ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វគោច្រើនក្បាល​កើត​ជម្ងឺពកបែកខ្ទុះ នៅស្រុកមង្គលបុរី

8 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ សត្វគោបានកើតជម្ងឺពកបែកខ្ទុះជាច្រើនក្បាល អាជ្ញាធរសុំអោយមន្ត្រីជំនាញពេទ្យចុះទៅពិនិត្យព្យាបាលនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។ អាជ្ញាធរភូមិភ្នំធំបានប្រាប់ថា៖ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វគោកជាលក្ខណៈគ្រួសារមានសត្វគោបានកើតជម្ងឺពកបែកមានផ្ទុះទៅសត្វគោជាច្រើនក្បាលមានភូមិភ្នំធំ ភូមិបឹងប្រាសាទ…

ខេត្ត​បន្ទាយមានជ័យ ៖ សត្វគោបានកើតជម្ងឺពកបែកខ្ទុះជាច្រើនក្បាល អាជ្ញាធរសុំអោយមន្ត្រីជំនាញពេទ្យចុះទៅពិនិត្យព្យាបាលនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

អាជ្ញាធរភូមិភ្នំធំបានប្រាប់ថា៖ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វគោកជាលក្ខណៈគ្រួសារមានសត្វគោបានកើតជម្ងឺពកបែកមានផ្ទុះទៅសត្វគោជាច្រើនក្បាលមានភូមិភ្នំធំ ភូមិបឹងប្រាសាទ ភូមិចំការចេក ដែលកើតមានរយៈពេលជាង១សប្តាហ៍មកហើយដែលពកបែកចេញខ្ទុះហើយបានរាយការណ៍​ជូន​អាជ្ញាធរភូមិ។

អាជ្ញាធរភូមិបានបញ្ជាក់ថា ក្រោយសត្វគោពកបែកមានខ្ទុះហើយអាជ្ញាធររាយការណ៍ជូនទៅអភិបាលស្រុកមង្គលបូរី ដើម្បីសុំអោយមន្ត្រីពេទ្យចុះមកពិនិត្យនិងព្យាបាលឃើញមន្ត្រីពេទ្យសត្វស្រុកមង្គលបូរីបានចុះពិនិត្យបានប្រាប់ថាសត្វគោកើតជម្ងឺពកបែកមានផ្ទុះ។

លោក អ៊ីវ វណ្ណា មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជម្ងឺពកបែកមានផ្ទុះលើសត្វគោភាគច្រើនកូនគោដែលជម្ងឺនេះហើយឆ្លងតាមរយៈសត្វម្អោមដែលទុំលើគោហើយពងដាក់ ទើបពកបែកមានខ្ទុះជម្ងឺនេះឆ្លងតាមរយៈម្អោមពីគោមួយទៅគោ ដើម្បីការពារត្រូវចាក់វ៉ាក់សាំងការពារជម្ងឺពកបែកមានផ្ទុះវិធីការពារត្រូវបាញ់ទឹកដាក់សាប៊ូលាងសត្វគោកអោយបានស្អាត នៅពេលគោកើតមានជំងឺពកបែកផ្ទុះលើស្បែកគោត្រូវព្យាបាលដោយលាបថ្នាំពណ៌ខៀវអោយបានស្អាតហើយលាយថ្នាំផ្សៈអោយឆាប់ជាព្រោះជម្ងឺពកបែកមានខ្ទុះកើតមានរាល់ឆ្នាំតាមតំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ