រញ្ជួយដី​​កម្រិត​​7,2រីស្ទ័រ​កើតឡើង​​នៅរដ្ឋ​អាឡាស្កា​សហរដ្ឋអាមេរិក​


ការរញ្ជួយដីដ៏ខ្លាំង​​​មួយកម្រិត​​៧,២រីស្ទ័រ ​​បាន​កើតឡើង​​នៅកោះ Fox រដ្ឋ​អាឡាស្កា ​សហរដ្ឋ​អាមេរិក ​កាលពីព្រឹកថ្ងៃ​​​​ទី​​២៤ មិថុនា ​​ញ៉ាំង​ឱ្យ​មាន​ការ​​ចេញ​ការព្រមាន​​អំពីការ​ក​កើត​ឡើង​​រលក​​យក្ស​ស៊ូណាមី សម្រាប់​សហគមន៍​មួយ​​​ចំនួននៅ​ក្បែរ​កោះនេះ​ ប៉ុន្តែ​​​ក្រោយ​​​​មក​​ការ​​​ប្រមាន​នោះត្រូវ​លុបចោលវិញ ។ ពុំ​មានរបាយ​ការណ៍​ស្តី​អំពី​​​អ្នកស្លាប់ ​របួស និងការ​​ខូចខាត​​ដោយសារ​បាតុភូត​រញ្ជួយដី​​នេះ​ទេ​។

តាម​​មជ្ឈ​មណ្ឌល​​សិក្សា​​​ភូមិ​សាស្ត្រ​​​របស់​អាមេរិក​ថា ​ដំបូងការ​រញ្ជួយដី​​​នោះ​ត្រូវ​គេ​រាយ​ការណ៍​​ថា មាន​កម្រិត​​​៧,៤រីស្ទ័រ​ ប៉ុន្តែ​ក្រោយ​​​ការ​ពិនិត្យ​​​ឡើង​វិញ ឃើញ​ថា​ មានកម្រិត​​៧,២រីស្ទ័រ​។ ​ចំណុច​កណ្តាល​​នៃ​បាតុភូត​រញ្ជួយដី​​​នេះ​កើតឡើង​នៅជម្រៅ​​៤០គីឡូម៉ែត្រ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ