ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន បើក​វេទិកា​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា ធានា​ឱ្យ​បាន នូវ​និរន្តរភាព នៃ​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បើក​វេទិកា ជាមួយ​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​ស្វះ​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា ធានា​ឱ្យ​បាន នូវ​និរន្តរភាព នៃ​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បើក​វេទិកា ជាមួយ​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​ស្វះ​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា ធានា​ឱ្យ​បាន នូវ​និរន្តរភាព នៃ​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​បុរាណ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប ក្នុង​បរិបទ​ឌី​ជី​ថ​ល ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ចំពោះ​មុខ នៃ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ខ្ពស់ និង​ការ​ធ្លាក់​ចុះ​ចំណូល​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ ប្រឈម​មុខ​នឹង​បញ្ហា​ទាំងនេះ ទើប​ក្រសួង​ព័ត៌មាន​បាន​រៀបចំ​វេទិកា ជំនួប​ជាមួយ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដើម្បី​ខិតខំ​រិះរក​ដំណោះស្រាយ​រួម​គ្នា ។

វេទិកា​រវាង​ក្រសួង​ព័ត៌មាន និង​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម សហការ​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន និង​ក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ធំ​ជាងគេ​នៅ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ក្រុមហ៊ុន​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កំពុង​ប្រកប​មុខរបរ​ក្នុង​ប្រទេស​កម្ពុជា ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា ក្នុង​បរិបទ​ឌី​ជី​ថ​ល និង​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស បច្ចេកវិទ្យា​ព័ត៌មាន​, ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ រួម​មាន​ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី ប្រឈម​មុខ​នឹង​ការ​បាត់បង់​ចំណូល​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​នេះ​ជា​បញ្ហា​ប្រឈម​ស្រួចស្រាល់​មួយ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ជួប​ប្រទះ ហើយ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​មួយ​ចំនួន បាន​បិទទ្វារ និង​កំពុង​ប្រឈម​នឹង​បញ្ហា​។ ដូច្នេះ​សម្រាប់​កិច្ច​ពិភាក្សា​នា​ពេល​នេះ ដើម្បី​ធ្វើ​សិក្សា​ស្វែង​យល់​ពី​បញ្ហា​ប្រឈម និង​តម្រូវការ ហើយ​រួម​គ្នា​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ