ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរាជទូត​កូរ៉េ ៖ រាជរដ្ឋាភិបាល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ជា​និច្ច ដល់​សមាគមនិស្សិត​ខ្មែរ នៅ​សាធារណរដ្ឋ​កូរ៉េ

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​កូរ៉េ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល តែងតែ​គិតគូរ​យកចិត្តទុកដាក់​ជា​និច្ច​ដល់​សមាគមនិស្សិត​ខ្មែរ នៅ​សាធារណរដ្ឋ​កូរ៉េ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​កូរ៉េ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល តែងតែ​គិតគូរ​យកចិត្តទុកដាក់​ជា​និច្ច​ដល់​សមាគមនិស្សិត​ខ្មែរ នៅ​សាធារណរដ្ឋ​កូរ៉េ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ លោក​ជំទាវ ជ្រឹង បុ​ទុម​រង្សី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​អនុញ្ញាត​ឱ្យ​សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ (CSAK) ដែល​ដឹកនាំ​ដោយ លោកស្រី ឈឿ​ម ភី​ថង ប្រធាន​សមាគម ចូល​ជួប​សម្តែង​ការ​គួរសម ដើម្បី​បង្ហាញ​នូវ​សមាសភាព​ក្រុមប្រឹក្សា​ប្រតិបត្តិ​ថ្មី នៃ​សមាគម​ក្នុង​អាណត្តិ​ទី​១០ ព្រមទាំង​រាយការណ៍​ជូន​ពី​សមិទ្ធផល​ការងារ​រយៈពេល​៥​ខែ របស់​សមាគម និង​ស្នើ​សុំ​អនុសាសន៍​ពី​លោក​ជំទាវ​ឯកអគ្គរាជទូត សម្រាប់​បេសកកម្ម​របស់​ខ្លួន ក្នុង​អាណត្តិ​ថ្មី​នេះ ។

ក្នុង​ឱកាស​នេះ​ដែរ លោក​ជំទាវ បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​របាយការណ៍​លម្អិត​របស់​សមាគមនិស្សិត​ខ្មែរ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​ដ៏​មមាញឹក​របស់​សមាគម​ក្នុង​អាណត្តិ​ទី​១០ ក្នុង​រយៈពេល​០៥​ខែ​កន្លង​មកនេះ ដែល​បាន​ជួយ​លើកកម្ពស់​សាមគ្គីភាព ក្នុង​ចំណោម​និស្សិត និង​ពលរដ្ឋ​ខ្មែរ ព្រមទាំង​បាន​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី និង​ចំណេះដឹង​នានា អំពី​ប្រទេស​កម្ពុជា​ផង​ដែរ ។

លើស​ពី​នេះ លោក​ជំទាវ ឯកអគ្គរាជទូត បាន​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី តែងតែ​គិតគូរ​យកចិត្តទុកដាក់​ជា​និច្ច​ដល់​សមាគមនិស្សិត​ខ្មែរ នៅ​សាធារណរដ្ឋ​កូរ៉េ និង​នៅ​បន្ត​គាំទ្រ​ដល់​សមាគម ដើម្បី​បម្រើ​ផលប្រយោជន៍​និស្សិត​ខ្មែរ នៅ​សាធារណរដ្ឋ​កូរ៉េ ។

ជា​ចុង​ក្រោយ លោក​ជំទាវ ឯកអគ្គរាជទូត បាន​លើកទឹកចិត្ត​ដល់​សមាគមនិស្សិត​ខ្មែរ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ឱ្យ​ខិតខំ​បន្តការងារ និង​ផ្សព្វផ្សាយ​អំពី​សកម្មភាព​របស់​ខ្លួន​ឱ្យ​បាន​ទូលំទូលាយ​ថែម​ទៀត ជា​ពិសេស​នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា និង​ជំរុញ​ពង្រីក​សាខាសមាគម​និស្សិត​នៅ​តាម​តំបន់​នានា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ