រាជធានីភ្នំពេញ ៖ ពិតណាស់ ប្រជាជនយើងបច្ចុប្បន្នអ្នកខ្លះមានការពេញនិយមទៅលើការបង្កើតកុងធនាគារឱ្យកូន ដើម្បីកូនធំឡើងងាយស្រួលឱ្យកូនមានលុយរៀនសូត្រ និងបង្កើតមុខរបរផ្សេងៗទៀត ។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងមកនេះ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានមានសង្ឃដីកា ៖ បើកូនចេះដឹងបុណ្យបាបពីក្មេងទៅ អត់សូវប្រឈមមុខទេ បើកូនហ្នឹង អត់បានយល់ដឹងអីសោះ គឺខ្លួនឯងជាអ្នកពិបាក ហើយបន្ទាប់មកម៉ែឪចុះអានុះវាមិនស្តាប់ និយាយវាមិនតាម(កូនមិនស្តាប់ម៉ែឪ) វាឌឺមកវិញអីចឹងឧទាហរណ៍ ។ ហើយយើងមិនវេទនា ។

លើសពីនេះទៅទៀត ព្រះអង្គ គូ សុភាព បានមានសង្ឃដីកាបន្តថា ៖ ឥឡូវនេះគេនាំគ្នាបើកកុងធនាគារកុមារ បើកកុងឱ្យកូន ទុកធំឡើងវាចាយ វារៀនសូត្រអីចឹងៗ ប៉ុន្តែអាត្មាថា ឱ្យញោមបើកកុងមួយទៀត គឺបើកកុងបុណ្យឱ្យកូន ដើម្បីឱ្យកូនស្គាល់អ្វីល្អ ស្គាល់អ្វីអាក្រក់ ស្អីខុស ស្អីត្រូវ ស្អីជាបុណ្យ ស្អីជាបាប ហើយ ពន្យល់កូនថា អានេះបុណ្យចាយអត់ចេះអស់ទេ ពីព្រោះលុយចាយអស់ បើបុណ្យយើងដាក់ថែម ហើយវាផលិតផលមកឱ្យយើងវិញ ។ ព្រោះលុយជាបុណ្យចាស់តើ ដូចស្រូវជង្រុកឆ្នាំចាស់អ៊ីចឹង ស៊ីៗអស់ហើយ ។ ឧទាហរណ៍កើតក្នុងត្រកូលអ្នកមាន កូនហ្នឹងមានបុណ្យចាស់មក ប៉ុន្តែវាភ្លឺតវាភ្លឺន វាស៊ី វាផឹក លេងល្បែង ចុងក្រោយវារលាយរលត់អស់រលីង (អាហ្នឹងស៊ីបុណ្យចាស់) ហើយអត់បានធ្វើបុណ្យថ្មី អ៊ីចឹងអស់សល់ទេ ។

ជាមួយគ្នានោះដែរ ព្រះអង្គ គូ សុភាព បានបញ្ជាក់ថា ៖ តែបើយើងបានបើកកុងបុណ្យមួយឱ្យកូន កូនចេះធ្វើបុណ្យខ្លួនឯង ពីព្រោះអត់មានអ្នកណាជួយអ្នកណាទេ បើកូនមានបុណ្យកូនគេសុខ យើងអត់សូវពិបាកទេ (ម្តាយឪពុក) ហើយបើកូនខ្វះបុណ្យ យើងក៏វេទនាជាមួយនឹងកូនដែរ ។ ហើយកុំគិតថា កូននៅតូច មិនបាច់ទាន់យល់ធម៌អារ្យ បុណ្យ បាបអី គឺអាហ្នឹងគិតខុសហើយ តែវាអស់បុណ្យយើងពិបាកហើយ (ខ្សត់បុណ្យ) ៕
ចែករំលែកព័តមាននេះ