«សត្វក្លុំ» តើលោកអ្នកបានដឹងអ្វីខ្លះពីពពួកសត្វប្រភេទនេះ?
- ភ្នំពេញ
សត្វក្លុំ គឺជាបក្សីមួយប្រភេទដែលមានរាងតូច តែសម្លេងធំមិនធម្មតា ហើយដោយសារតែសម្លេងដែលវាស្រែកលឺសូរថា ឃ្លុមៗៗ នៅតាមវាលស្រែនារដូវវស្សានោះហើយ ទើបវាត្រូវបានដូនតាខ្មែរយើងហៅឈ្មោះវា ក្លុំ ។

សត្វក្លុំមានឈ្មោះជាភាសអង់គ្លេស៖ Watercock និង ឈ្មោះវិទ្យាសាស្ត្រ៖ Gallicrex cinerea ត្រូវបានចាត់ទុកថា ជាប្រភេទសត្វបក្សីម្យ៉ាងដែលមានលក្ខណៈពិសេសត្រង់មានការប្រែប្រួលរូបរាងទៅតាមរដូវនៃការបន្តពូជ ។ ក្លុំឈ្មោលនៅរដូវបន្តពូជ៖ មាឌមធ្យម ខ្លួនមានពណ៌ខ្មៅប្រផេះស្លាបទី១ រំលេចគែមពណ៌លឿងមាន ចំពុះលឿង មានសិរក្រហមដុះទៅលើ និងជើងមានពណ៌ក្រហម ។

ប៉ុន្តែក្នុងរដូវមិនបន្តពូជវិញ ក្លុំឈ្មោល និងក្លុំញី គឺមានររូបរាងដូចគ្នា គ្រាន់តែក្លុំឈ្មោលមានមាឌធំជាង និងមានខ្សែអង្កន់ផ្នែកពោះច្បាស់ជាង ។ ដោយឡែក ក្លុំញីវិញ គេចំណាំត្រង់ផ្នែកខ្នងមានពណ៌ក្រម៉ៅ ផ្នែកទ្រូង និងចំហៀងទ្រូងមានពណ៌លឿងទុំ និងតាមចង្អូរពោះពណ៌.ស ។

រដូវបន្តពូជរបស់ក្លុំ គឺចាប់ពីខែឧសភា ដល់កញ្ញា ហើយពេលពេលបង្កាត់ពូជ សត្វក្លុំឈ្មោល តែងតែបញ្ចេញសំឡេងឮខ្លាំងយ៉ាងទ្រហឹង ដោយឡែកក្លុំ មានសម្លេងបែបឮបែបគ្រលួច ។ បក្សីមួយប្រភេទនេះ មានវត្តមានពេញមួយឆ្នាំ និងមាននៅគ្រប់ទីកន្លែង ដោយពួកវាចូលចិត្តរស់នៅតាមតំបន់ព្រៃបឹង វាលភក់ វាលស្មៅលិចទឹក ដែលមានរុក្ខជាតិក្រាស់ៗ និងវាលស្រែដែលមានបន្លែ ដោយស៊ីត្រីតូចៗជាអាហារ ។
គួររំលឹកថា មុខរបរចាក់មីក្រូទាក់យកសត្វខ្លុំកំពុងរីករាលដាល










ចែករំលែកព័តមាននេះ