ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​៖ ក្រុង​អរិយ៍​ក្សត្រ​នឹង​ក្លាយជា​តំបន់​មាន​សក្តានុពល​រីក​ចម្រើន​នៅ​ថ្ងៃ​មុខ

8 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា​តំបន់​អរិយ៍​ក្សត្រ​នឹង​ក្លាយជា​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់ ប្រៀប​ដូច​ទៅ​នឹង​រាជធានី​ភ្នំពេញ ខណៈ​នឹង​មានការ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធ្វើ​នឹង​ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​កាន់តែ​រីក​ចម្រើន ហើយ​ក្រុង​អរិយ៍​ក្សត្រ នឹង​ក្លាយជា​ទីក្រុង​ទំនើប​ស៊ី​វី​ល័យ…

ខេត្តកណ្តាល ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា​តំបន់​អរិយ៍​ក្សត្រ​នឹង​ក្លាយជា​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់ ប្រៀប​ដូច​ទៅ​នឹង​រាជធានី​ភ្នំពេញ ខណៈ​នឹង​មានការ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធ្វើ​នឹង​ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​កាន់តែ​រីក​ចម្រើន ហើយ​ក្រុង​អរិយ៍​ក្សត្រ នឹង​ក្លាយជា​ទីក្រុង​ទំនើប​ស៊ី​វី​ល័យ ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ បើក​ការដ្ឋាន​សាងសង់​ទីក្រុង​មេគង្គ​ឃី (Mekong Quay City) របស់​ក្រុមហ៊ុន ធី​ភី​ម៉ូ​រ៉ា​ល់ គ្រុប ស្ថិត​នៅ​ក្នុង​សង្កាត់​អរិយ​ក្សត្រ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល នា​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ សម្តេច​បវរ​ធិ​ត​បី បាន​កត់សម្គាល់​អំពី​បទ​ពិសោធន៍​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន ដែល​មានកា​រីក​ចម្រើន ពី​ត្រើយម្ខាង​នៃ​ទន្លេ ពោល​ខាងលិច​ទន្លេ​បន្ត​មក​ដល់ត្រើយ​ម្ចា​ង​ទៀត គឺ​ទិស​ខាងកើត​នៃ​ទន្លេ ពោល​ដូច​ជា​ប្រទេស​កូរ៉េ ក៏​ដូច​ជា​ប្រទេស​ថៃ​ជាដើម​។

សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ចឹ​ង​កា​រត​ភ្ជាប់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​បាន​ធ្វើ​ឱ្យ​តំបន់​ទិស​ខាងកើត យើង​រីក​ពី​ទិស​ខាងលិច​ខាងកើត ពី​មុន​សង្គ្រាម យើង​រីក​នៅ​ទិស​ខាង​លិច​មុន ឥឡូវ​រាជធានី​ភ្នំពេញ យើង​រីក​នៅ​ទិស​ខាងលិច​នៃ​ទន្លេសាប យើង​មើល បទ​ពិសោធន៍ ហើយ​ជាក់ស្តែង​នៅ​បណ្តា​ប្រទេស​ជា​ច្រើន ខ្ញុំ​មើល​តែ​នៅ​កូរ៉េ (​កូរ៉េ​ខាងត្បូង​) ទន្លេ​ហាន ពី​មុន​គាត់​រីក​នៅ​ទិស​ខាងលិច ដល់​ក្រោយមក​ក៏​ចាប់ផ្តើម​រីក​ទៅ​ទិស​ខាងកើត​ដូច​គ្នា​យូរ ទៅ​វាង​សឹង​ស៊ី​ម៉ី​ទ្រី​គ្នា ។ នៅ​បាំង​កក ទន្លេ​ចៅ​ប្រា​យ៉ា ពីឆ្វេង​ខាងលិច​ខាងកើត​ដូច​គ្នា​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី​មាន​សុទិដ្ឋិនិយម​ថា ក្រុង​អរិយ៍​ក្សត្រ មិនមែន​ជា​ក្រុង​កសិកម្ម​ទេ ប៉ុន្តែ​នឹង​ក្លាយទៅជា​ក្រុង​ឧស្សាហកម្ម ក្រុង​សេវាកម្ម ដូច​រាជធានី​ភ្នំពេញ​ដែរ ។

សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖«​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ខាងកើត​ទន្លេ​នៃ​អរិយ៍​ក្សត្រ​នេះ មិនយូរ​មិនឆាប់ នឹង​ក្លាយទៅជា​តំបន់​សក្តានុពល និង​មាន​ដូច​ខាង​នោះ (​សម្តេច​ចង្អុល​ទៅ​រាជធានី​ភ្នំពេញ​) នឹង​កើត​មាននៅ​ទិស​ខាង​អរិយ៍​ក្សត្រ​នេះ​ដែរ​» ។

សម្ត​ចប​វរ​ធិ​បតី​បាន​បន្ថែម​ថា ចឹ​ង​នៅ​ខាង​ត្រើយ​ខាងលិច សុទ្ធតែ​អាគារ មើល​នៅ លើ ត្រើយ​ខាងកើត ដែល​ត​ភ្ជាប់​ដោយ​ស្ពាន​ជ្រោយចង្វារ នៅ​ខាង​ព្រែក​លាភ ខាង​អី​នោះ ក៏​អាគារ​អី ធំ​ចាប់ផ្តើម​រីក​ទៅ​ដល់​ព្រែក​ព្នៅ តែ​នៅ​ខាង​អរិយ៍​ក្សត្រ​របស់​យើង​នៅ​ជា​វាលស្រែ​ច្រើន ហើយ ខ្ញុំ​ថា​កា​រត​ភ្ជាប់​ទៅ​ថ្ងៃ​មុខ គឺ​នឹង​ឈាន​ទៅ​ដល់​ការ​បង្កើត មិនមែន​មាន​តែ​ឈ្មោះ​ថា ក្រុង​អរិ​យ៍ក្ស ត្រ​ទេ មិនមែន​ជា​ក្រុង​កសិកម្ម​ទេ ប៉ុន្តែ​ទៅ​ជា​ក្រុង​ឧស្សាហកម្ម ក្រុង​សេវាកម្ម ដូច​នៅ​ម្ខាង ទៀត ដែរ​(​សម្តេច​ចង្អុល​ទៅ​ទីក្រុង​ភ្នំពេញ​)​នេះ​គឺជា​អ្វី​ដែល​សំខាន់​។ ក្នុង​នោះ​សម្តេច​ធិ​បតី​ជឿ​ថា នឹង មានការ​ប្រែប្រួល​ដល់​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ ដែល​នៅ​ក្រុង​អរិយ៍​ក្សត្រ​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​គូស​បាន​អះអាង​ថា​ប្រជាជន​នៅ​ទី​នេះ ដែល​ឥ ឡូ​វ​ជា​ច្រើន​ជា​កសិករ និង​ប្រែ​ល​ក្លាយ​រោងចក្រ​សហគ្រាស ទីក្រុង​ហេ​ដ្ឋា​រចនា​សម្ព័ ន្ធ​ទំនើប ប្រជាពលរដ្ឋ នឹង​មក​រស់នៅ​ទី​នេះ ហើយ​នេះ​គឺជា​អ្វី​ដែល​ជា​សុទិដ្ឋិនិយម​ដែល​ខ្ញុំ​គិត​ថា នឹង​កើត​មាននៅ​ទី​នេះ ។

សម្តេច​ធិ​បតី ក៏​បានឱ្យ​កត់ចំណាំ​ថា មិនយូរ​មិនឆាប់ ចន្លោះ​ពី​៥ ទៅ​១០​ឆ្នាំ​ខាង​មុខ ក្រុង អរិយ៍​ក្សត្រ​ដែល​បច្ចុប្បន្ន​នេះ​គឺ​វាល អត់​មាន​សកម្មភាព​សេដ្ឋកិច្ច​អ្វី ក្រៅពី​ស្មៅ​ដុះ នឹង​មាន ការ ប្រែប្រួល​ច្រើន កន្លែង​ដែល​នៅ​ទី​នេះ មាន​តែ​ស្មៅ​ដុះ បន្តិចទៀត​នឹង​ដុះ​នូវ​សកម្ម ភាព​សេដ្ឋកិច្ច ប្រជាពលរដ្ឋ​ជា​ច្រើន និង​បាន​ទទួល​នូវ​ការងារ និង​រស់នៅ​ទី​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ