ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ គ្រោង​នឹង​បើក​ដំណើរការ​ដំណាក់កាល​ទី​១ នៅ​ខែកក្កដា ឆ្នាំ​២០២៥

16 ម៉ោង មុន

ខេត្តកណ្តាល ៖ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ លំដាប់ថ្នាក់ 4F របស់​ប្រទេស​កម្ពុជា នឹង​បើក​ដំណើរការ ដំណាក់កាល​ទី​១ នៅ​ក្នុង​អំឡុង​ខែកក្កដា ឆ្នាំ​២០២៥…

ខេត្តកណ្តាល ៖ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ លំដាប់ថ្នាក់ 4F របស់​ប្រទេស​កម្ពុជា នឹង​បើក​ដំណើរការ ដំណាក់កាល​ទី​១ នៅ​ក្នុង​អំឡុង​ខែកក្កដា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ខណៈ​បច្ចុប្បន្ន​នេះ អាកាសយានដ្ឋាន​ដ៏​ធំ​នេះ សាងសង់​បាន​ប្រមាណ​ជាង​៩០​ភាគរយ និង​ចាយ​លុយ​អស់​ជាង​១​ពាន់​៣​រយ​លាន​ដុល្លារ​អាម៉េរិក នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិការ នៃ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ។

តាម​ផែនការ​គ្រោងទុក លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល នៅ​ថ្ងៃ​ទី​១៨ ធ្នូ​នេះ បាន​បើក​កិច្ចប្រជុំ និង​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព នៃ​គម្រោង​សាងសង់ អាកាសយានដ្ឋាន អន្ដរជាតិ​តេ​ជោ​លំដាប់ 4F ដំណាក់កាល​ទី​១ ដើម្បី​ត្រៀមខ្លួន​បញ្ចប់​ការងារ និង​បើក​ដំណើរការ នៅ​ឆ្នាំ​ក្រោយ ។

លោក សយ សុ​ខាន់ រដ្ឋលេខាធិការ នៃ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​ថ្លែង​ក្រោយ​កិច្ចប្រជុំ​ថា បច្ចុប្បន្ន​នេះ គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ សាងសង់​សម្រេច​បាន​ប្រមាណ ៩២​ភាគរយ​ហើយ ពោល​គឺ​នៅ​សល់ ៨​ភាគរយ​ទៀត នឹង​ត្រូវ​បញ្ចប់ ដំណាក់កាល​ទី​១​។ ហើយ​ក្រុមការងារ​ពាក់ព័ន្ធ នឹង​ខិតខំ​ប្រឹងប្រែង បំពេញការងារ ដែល​នៅ​សល់​ប្រមាណ​៨​ភាគរយ ឲ្យ​បាន​រួចរាល់ នៅ​ក្នុង​អំឡុង​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥ ដើម្បី​ឈាន​ទៅ​បើក​ដំណើរការ ដំណាក់កាល​ទី​១ នៅ​អំឡុង​ខែកក្កដា ឆ្នាំ​២០២៥ ។

លោក ឆា​រស៍ វ៉ា​ន់ នាយក​គ្រប់គ្រង នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែ​រ​ផត អ៊ិ​ន​វេស​មិន ឯ​.​ក (CAIC) បច្ចុប្បន្ន​នេះ រាល់​ដំណើរការ​សាងសង់ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ គឺ​ដំណើរការ​ទៅ​តាម​ផែនការ ហើយ​ពុំ មាន​បញ្ហា​អ្វី​ធំដុំ​នោះ​ទេ គឺ​នៅ​សល់​តែ​បញ្ហា​តិចតួច​តែ​ប៉ុណ្ណោះ ដើម្បី​ត្រៀម​រៀបចំ​បន្ដ ក្នុង​ការ​បញ្ចប់​ការងារ​សាងសង់ នៅ​ឆ្នាំ​២០២៥ ។

លោក​បញ្ចា​ក់ថា លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ បាន​បង្ហាញ​ក្ដី​រីករាយ​សប្បាយចិត្ដ ដោយ​ក្រុមការងារ​ទាំងអស់ រួម​ទាំង​ក្រុមហ៊ុន​សាងសង់ អាកាសយាន​ដ្នា​ន​អន្ដរជាតិ​តេ​ជោ រួម​សហការ​គ្នា​បាន​ល្អ ហើយ​ក៏​បាន​ដំណើរការ​ទៅ​តាម​ផែនការ ដែល​បាន​គ្រោងទុក ។

សូម​បញ្ជាក់​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០២០ មាន​ផ្ទៃដី​សរុប ២,៦០០​ហិ​កតា ស្ថិត​នៅ​ចម្ងាយ ១៩​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​។ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ជា​ប្រភេទ 4F គឺ​ប្រភេទ​ព្រ​លាន​យន្តហោះ​ធំ ដែល​អាច​នឹង​ស្រូប​យក និង​ទទួល​បានការ​ហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប ដែល​អាច​ឲ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស រហូត​ដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះ​ចត​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ