ខេត្តកំពត ៖ លោកយាយម្នាក់បានដើររែកថ្នាំបុរាណលក់នៅក្នុងផ្សារតានី ស្រុកអង្គរជ័យ ក្នុងនោះ ត្រូវបានអ្នកយកព័ត៌មានយើងថតបាន កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។
ការដើរលក់របស់លោក បានធ្វើឱ្យម្នាក់ៗនៅក្នុងផ្សារតានីមានការអាណិតអាសូរដល់លោកយាយជាខ្លាំង ដោយឃើញជីដូនចាស់រូបនោះរែកថ្នាំប្រកូសប្រកាសឱ្យអ្នកមកផ្សារជួយទិញថ្នាំរបស់គាត់ផង ។
ជីដូនដែលលក់ថ្នាំបុរាណរូបនោះបាននិយាយប្រាប់អ្នកយកព័ត៌មានថា រូបគាត់ឈ្មោះជា អេតអាយុ៨០ឆ្នាំ រស់នៅជាមួយបងស្រីពិការភ្នែក នៅក្នុងភូមិត្រពាំងគៀត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យខេត្តកំពត។
លោកយាយប្រាប់បន្តទៀតថា គាត់លក់ថ្នាំមួយព្រឹកនេះ លក់បានតែមួយកញ្ចប់គត់ តម្លៃ៧ពាន់រៀល ប៉ុន្តែគាត់នៅបន្តលក់រហូត ។ បើទោះបីលោកយាយលក់ថ្នាំមិនដាច់ក្តី ក៏មានអ្នកចិត្តធម៌អាណិតបានជួយទិញនំចំណីឱ្យហូបផងដែរ ។
លោកយាយលក់ដល់ម៉ោង១១ថ្ងៃទើបគាត់ជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញ ។ គេមិនទាន់ឱ្យដឹងលម្អិតថាតើលោកយាតរស់នៅជាមួយអ្នកណាទេ ព្រោះគាត់និយាយថា គាត់ជាស្ត្រីមេម៉ាយ រស់នៅជាមួយបងស្រីពិការភ្នែក ហើយបានពឹងផ្អែកទៅលើការលក់ថ្នាំបុកបុរាណមានប្ញសឈើ សម្រាប់ព្យាបាលអ្នកកូនខ្ចី និងអ្នកកើតប្ញសដូងបាត ។
ចែករំលែកព័តមាននេះ