ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់ មុខសញ្ញា​លួច​យ៉ាង​សកម្ម និង​អ្នក​ទទួលផល​ចោរកម្ម

16 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​លួច​យ៉ាង​សកម្ម និង​អ្នក​ទទួលផល​ចោរកម្ម រួម​ជាមួយ​អាវុធ​កែ​ច្នៃ​ជា​ច្រើន ត្រូវ​បាន​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី បង្ក្រាប​បាន​ក្នុង​ប្រតិបត្តិការ​រយៈពេល​ពីរ​ថ្ងៃ​ទី​៩-១០ ខែធ្នូ ឆ្នាំ​២០២៤…

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​លួច​យ៉ាង​សកម្ម និង​អ្នក​ទទួលផល​ចោរកម្ម រួម​ជាមួយ​អាវុធ​កែ​ច្នៃ​ជា​ច្រើន ត្រូវ​បាន​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី បង្ក្រាប​បាន​ក្នុង​ប្រតិបត្តិការ​រយៈពេល​ពីរ​ថ្ងៃ​ទី​៩-១០ ខែធ្នូ ឆ្នាំ​២០២៤ ។

លោក​វរសេនីយ៍ឯក ចំរើន ភី​រុណ ស្នងការ​រង​នគរបាល​ខេត្ត នា​ល្ងាច​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៩ ខែធ្នូ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​ខ្ទុ​ម បាន​ល្បាត​នៅ​ក្នុង​មូលដ្ឋាន បាន​ប្រទះ​ឃើញ​មុខសញ្ញា​លួច​សកម្ម ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ នៅ​ចំនុច​ឃុំ​ស្រែ​ខ្ទុ​ម និង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដែល​មានឈ្មោះ ឃឿ​ន ប៊ុ​ន​ធឿ​ន (​ហៅ​ត្រេ​ន​) ភ្លាម​ៗ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន នាំ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ។

ក្រោយ​សួរនាំ​រួច ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ នៅ​ចំនុច​ភូមិ​/​ឃុំ​ខាងលើ ជា​ច្រើន​លើក​ពិតប្រាកដ​មែន ហើយ​បាន​យក​ទៅ​លក់​អោយឈ្មោះ ហ៊ី​ម វី​រ៉ា (​ហៅ​ម៉ា​ប់​) មាន​អាសយដ្ឋាន​ភូមិរ​ហា​រ៍ ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្តក្រចេះ ចំនួន​០៣​ម៉ូតូ ។

លោក​វរសេនីយ៍ឯក ចំរើន ភី​រុណ បន្ត​ថា ក្រោយ​ពី​ការ​ស្រាវជ្រាវ និង​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​ផែនការ​នគរបាល​ព្រហ្មទណ្ឌ បានការ​សម្របសម្រួល​ដោយ​លោក អ៊ា​ង សុគុន្ធ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ធ្វើការ​ពន្លាត​ដែនដី និង​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ខេត្តក្រចេះ ចុះ​ដល់​ចំនុច ដែល​សង្ស័យ​ថា ជាទី​តាំង​ទទួលផល​ចោរកម្ម និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់​ទៀត រួម​មាន ៖ ១.​ឈ្មោះ ហ៊ី​ម វី​រ៉ា​(​ហៅ​ម៉ា​ប់​) ២.​ឈ្មោះ ភឿន ញេ​ន និង​៣.​ឈ្មោះ សេង ម៉ា​ប់ (​ហៅ​តា​កូរ៉េ​) ។

ក្នុង​ករណី​លួច និង​ទទួលផល​ចោរកម្ម និង​កែ​ច្នៃ​អាវុធ​ខុសច្បាប់​ខាងលើ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង រួម​មាន ៖
-​ម៉ូតូ Yamaha Exenter ចំនួន​០១​គ្រឿង
-​ម៉ូតូ Honda wave អាល់​ហ្វា ចំនួន​០១​គ្រឿង
-​ទូរ​សព្ទ​ដៃ ចំនួន​០២​គ្រឿង
-​ម្ស៉ៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​០១​កញ្ចប់​ធំ​ល្មម និង​០៨​កញ្ចប់​តូច
-​កាំភ្លើង​កែ​ច្នៃ (​ប្រើ​ហ្គា​ស​) ចំនួន​០៤​ដើម
-​ដាវ ចំនួន​០៣​ដើម
-​ពូថៅ ចំនួន​០៣
-​កាំបិត​ផ្គាក់ ចំនួន​០២​ដើម ។

បច្ចុប្បន្ន ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំង​៤​នាក់ និង​វត្ថុ​តាង​ពាក់ព័ន្ធ ត្រូវ​បាន​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ