ឆេះអគារ៩ជាន់ដែលជនបរទេសជួលស្នាក់ដោយឆេះជាន់ទី៦ ព្រោះដោតបំពង់ទឹកក្តៅចោលទើបបង្កឱ្យឆាបឆេះ
- បន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ អគ្គិភ័យបានឆាបឆេះអគារ៩ជាន់ ដែលជនបរទេសជួលស្នាក់នៅ ដោយនៅជាន់ទី៦ឆេះអស់២បន្ទប់ ដែលបង្កដោយដោតបំពង់ទឹកក្តៅចោល បង្កអោយឆាបឆេះ នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

កម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ក្រុងប៉ោយប៉ែត បានប្រាប់ថា៖ នៅពេលដែលអគ្គិភ័យបានឆាបឆេះអគារ៩ជាន់ ដែលជនបរទេសជួលស្នាក់នៅឆាបឆេះនៅជាន់ទី៦ គឺកម្លាំងជាច្រើននាក់ និងរថយន្តពន្លត់អគ្គិភ័យ៤គ្រឿង បានជួយអន្តរាគមន៍ ដោយទាញទុយោទឹកបាញ់តាមចំហៀង និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យដែលឆាបឆេះរយៈពេលជាងកន្លះម៉ោង ទើបគ្រប់គ្រងស្ថានការបាន ព្រោះចូលទៅខាងក្នុងផ្សែងខ្លាំង ។


កម្លាំងពន្លត់អគ្គិភ័យបានបញ្ជាក់ថា ៖ ក្រោយពេលកម្លាំងអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យដែលឆាបឆេះអគារ៩ជាន់ នៅជាន់ទី៦ កម្លាំងជាច្រើននាក់ បានអន្តរាគមន៍ជួយពន្លត់ មានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១និង៨៩១ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងក្រុងរយន្តពន្លត់អគ្គិភ័យ៤គ្រឿង មាន១គ្រឿងរបស់អធិការដ្ឋាននគរបាលក្រុង និង១គ្រឿងទៀត របស់រដ្ឋបាលក្រុងប៉ោយប៉ែត និង២គ្រឿងរបស់ក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតដែលប្រើប្រាស់ទឹកជាច្រើនឡាន ។

កម្លាំងពន្លត់អគ្គិភ័យបានបញ្ជាក់ថា ៖ អគ្គិភ័យដែលឆាបឆេះអគារ៩ជាន់ គឺឆាបឆេះនៅជាន់ទី៦ ដែលឆាបឆេះអស់ចំនួន២បន្ទប់ និងសម្ភារៈភ្ញៀវជួលស្នាក់នៅជាជនបរទេស ដែលស្នាក់នៅធ្វើការ ករណីអគ្គិភ័យនេះ បងឡើងដោយម្ចាស់បានដោតបំពង់ទឹកក្តៅចោល ទើបបណ្តាលឆ្លងចរន្តផ្ទុះឆាបឆេះ រយៈពេលជាងកន្លះម៉ោងទើបគ្រប់គ្រងពន្លត់ទាំងស្រុង៕









ចែករំលែកព័តមាននេះ