ដែល​យើង​ចាប់ផ្តើម​មនុស្ស​ពេញវ័យ​មួយ ដែល​ត្រូវ​កំណត់​វាសនា​ខ្លួនឯង​ហើយ មិន​ថា យើង​ទៅ​រៀន​មហាវិទ្យា​ល័យ មិន​ថា​យើង​រៀន​បន្ត​ខាង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​ចេញ ទៅ​ធ្វើ​ការងារ គឺជា​ការ​សម្រេចចិត្ត​របស់​ខ្លួន»​។

ជាមួយ​គ្នា​នេះ សម្តេច​បវរ​ធិ​បតី ក៏​បាន​គូស​បញ្ចា​ក់​ដែរ​ថា ពិន្ទុ​ប្រឡង​និទ្ទេស​A ល្អ ណាស់ សម្រាប់​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង ប៉ុន្តែ​ការ​ត្រៀមលក្ខណៈ​សម្រាប់​ជីវិត​ពិត និទ្ទេស​A​មួយ មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ហើយ​សម្រាប់​និទ្ទេស​E ក៏​មិន​ប្រាកដ​ថា ការ​ត្រៀមលក្ខណៈ​របស់​ខ្លួន រយៈពេល​១២​ឆ្នាំ​នេះ មិន​ជោគជ័យ​នោះ​ដែរ ។

សូម​បញ្ជាក់​ថា ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ឆ្នាំ​២០២៤ ​មាន​សិស្ស​ទទួល​បាន​និទ្ទេស A សរុប ២.២២៥​នាក់ (​គិត​ទាំង​បេក្ខជន​អប់រំ បច្ចេកទេស​៩នាក់​ផង​
ដែរ​)៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ