ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការកា.ប់រុករានទន្ទ្រានដីព្រៃសហគមន៍ ការដាក់អន្ទា.ក់សត្វព្រៃ ត្រូវបានអនុវត្តយ៉ាងតឹងរឹង

6 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ការ​កា​.​ប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ ការ​កា​.​ប់​បំផ្លាញ​ព្រៃ ឈើ ការ​ដាក់​អន្ទាក់​សត្វព្រៃ ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹង​រឹង​ពី​រដ្ឋបាល​ព្រៃឈើ និង​សហគមន៍ អាជ្ញាធរ​ស្រុក អាជ្ញាធរ​ភូមិ​ឃុំ…

ខេត្តស្ទឹងត្រែង ៖ ការ​កា​.​ប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ ការ​កា​.​ប់​បំផ្លាញ​ព្រៃ ឈើ ការ​ដាក់​អន្ទាក់​សត្វព្រៃ ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹង​រឹង​ពី​រដ្ឋបាល​ព្រៃឈើ និង​សហគមន៍ អាជ្ញាធរ​ស្រុក អាជ្ញាធរ​ភូមិ​ឃុំ ប៉ុស្តិ៍​រដ្ឋបាល ក្នុង​ការ​ការពារ​ព្រៃឈើ និង​ជីវចម្រុះ ដើម្បី​បង្កើន​ឥណទាន​កាបូន​ព្រៃឈើ ក្រោម​គម្រោង​រេ​ដ​បូក​មេគង្គ ជំហាន​១ ។

លោក​ហ៊ុន សំ​អឿ​ន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា ឡា​បរិ​វ៉ា​ត់ បាន​លើក​ឡើង​ថា​៖ គម្រោង​រេ​ដ​បូក​មេគង្គ​ជំហាន​ទី​១ បាន​ចុះ​ផ្សព្វផ្សាយ​អំពី​គម្រោង​រេ​ដ​បូក​មេគង្គ​-​ជំហាន​១ មាន​គោលបំណង​លើកកម្ពស់​ចំណេះដឹង ដល់​សហគមន៍​មូលដ្ឋាន​អំពី​សារសំខាន់​របស់​គម្រោង​រេ​ដ​បូក ផែនការ​យុទ្ធសាស្ត្រ និង​ជំរុញ​ឲ្យ​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ និង​ជីវចម្រុះ ដើម្បី​បង្កើន​ឥណទាន​កាបូន​ព្រៃឈើ ។

លោក​បន្ត​ថា ក្នុង​សកម្មភាព​នានា កម្លាំង​សហការ​បាន​ចុះ​ល្បាត​តាម​ព្រៃ​សហគមន៍ ព្រមទាំង​បង្ក្រាប​នៅ​សកម្មភាព​ដូច​ជា ការ​កា​.​ប់​ព្រៃឈើ ការ​ដាក់​អន្ទាក់​សត្វព្រៃ ការ​កា​.​ប់​រុករាន​ក​ន្ទ្រា​ន ផ្ទៃដី​សហគមន៍​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​នោះ​មន្ត្រី​របស់​យើង​ក៏​បាន​ដកហូត​នៅ​វត្ថុ​តាង​នាំ​ទៅ​រក្សា​ទុក​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ។

ដោយឡែក ចំពោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​អាស្រ័យ​ផល​ដាំ​ដំណាំ​ក្នុង​ព្រៃ​សហគមន៍​អោយ​បញ្ឈប់ និង​ប្រគល់​ដី​ជូន​សហគមន៍​វិញ​ផង​ដែរ ហើយ​ជា​លទ្ធផល​អ្នក​ដែល​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ក៏​បាន​យល់ ព្រម​ប្រគល់​ដី​អាស្រ័យ​ផល​ទាំងនោះ ប្រគល់​មក​អោយ​សហគមន៍​វិញ​ដោយ​ស្ម័គ្រចិត្ត​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មការ​សហគមន៍​ព្រៃឈើ​ក៏​បាន​ប្រជុំ​ផ្សព្វផ្សាយ និង​ចុះ​ដាក់​ស្លាក​អំពី​ទោស​ទាន់​នៃ​ការ​កា​.​ប់រាន​ឈូស​ឆាយ​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ក្នុង​ព្រៃ​សហគមន៍ ។ ហើយ​បាន​សិក្សា​ចំណុច​និយាម​ការ​ព្រំប្រទល់​ដី​សហ​គម​ន៏​ព្រៃឈើ​នីមួយ​ៗ​សម្រាប់​ពង្រីក​ផ្ទៃដី​បន្ថែម ដោយ​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក អាជ្ញា ធរ​ភូមិ ឃុំ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ព្រមទាំង​គណ​:​កម្ម​កា​ផង​ដែរ ។

លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា ឡា​បរិ​វ៉ា​ត់​បាន​លើក​ឡើង​ដែរ​ថា កន្លង​មក​ក្រុមការងារ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​យើង​ក៏​បាន​ចូលរួម​ប្រជុំ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល​ស្តី​ពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ព្រៃឈើ ហើយ​អង្គប្រជុំ​បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កា​.​ប់រាន​ដី​ព្រៃ បទល្មើស​ដឹក​ជញ្ជូន សន្និធិ​ផល​អនុ​ផល​ព្រៃឈើ សត្វព្រៃ និង​តាមដាន​ត្រួតពិនិត្យ​សិប្បកម្ម​មានច្បាប់ និង​បង្ក្រាប​សិប្បកម្ម​គ្មាន​ច្បាប់​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ