រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានគូ សបញ្ជាក់ថា យុទ្ធ សាស្ត្រផ្ការីកនៅកម្ពុជាគឺចង់ឲ្យមានការអភិវឌ្ឍន៍មានអគារធំខ្ពស់ៗ ហេដ្ឋរចនាសម្ព័ន្ធច្រើនតែ យុទ្ធសាស្ត្រផ្ការីករបស់ក្រុមប្រឆាំងនៅក្រៅប្រទេសវិញចង់ តែមានសង្គ្រាម។
ការលើករបស់ប្រមុខរាជរដ្ឋាភិបាលបន្ទាប់ពីក្រុមប្រឆាំងនៅក្រៅប្រទេសបានដាក់យុទ្ធសាស្ត្រ«ផ្ការីក»ដើម្បីធ្វើការផ្តួលរំលំរាជរដ្ឋាភិបាលនៅក្នុងប្រទេស។
ថ្លែងក្នុង“បើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប” នាព្រឹកថ្ងៃ ទៅ១៧ ខែធ្នូ ឆ្នាំ២០២៤សម្តេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បាន គូសបញ្ជាក់ថាការតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធនានាគឺជាយុទ្ធសាស្ត្រផ្ការីកខុសពីអ្នកនៅក្រៅប្រទេសម្នាក់សម រង្ស៊ី)និយាយពី «ផ្ការីក»ដែលជាយុទ្ធសាស្ត្រមួយ ចង់បង្កើតសង្គ្រាមផ្តូលរំលំរដ្ឋា ភិបាល ។
សម្តេចបវរធិបតីបានបន្តថា៖យើងមិនដូចគេនោះទេ គឺគ្រាប់ផ្កាប្រៀបដូចជាការអភិវឌ្ឍ ហើយការអភិវឌ្ឍវិស័យឯកជននៅទីនេះនឹងនាំការអភិវឌ្ឍនៅកន្លែងផ្សេងទៀតកាន់ តែច្រើនផង ដែរ។ប្រជាពលរដ្ឋនឹងធ្វើការប្រែក្លាយពីកន្លែងដែរស្ងាត់តភ្ជាប់ជារវាងកន្លែងដែលមានមនុស្សច្រើន ហើយបំរើសេវាកម្មជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចបវរធិបតីបានគូសបញ្ជាក់ថា៖«នេះហើយជាផ្ការីកដែលយើងចង់បានគឺការ ផ្ការីក នៃសន្តិភាពផ្លែផ្កានៃសន្តិភាពដែលយើងអាចរីកចម្រើនប្រកបដោយសុខដុមណី យកម្មដែល យើងអាចយកបាន»។
សម្តេចបវរធិបតីបានលើកឡើងថាសង្គ្រាមបានធ្វើឲ្យអគារបែកបាក់ខ្ទេចខ្ទី។ ហើយថ្ងៃ មុនសម្តេចបានជួបជាមួយថ្នាក់ដឹកនាំមកពីប្រទេសជាច្រើន ដោយពួកគេចង់សិក្សាពីសន្តិភាព នៅកម្ពុជា។
គេសួរថាសន្តិភាពដែលកម្ពុជា ទទួលបានមានអ្វីខ្លះ? តែខ្ញុំបាននិយាយថាសុំកុំមើ លតែផលដែលបានមកពីសន្តិភាព តែសូមមើលពីផលនៃការបាត់បង់សន្តិភាពផង។ ជាក់ស្តែង នៅប្រទេសសេរី លីប៊ី កាហ្សា អ៊ុយក្រែន កាលពី៤ឆ្នាំមុនមិនមានសង្គ្រាមនោះទេដែល អាច និយាយថាដូចជា«ផ្ការីក» ប៉ុន្តែ បើមើលបច្ចប្បន្ននេះមានខេត្ត ក្រុងខ្លះបានខ្ទេចខ្ទីតែម្តង ហើយ មិនដឹងមនុស្សប៉ុន្មាននាក់បានស្លាប់។
សម្តេចបវរធិបតីបានលើកឡើងថាយើងត្រូវតែមើលពីអវត្តមាននៃសន្តិភាពផងដែលក ន្លងមកដោយសារតែអវត្តមាននៃសន្តិភាពនេះបានធ្វើឲ្យស្ពានជ្រោយចង្វាត្រូវបានផ្តាច់៕
ចែករំលែកព័តមាននេះ