ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​កូរ៉េ​ខាង​ត្បូង​ត្រៀម​បោះ​ឆ្នោត​ដក​តំណែង​លោក​យូន​ស៊ុក​យូល​ជា​ថ្មី

2 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖ គណ​បក្ស​ប្រឆាំង​​​ទាំង​តូច​ទាំង​ធំនៅ​កូរ៉េ​ខាង​ត្បូង​​​​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋ​សភា​​​ដើម្បី​​បោះ​ឆ្នោត​ដក​តំណែង​លោក​យូន​ស៊ុក​យូល​​​​។ តាម​គម្រោង​ សភា​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ទោះ​បី​​លោក​ប្រ​ធា​នា​​ធិបតី​រូប​នេះ​ប្ដេជ្ញា​ថា​លោក​នឹង​តស៊ូ​រហូត​ដល់​តំណក់​ឈាម​ចុង​ក្រោយ​​យ៉ាង​ណា​ក្ដី​។ លោក​​ថា​លោក​មិន​​​​​ចុះ​​​ចេញ​ពី​តំណែង​ជា​ដាច់​ខាត​។ ​រដ្ឋ​សភា​ថ្លែង​ថា​គណ​បក្ស​ប្រជា​ធិបតេយ្យ​ និង​គណ​បក្ស​តូច​ៗ​​ចំនួន​៥​ទៀត​បាន​ដាក់​ញត្តិ​​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។ តាម​គម្រោង​ សភា​នឹង​ចាប់​ផ្ដើម​បោះ​ឆ្នោត​នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​សៅរ៍​ប្រសិន​​បើ​គ្មាន​អ្វី​​ប្រែ​ប្រួល​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​គណ​បក្ស​ទាំង៦​។…

ទី​ក្រុង​សេអ៊ូល៖ គណ​បក្ស​ប្រឆាំង​​​ទាំង​តូច​ទាំង​ធំនៅ​កូរ៉េ​ខាង​ត្បូង​​​​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋ​សភា​​​ដើម្បី​​បោះ​ឆ្នោត​ដក​តំណែង​លោក​យូន​ស៊ុក​យូល​​​​។ តាម​គម្រោង​ សភា​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ទោះ​បី​​លោក​ប្រ​ធា​នា​​ធិបតី​រូប​នេះ​ប្ដេជ្ញា​ថា​លោក​នឹង​តស៊ូ​រហូត​ដល់​តំណក់​ឈាម​ចុង​ក្រោយ​​យ៉ាង​ណា​ក្ដី​។ លោក​​ថា​លោក​មិន​​​​​ចុះ​​​ចេញ​ពី​តំណែង​ជា​ដាច់​ខាត​។

ក្រុម​គណ​បក្ស​ប្រឆាំង​

​រដ្ឋ​សភា​ថ្លែង​ថា​គណ​បក្ស​ប្រជា​ធិបតេយ្យ​ និង​គណ​បក្ស​តូច​ៗ​​ចំនួន​៥​ទៀត​បាន​ដាក់​ញត្តិ​​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។ តាម​គម្រោង​ សភា​នឹង​ចាប់​ផ្ដើម​បោះ​ឆ្នោត​នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​សៅរ៍​ប្រសិន​​បើ​គ្មាន​អ្វី​​ប្រែ​ប្រួល​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​គណ​បក្ស​ទាំង៦​។ គួរ​កត់​សម្គាល់​ថា​គណ​បក្ស​ប្រឆាំង​​​អាច​រក​បាន​១៩២​សំឡេង​អ្នក​តំណាង​រាស្ត្រ​​រួច​ជា​​ស្រេច​។

​​ពួក​គេ​នៅ​ខ្វះ​៨​សំឡេង​ទៀត​អាច​ដក​តំណែង​លោក​យូន​ស៊ុក​យូល​បាន​សម្រេច​​​។ បន្ទាប់​មក​​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុ​លាការ​ធម្ម​នុញ្ញ​ដើម្បី​សម្រេច​នៅ​ទឹក​ផ្ដាច់​ព្រ័ត្រ​ថា​ត្រូវ​ដក​តំណែង​របស់​គាត់ ឬ​ត្រូវ​ប្រគល់​តំណែង​នេះ​មក​វិញ​។​ តាម​ពិត លោក​យូន​ស៊ុក​យូល​ត្រូវ​អស់​តំណែង​​​តាំង​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​​​មុន​មក​ម៉្លេះ​។ កាល​នោះ​គណ​បក្ស​កាន់​អំណាច​ប្រុង​បោះ​ឆ្នោត​គាំទ្រ​ញត្តិ​ដក​តំណែង​នោះ​ទៅ​ហើយ​។ ប៉ុន្តែ​ពួក​គេ​ធ្វើ​ពិហិកា​​​ដោយ​សារ​ចាញ់​ការ​បោក​បញ្ឆោត​របស់​លោក​យូន​ស៊ុក​យូល​។

ប៉ុន្តែ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ប្រធាន​គណ​បក្ស​កាន់​អំណាច​យល់​ថា​លោក​ឈប់​លេង​សើច​នៅ​ក្នុង​ល្បែង​នយោបាយ​នេះ​ត​ទៅ​ទៀត​ហើយ​។ លោក​សុខ​ចិត្ត​បើក​ដៃ​ឱ្យ​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​កាន់​អំណាច​បោះឆ្នោត​ទៅ​​តាម​ «​ជំនឿ និង​មន​សិការ» ​របស់​ពួក​គេ​​រៀង​ៗ​ខ្លួន​ទៅ​ចុះ​។ ធ្វើ​ម៉េច​ឱ្យ​តែ​ពួក​គេ​យល់​ថា​​ជា​ផល​ប្រយោជន៍​​របស់​​​ជាតិ​ និង​ប្រជា​ជន​។​

ប្រធាន​គណ​បក្ស​កាន់​អំណាច​កូរ៉េ​ខាង​ត្បូង (រូប​ស្ដាំ​បង្អស់)

​ការ​ដាក់​ផែន​ការ​​បោះ​ឆ្នោត​លើក​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​សមត្ថ​កិច្ច​ដាក់​ពង្រាយ​កម្លាំង​នគរ​បាល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​នៅ​បរិវេណ​វិមាន​ប្រធានា​ធិបតី​ដើម្បី​ប្រមូល​យក​ឯក​សារ​ និង​គ្រឿង​បរិក្ខារ​សំខាន់​ៗ​​​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​យុន​ហាប់​។ កាល​ពី​ថ្ងៃ​ពុធ សមត្ថ​កិច្ច​ចុះ​ទៅ​ទី​នោះ​ម្ដង​ហើយ​ ប៉ុន្តែ​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​ភ្នាក់​ងារ​សន្តិ​សុខ​។​

លោក​យូន​ស៊ុក​យូល​កំពុង​តែ​តស៊ូ​​រំដោះ​ខ្លួន​ចេញ​ពី​បញ្ហា​ដ៏​​ចាក់​ស្រេះ​។ នៅ​ក្នុង​ការ​ថ្លែង​សុន្ទរ​កថា​តាម​កញ្ចក់​ទូរ​ទស្សន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​និយាយ​ការ​ពារ​ចំណាត់​ការ​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ក្នុង​ការ​សម្រេច​ចិត្ត​ប្រើ​ច្បាប់​អា​ជ្ញា​សឹក​។ លោក​​​បញ្ជាក់​ឡើង​វិញ​​ថា​លោក​គ្មាន​​គំនិត​បះ​បោរ​ប្រឆាំង​នឹង​ជាតិ ឬ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ដូច​ការ​ចោទ​ប្រកាន់​ទេ​។

លោក​ថា​លោ​កនឹង​តស៊ូ​នៅ​ក្នុង​រឿង​នេះ​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​កម្លាំង​ប្រដាប់​អាវុធ និង​ក្រុម​ដែល​លោក​ហៅ​ថា​ «ពួក​ឧក្រិដ្ឋ​ជន» គំរាម​កំហែង​ចំពោះ​ជោគ​វាសនា​-​អនាគត​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឡើយ​។​ លោក​បាន​វាយ​បក​ទៅ​ក្រុម​ប្រឆាំង​ថា​ពួក​គេ​កំពុង​តែសាប​ព្រោះ​ភាព​វឹក​វរ​ដល់​​សន្តិ​សុខ​សង្គម​ដោយ​អះ​អាង​ថា​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​នោះ​ជា «​អំពើ​បះ​បោរ​ក្បត់​ជាតិ​»។ លោក​ដាក់​ជា​សំណួរ​ថា​តើ​អ្វី​ដែល​ពួក​គេ​អះ​អាង​នោះ​ជា​ការ​ពិត​ដែរ​ឬ​ទេ​?​

នៅយប់​ថ្ងៃ​ព្រហស្បតិ៍​ គេ​ទទួលដំណឹង​ថា​​​​​ចលនា​បាតុកម្ម​ដ៏​ធំ​​ និង​ដ៏​​​ពុះ​កញ្ជ្រោល​បាន​ផ្ទុះ​ឡើង​​នៅ​ទី​ក្រុង​សេអ៊ូល​ដើម្បី​ទាម​ទារ​ដក​តំណែង​លោក​យូន​ស៊ុក​យូល​ឱ្យ​ខាង​តែ​បាន​ទោះ​បី​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ បាតុករ​ខ្លះ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​នៅ​ពេល​ពួក​គេ​ព្យាយាម​រុះ​រើ​បារ៉ាស់​របស់​សមត្ថ​កិច្ច​ដែល​ដាក់​ឃាំង​នៅ​តាម​ដង​វិថី​ឆ្ពោះ​ទៅ​វិមាន​ប្រធានា​ធិបតី​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ