ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លៀសទើបញាស់ខុសច្បាប់ជាង៥០តោនរបស់ឈ្មួញសន វ៉ាន់នី នៅស្រុកក្រគរ ដឹកជញ្ជូនទៅ​វៀត​ណាមបានជោគជ័យតាមឡាន១គ្រឿងក្នុងចំណោម​២គ្រឿង

8 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នៅវេលាយប់ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ លៀសខុស ច្បាប់(ល្អិតៗ)ដែលជាកូនលៀសទើបញាស់​យ៉ាងតិចទម្ងន់ជាង ៥០តោន កំពុងដឹកជញ្ជូនតាមរយៈរថយន្តបែន ដើម្បីទៅសាងបន្តដាក់រថយន្តធុនធំ…

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នៅវេលាយប់ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ លៀសខុស ច្បាប់(ល្អិតៗ)ដែលជាកូនលៀសទើបញាស់​យ៉ាងតិចទម្ងន់ជាង ៥០តោន កំពុងដឹកជញ្ជូនតាមរយៈរថយន្តបែន ដើម្បីទៅសាងបន្តដាក់រថយន្តធុនធំ រួចឆ្ពោះទៅប្រទេសវៀតណាម ។ រហូត មកដល់ព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ នេះរថយន្តដឹកលៀស១គ្រឿងក្នុងចំណោម២ គ្រឿងបានចាកចេញពីខេត្តពោធិ៍សាត់ដោយសុវត្ថិភាព រីឯរថយន្ត១គ្រឿងទៀត កំពុងបើកគេចចុះគេចឡើង,និងសម្របសម្រួលពីភ្នែកសមត្ថកិច្ច។

ប្រភព​មួយ​ខ្សិបថា ម្ចាស់លៀសខុសច្បាប់នោះគឺជាស្ត្រីដ៏មានឥទ្ធិពលនៅតំបន់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ឈ្មោះ សន វ៉ាន់នី ។ លោកស្រីសន វ៉ាន់នី ជាអ្នករកស៊ីដឹកជញ្ជូននាំលៀសទៅប្រទេសវៀតណាម ជាយូរឆ្នាំមក ហើយគ្មានសមត្ថកិច្ចណាបង្ក្រាបបាននោះឡើយ។ ការ ដែលគាត់អាចរកស៊ីដឹកជញ្ជូនលៀស ឆ្លងប្រទេសបានទាំងបំពានច្បាប់ដូច្នេះព្រោះតែមានការសម្របសម្រួលពីសមត្ថកិច្ចជំនាញរដ្ឋបាលជលផលលោកយូរ សុវិចិត្រប្រចាំនៅស្រុកក្រគរនោះតែម្ដង។ ជាក់ស្ដែងកាលពីវេលាទៀបភ្លឺឆ្លងចូលថ្ងៃទី១៦ខែធ្នូនេះ ហាក់ដូចជាមានការរំជើបរំជួលខ្លាំងអំពីករណីនាំលៀសរបស់លោកស្រី សន វ៉ាន់នី ព្រោះតែសមត្ថកិច្ចដែលទទួលបានលាភសក្ការៈឲ្យចេញ,តែអ្នកដែលមិនបានស៊ីចុកព្យាយាមតាមចាប់។

ប្រភពព័ត៌មានឲ្យដឹងទៀតថា សកម្មភាពដឹកជញ្ជូនលៀសខុសច្បាប់ខាងលើ ធ្វើឡើងនៅចំណុចមាត់ទឹកបឹងទន្លេសាបស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយជញ្ជូនតាមរថយន្តបែន ដើម្បីទៅសាងបន្តដាក់រថយន្តធុនធំ ទើបចេញ ដំណើរតាមច្រកព្រំដែនជ្រៃធំ ខេត្តណ្ដាល ឆ្ពោះទៅប្រទេសវៀតណាម ។ រហូតដល់វេលាជិតភ្លឺរថយន្តដឹកលៀស​បានចេញដំណើរបន្ទាប់ពីមានការសម្របសម្រួលជាមួយសមត្ថកិច្ចជាច្រើនផ្នែក។ យ៉ាងណាក៏ដោយ ក្នុង ចំណោមរថយន្តដឹកលៀសទាំង២គ្រឿងនេះ មានតែ ១គ្រឿងប៉ុណ្ណោះ ដែលបានធ្វើដំណើរចាកចេញដោយសុវត្ថិភាព រីឯ១គ្រឿងទៀតត្រូវគេប្រាប់ថាមិនទាន់បានចាកចេញនៅឡើយទេ។

លោក យូរ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ និងជានាយរងផ្នែករដ្ឋបាលជលផលក្រគរ បានប្រាប់អ្នកកាសែតទៅព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤នេះថា លោកមិនបានដឹងអំពីករណីនេះទេ ពីព្រោះលោកមិននៅក្នុងមូលដ្ឋាននៃខេត្តពោធិ៍សាត់នោះឡើយ ដោយជាប់រវល់មកថែជំងឺម្ដាយនៅភ្នំពេញ។ ទោះយ៉ាងណា ក៏ដោយនៅក្នុងមូលដ្ឋានខាងលើនោះ មានសមត្ថកិច្ចជំនាញច្រើនផ្សេងទៀត ក៏ដូចជាអាជ្ញាធរថ្នាក់ជាតិប្រចាំការនៅទីនោះដែរ។ ដូច្នេះវាមិនមែនស្ថិតនៅលើកការទទួលខុសត្រូវរបស់លោកតែម្នាក់នោះឡើយ សង្ស័យឆ្លើយយករួចខ្លួន…ហេ! ហេ! ។

ប្រភពបញ្ជាក់ថា លៀសខុសច្បាប់កំពុងធ្វើសកម្មភាពដឹកជញ្ជូនចេញក្រៅប្រទេស ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមដាច់ខាតមិនឲ្យពលរដ្ឋនេសាទនោះទេ ជាពិសេសការដឹកជញ្ជូននាំចេញទៅប្រទេសជិតខាង ផ្ទុយទៅវិញឈ្មួញនៅតែប្រព្រឹត្តិបានយ៉ាងរលូនផ្គើននឹងច្បាប់ នេះក៏ដោយសារតែមន្រ្តីជំនាញបើកដៃ ដែលមានលោក យូរ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ និងជានាយរងផ្នែករដ្ឋបាលជលផលក្រគរ។ ករណីខាងលើនេះ សូមថ្នាក់ក្រសួងពិនិត្យមន្រ្តីថ្នាក់មូលដ្ឋានឲ្យបានស៊ីជម្រៅផង ម្យ៉ាងទៀតឈ្មួញលៀស និងមន្ត្រីជំនាញគេសង្កេត ឃើញមានការភាពស្និតស្នាលគ្នាផងដែរ ពិសេសជាងនេះសមត្ថកិច្ចតាមដងផ្លូវ ពិនិត្យមើលរថយន្ត ក្បាលពណ៌ស ទ្រុងពណ៌ខៀវលាយស ពាក់ស្លាកលេខ 3J 4201 អាចនឹងសាងឡើងបន្ត ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

ថៅកែលៀស

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ