ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទុកពេល៧ថ្ងៃ! ឱ្យ​ម្ចាស់​ក្រុមហ៊ុនរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយល្បែ.ងស៊ីស.ងចេញពី​គ្រប់ទីតាំងក្នុងខេត្តស្វាយរៀង

7 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី១៦ធ្នូ២០២៤នេះរដ្ឋបាលខេត្តស្វាយរៀងបានចេញលិខិតជម្រាបដល់ប្រធានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងម្ចាស់ទីតាំងដែលមានផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តស្វាយរៀង បញ្ឈប់សកម្មភាពផ្សព្វផ្សាយនិងរុះរើផ្ទាំងផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ទី១-ត្រូវបញ្ឈប់រាល់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទតាមគ្រប់រូបភាព ដូចជាផ្ទាំងប៉ាណូរបាកាត់តាមទទឹងផ្លូវ ទូរទស្សន៍LED ផ្ទាំងផ្សព្វផ្សាយលើតុកតុក។ល។ព្រមទាំងត្រូវរុះរើ ផ្ទាំងផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទក្នុងរយៈពេល០៧ថ្ងៃចាប់ពីជូនដំណឹងនេះតទៅ ។ ទី២-ក្រុមហ៊ុននិងម្ចាស់ទីតាំងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការរុះរើផ្ទាំងផ្សព្វផ្សាយល្បែងស៊ីសងឲ្យបានទាន់ពេលវេលាកំណត់។…

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី១៦ធ្នូ២០២៤នេះរដ្ឋបាលខេត្តស្វាយរៀងបានចេញលិខិតជម្រាបដល់ប្រធានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងម្ចាស់ទីតាំងដែលមានផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តស្វាយរៀង បញ្ឈប់សកម្មភាពផ្សព្វផ្សាយនិងរុះរើផ្ទាំងផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

ទី១-ត្រូវបញ្ឈប់រាល់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទតាមគ្រប់រូបភាព ដូចជាផ្ទាំងប៉ាណូរបាកាត់តាមទទឹងផ្លូវ ទូរទស្សន៍LED ផ្ទាំងផ្សព្វផ្សាយលើតុកតុក។ល។ព្រមទាំងត្រូវរុះរើ ផ្ទាំងផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទក្នុងរយៈពេល០៧ថ្ងៃចាប់ពីជូនដំណឹងនេះតទៅ ។

ទី២-ក្រុមហ៊ុននិងម្ចាស់ទីតាំងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការរុះរើផ្ទាំងផ្សព្វផ្សាយល្បែងស៊ីសងឲ្យបានទាន់ពេលវេលាកំណត់។

សូមអានសេចក្តីប្រកាសខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ