ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១១​ខែ​ ការ​ដោះស្រាយ​អគារ​ជាប់​គាំង​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​២១៣​គម្រោង ​ខណៈ​​កំពុង​ជាប់​គាំង​​១០៣​គម្រោង  

8 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ​៖ ​ក្នុង​រយៈពេល​១១​ខែ​មកនេះ​ មាន​អគារ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជាប់​គាំង ​ហើយ​ត្រូវ​បាន​ដោះស្រាយ​បាន​ចំនួន​២១៣​គម្រោង ខណៈ​គម្រោង​អគារ​កំពុង​ជាប់​គាំង​មិន​ទាន់​ដោះស្រាយ​មាន​ចំ​នួន​១០៣​គម្រោង​ ដែល​ទឹកប្រាក់​បោះទុន​វិនិ​យោគ​២៥១០​លានដុល្លារ​សហ​រដ្ឋអាមេរិក ។ យោងសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុរៀបចំ​ប្រជុំ​បូក​សរុប និងវាយតម្លៃ​ការ​អនុវត្ត…

ខេត្តព្រះសីហនុ ​៖ ​ក្នុង​រយៈពេល​១១​ខែ​មកនេះ​ មាន​អគារ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជាប់​គាំង ​ហើយ​ត្រូវ​បាន​ដោះស្រាយ​បាន​ចំនួន​២១៣​គម្រោង ខណៈ​គម្រោង​អគារ​កំពុង​ជាប់​គាំង​មិន​ទាន់​ដោះស្រាយ​មាន​ចំ​នួន​១០៣​គម្រោង​ ដែល​ទឹកប្រាក់​បោះទុន​វិនិ​យោគ​២៥១០​លានដុល្លារ​សហ​រដ្ឋអាមេរិក ។

យោងសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុរៀបចំ​ប្រជុំ​បូក​សរុប និងវាយតម្លៃ​ការ​អនុវត្ត កម្មវិធី​ពិសេស​ជំរុញ កា​រវិ​និ​យោគ​ក្នុង​ខេត្តព្រះសីហ​នុ ឆ្នាំ​២០២៤  កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៤ នៅ​រមណីយដ្ឋាន ម៉ាហ្វីយ៉ា (Maliya’s Resort) ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ​បាន ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប ទីប្រឹក្សា សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង ជា​ប្រធាន ក្រុមការងារ​ជំរុញ​កា​រវិ​និ យោគ​ក្នុង​ខេ ត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប និងវាយតម្លៃ​ការ​អនុវត្ត «កម្មវិធី ពិសេស​ជំរុញ​កា រ​វិនិយោគ​ក្នុង ខេត្ត​ព្រះ​សីហ​នុ ឆ្នាំ​២០២៤» រយៈពេល ១១ ខែ ឆ្នាំ​២០២៤​។

ប្រភព​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល១១ខែនេះ ក្រុមការងារបាន​សម្រេច​ជា​គោលការណ៍​ផ្តល់​ការ​លើកទឹកចិត្តការអនុគ្រោះ​ការ​សម្រួល​នីតិវិធី និងការ​សម្របសម្រួល​ដោះ ស្រាយ​វិវាទចំនួន២១៣​គម្រោង ស្មើនឹង ២១៣% លើស​គោលដៅ​សូ​ច នាករ​សមិទ្ធកម្ម​ដែលបាន​កំណត់​ត្រឹម១០០​គម្រោង ដែល​មាន​ទុន​វិនិយោគ៦.០២៦លានដុល្លារ​អាម៉េរិក លើស​សូចនាករ​សមិទ្ធកម្ម​ដែល​បាន​កំណត់​ត្រឹម១.០០០លាន​ដុល្លារ និងដែល​ប៉ាន់ស្មាន អាច​បង្កើត​ការងារ ឬត្រូវការ​កម្មករនិយោជិតចំនួន​៣៩៥៧៨កន្លែង លើស​សូច​នាករស​មិទ្ធ​កម្ម ដែល​កំណត់ត្រឹម៥០០០កន្លែង​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ​គម្រោង​ពាក់ព័ន្ធ​នឹង​អគារ​កំពុង​ជាប់​គាំងចំនួន១០៣គម្រោង​ស្មើនឹង៤៨% មាន​ទុន​វិនិយោគ សរុប២៥១០លាន​ដុល្លារ​អាម៉េរិក ដែលប៉ាន់ស្មាន​អាច​បង្កើត​ការងារ​ចំនួន ៤៥៥៨ កន្លែង ។ ​គម្រោង​ពុំ​ពាក់ព័ន្ធ​នឹង​អគារ​ជាប់​គាំងចំនួន៨៦គម្រោង ស្មើនឹង៤០% មាន​ទុន​វិ​និ​យោគ​សរុប២៦៩៩លាន​ដុល្លារ​អា​មេ​រិ​ក ដែលប៉ាន់ស្មាន​អាច​បង្កើត​ការងារ​ចំនួន៣០២៣១កន្លែង​។

​ការ​ពង្រីក​គម្រោងចំនួន១៧គម្រោង ស្មើនឹង៨%មាន​ទុន​វិនិយោគ​សរុប៧៦៨លាន​ដុល្លារអា​មេ​រិ​ក ដែល​ប៉ាន់ស្មាន អាច​បង្កើត​ការងារ​ចំនួន៤៧៤៨កន្លែង ។​ គម្រោង​វិនិយោគ​/​ធុរកិច្ច​ដែល​មាន​ស្រាប់ចំនួន៧ គម្រោង ស្មើនឹង៣% មាន​ទុន​វិនិយោគ​សរុប៣០លាន​ដុល្លារ​អាម៉េរិក ដែល​ប៉ាន់ស្មាន​អាច​បង្កើត​ការងារ​ចំនួន៤១កន្លែង​ ។

ប្រភព​បាន​គូសបញ្ជាក់​ថា គម្រោង​ទាំងអស់​ខាងលើ គ្របដណ្តប់​លើ​វិស័យ​សំខាន់​ៗ រួម​មាន អចលនទ្រព្យ (​អគារ​ពហុមុខ​ងារ និងគម្រោង​អភិវឌ្ឍ​លំនៅ​ឋាន​) មាន៨៦ គម្រោងស្មើនឹង៤០% ដែល​មាន​ទុន​វិនិយោគ២១៥៥ លាន​ដុល្លារ​អាម៉េរិក​, ទេសចរណ៍មាន៦០គម្រោង ស្មើនឹង២៨% ដែល​មាន​ទុន​វិនិយោគ ២១៨១លាន​ដុល្លារ​អាម៉េរិក​, ឧស្សាហកម្មមាន៣៥គម្រោង ស្មើនឹង១៦% ដែល​មាន​ទុន​វិនិយោគ ១ ១៩០ លាន​ដុល្លារ​អា​មេ​រិ​ក​, និង វិស័យ​ផ្សេង​ទៀត មាន ៣២ គម្រោង ដែល​មាន​ទុន​វិនិយោគ ២៣៧ លាន ដុល្លារ​អា​មេ​រិ​ក​។

ដោយឡែក ​គិត​ត្រឹម​ខែតុលា ឆ្នាំ ២០២៤ ក្នុង​ចំណោម ១៦៥ គម្រោង ដែល​បាន​ទទួល​គោល ការណ៍​លើកទឹកចិត្ត​ពិសេស​, គម្រោង​ដែល​បញ្ចប់​ការ​សាងសង់ ជួស ជុល និង​/​ឬ កែ​លម្អ​រួចរាល់ មាន ២៨ គម្រោង ស្មើនឹង ២៣%, គម្រោង​ដែល​កំពុង​អនុវត្ត​ការ សាងសង់ ជួសជុល និង​/​ឬ កែ​លម្អ មាន ៦៩ គម្រោង ស្មើនឹង ៤២% និង គម្រោង​ដែល​មិន ទាន់​ចាប់ផ្តើម​ដំណើរការ​សាងសង់ ជួសជុល និង​/​ឬ កែ​លម្អ មាន ៥៨ គម្រោង​ស្មើនឹង ៣៥% ។

ជាមួយ​នេះ​,​ក្រុមការងារ​បាន​សម្របសម្រួល ក្នុង​ការ​កសាង​ផ្លូវ​បេតុង ដើម្បី​ត​ភ្ជាប់​គ ម្រោ​ង​អគារ​ស្នាក់ នៅ​រួម​, គម្រោង​រមណីយដ្ឋាន​, គម្រោង​ស្ទី​ម សូ​ណា​, និង គម្រោង​សាលា រៀនចំណេះ​ទូទៅ ដែល​មាន​ទីតាំង​ស្ថិត នៅ​ក្នុង​ក្រុងព្រះសីហនុ និង ក្រុង​កោះ​រ៉ុ​ង​, សម្រប សម្រួល​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ពាក់ព័ន្ធ នឹង​អគារ​ជាប់​គាំង ចំនួន ៦ គម្រោង ហើយនឹង​បន្ត​ដោះស្រាយ​បន្ថែម​ទៀត ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​, និង ចុះ បញ្ជី​សហគ្រាស ចំនួន ៧ គម្រោង ដោយ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​, ក្រសួងយុត្តិធម៌​, ស្ថាប័ន ពាក់ព័ន្ធ និង ម្ចាស់​គម្រោង ។

​សូម​ជម្រាប​ជូន​ថា “​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ឆ្នាំ​២០២៤” ដែល​បាន​ប្រកាស ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ ដោយ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ថ្ងៃ​ទី ៣១ ខែ មក​រា ឆ្នាំ ២០២៤, បាន​បង្កើត​គំរូ​មួ យ​សម្រាប់​ជំរុញ​ការ​វិនិយោគ ព្រោះ​កម្មវិធី​ពិសេស​បាន បង្កើត​ជំនឿ​ទុកចិត្ត និង សម្រាល​ការ​លំ បាក​នានា​ក្នុង​ការ​អនុវត្ត​គម្រោង​, លើកកម្ពស់​បរិយាកាស​វិនិយោគ ខណៈ​ដែល​អគារ​ជាប់​តាំង ត្រូវ​បាន​ចាប់ផ្តើម​សាងសង់ និង សកម្មភាព​ធុរកិច្ច​មានការ​កើនឡើង ព្រមទាំង ទាក់ទាញ​គ​ម្រោ  ង​វិនិយោគ​សក្តានុពល ដូច​ជា រោងចក្រ​ផលិត​បន្ទះ​សូ​ឡា​, រោងចក្រ​ផលិត​ស៊ុម​អា​លុយ​មី​ញ​ម​, សួ​នក​សិ​-​ឧស្សាហកម្ម​, និងតំបន់រ​សេដ្ឋកិច្ច​ពិសេស ជាដើម ព្រមទាំង​បាន​ជំ​រុ ញ​ឱ្យ​មន្ត្រីរាជការ​ពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ទាំង​នៅ​ថ្នាក់​ជាតិ និង ថ្នាក់​ក្រោម​ជាតិយល់ និងប្រកាន់​របៀប​ធ្វើការ​ដោយ​សកម្ម និង បូ​រេ​សកម្ម ក្នុង​ការ​ផ្តល់​សេវា​ឱ្យ​រហ័ស និងសម្រួល​នីតិវិធី​ដល់​វិស័យ​ឯកជន​។

ក្នុង​កិច្ចប្រជុំ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ប្រធាន​ក្រុមការងារ បាន​វាយតម្លៃ​ខ្ពស់​ចំ ពោះ​ការ​ចូលរួម ការ​គាំទ្រ ការ​ប្តេជ្ញា និងឆន្ទៈ​ខ្ពស់​របស់​ក្រុមការងារ និងក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​រួមចំណែក​លើកកម្ពស់ បរិយាកាស​ធុរកិច្ច​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ឱ្យ​កាន់តែ​ល្អ​ប្រសើរ និងអាច​អនុញ្ញាត​ឱ្យ​គោលការណ៍​លើកទឹកចិត្ត អនុវត្ត​បាន​ភ្លាម ប្រកបដោយ​តម្លាភាព និងប្រសិទ្ធ​ភាពក្រោម​អភិក្រម “​ជីវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ​”​។

ជាមួយ​នេះ ​ក្រុមការងារ​បន្ត​លើកទឹកចិត្ត​ឱ្យ​ធុរជន និង វិនិយោគិន រួសរាន់​អញ្ជើញ ដាក់​ពាក្យ ឬស្នើមក​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​ឥត​គិតថ្លៃ ដើម្បី​ទទួល​បាន «​អត្ថប្រយោជន៍ ពិសេស​»​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ