ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រមសម្រេចឃុំខ្លួនក្មេងទំនើ.ងម្នាក់ក្នុងចំណោម៥នាក់ គេចខ្លួន៤នាក់ដែលប្រើហិ.ង្សាបំផ្លាញនៅស្ថានីយប្រេងឥន្ធន Ptt

7 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៤​នេះ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ជម្រាប​ជូន​សាធារណជន និង​បណ្តាញ​សង្គម ទាំងអស់​មេត្តា​ជ្រាប​ថា សាលាដំបូង​ខេត្តសៀមរាប​បាន​ទទួល​ចំណាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៤​នេះ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ជម្រាប​ជូន​សាធារណជន និង​បណ្តាញ​សង្គម ទាំងអស់​មេត្តា​ជ្រាប​ថា សាលាដំបូង​ខេត្តសៀមរាប​បាន​ទទួល​ចំណាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ លេខ​១៥៧៦ ចុះ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង​ករណី​ក្រុម​ក្មេង​ទំនើ​.​ង ចំនួន​១​ក្រុម និង​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ ខ្លួន ខ្លា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ជន​ត្រូវ​ចោទ ០៤​នាក់​ផ្សេង​ទៀត​ដែល​បាន​គេចខ្លួន​មាន​ទី​១.​ឈ្មោះ ម៉េ​ង ហុង ភេទ​ប្រុស អាយុ​ប្រហែល ១៨​ឆ្នាំ ។ ទី​២.​ឈ្មោះ ដុន បណ្ឌិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។ ទី ៣.​ឈ្មោះ ណា​ង សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ និង​ទី ៤.​ឈ្មោះ ហេង ភេទ​ប្រុស ។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប បាន​បន្ត​ថា ជន​ដែល​ត្រូវ​ចោទ​ទាំង​០៥​នាក់​ខាងលើ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ដោយ​ប្រើ​អាវុធ និង​មាន​មនុស្ស​ច្រើន​នាក់​) និង​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រព្រឹត្ត​ដោយ​បុគ្គល​ច្រើន​រូប​) ប្រព្រឹត្ត​នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​( ភី​ធី​ធី ) PTT ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ ២០២៤ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២១៨ និង​មាត្រា​៤១១​នៃ​ក្រមព្រហ្មទណ្ឌ ។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ និង​បាន​ពិនិត្យ​ភស្តុ​តាង​ក្នុង​សំណុំរឿង​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ ខ្លួន ខា ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​បន្ត​ការ នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ