ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ២០២៤ រដ្ឋបាលខេត្តស្វាយរៀង បានចេញលិខិតជម្រាបដល់ប្រធានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងម្ចាស់ទីតាំង ដែលមានផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
បញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងរុះរើផ្ទាំងផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ។
ទី១. ត្រូវបញ្ឈប់រាល់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទតាមគ្រប់រូបភាព ដូចជាផ្ទាំងប៉ាណូរបាកាត់តាមទទឹងផ្លូវ ទូរទស្សន៍LED ផ្ទាំងផ្សព្វផ្សាយលើតុកតុក ។ល។ ព្រមទាំងត្រូវរុះរើផ្ទាំងផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងរយៈពេល០៧ថ្ងៃ ចាប់ពីជូនដំណឹងនេះតទៅ ។
ទី២. ក្រុមហ៊ុន និងម្ចាស់ទីតាំងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរុះរើផ្ទាំងផ្សព្វផ្សាយល្បែងស៊ីសង ឲ្យបានទាន់ពេលវេលាកំណត់ ។
សូមអានសេចក្តីប្រកាស់ខាងក្រោម ៖










ចែករំលែកព័តមាននេះ