អ៊ីរ៉ង់ ៖ សោកនាដកម្មដែលកើតឡើងពីការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែល បណ្តាលឱ្យសិស្សសាលា១០៨នាក់បាត់បង់ជីវិត ខណៈអ្នកស្លា.ប់សរុបកើនឡើងដល់ជាង ២០០ នាក់ ។
សមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានឱ្យដឹងថា ចំនួនអ្នកស្លា.ប់ដោយសារការវាយប្រហារកាលពីថ្ងៃសៅរ៍ ដែលបានប៉ះចំសាលា Minab ភាគខាងត្បូងប្រទេស បានកើនឡើងដល់១០៨នាក់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំ លើសាធារណរដ្ឋឥស្លាមមួយនេះ ។ នេះបើយោងតាមសារព័ត៌មាន Roya News English ចេញផ្សាយនៅព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់បានបញ្ជាក់ថា ចំនួនអ្នកស្លា.ប់ដោយសារការវាយប្រហារលើសាលាបឋមសិក្សាកុមារី Shajareh Tayyebeh នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់១០៨ នាក់ ដែលសុទ្ធសឹងជាសិស្សានុសិស្ស ។ ហើយប្រតិបត្តិការសង្គ្រោះ និងការកាយកម្ទេចថ្មនៅតែបន្តធ្វើឡើង ។ នេះគឺជាព្រឹត្តិការណ៍ដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងប្រតិបត្តិការរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ដែលមានឈ្មោះថា «Operation Epic Fury» ។ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានថ្លែងថា ពួកគេកំពុង ពិនិត្យមើល របាយការណ៍ស្តីពីគ្រោះថ្នាក់ដល់ជនស៊ីវិល ខណៈពេលដែលសង្កត់ធ្ងន់ថា ការការពារជនស៊ីវិលគឺជាអាទិភាពខ្ពស់បំផុត ។


អ្នកនាំពាក្យ CENTCOM ម្នាក់ត្រូវបានដកស្រង់សម្តីដោយកាសែត The New York Times ថា ៖ យើងបានដឹងអំពីរបាយការណ៍ដែលទាក់ទងនឹងគ្រោះថ្នាក់ដល់ជនស៊ីវិល ដែលបណ្តាលមកពីប្រតិបត្តិការយោធាដែលកំពុងបន្ត ។ យើងយកចិត្តទុកដាក់ចំពោះរបាយការណ៍ទាំងនេះ ហើយកំពុងពិនិត្យមើលវា ។ ខណៈដែលចំនួនអ្នកស្លា.ប់សរុបនៅទូទាំងប្រទេសបានកើនឡើងលើសពី២០០នាក់ ហើយនោះប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្កោលទោសការវាយប្រហារនេះថាជាទង្វើព្រៃផ្សៃ ។
ប្រធានាធិបតីអ៊ីរ៉ង់ បានមានប្រសាសន៍ថា «ទង្វើដ៏ព្រៃផ្សៃនេះ គឺជាទំព័រខ្មៅងងឹតមួយទៀតនៅក្នុងកំណត់ត្រានៃឧក្រិដ្ឋកម្មរាប់មិនអស់ដែលប្រព្រឹត្តដោយក្រុមអ្នកឈ្លានពាន ។ គិតត្រឹមល្ងាចថ្ងៃសៅរ៍ សមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស២០១ នាក់ បានស្លា.ប់ និង៧៤៧ នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ ៕




ចែករំលែកព័តមាននេះ