ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីរាជ្យ១ក្បាលទម្ងន់ជាង១០០គីឡូ ត្រូវបានលែង​ចូលទន្លេមេគង្គវិញហើយ​ ក្រោយពលរដ្ឋនេសាទបាន

18 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុងរដូវបើកនេសាទមកដល់ក្រុមមនុស្សខិលខូចមួយចំនួនបានប្រើប្រាស់ឧបករណ៍នេសាទហាមឃាត់ដើម្បីចាប់យកត្រីនៅតាមដងទន្លេសាបព្រំប្រទល់ខេត្តកំពង់ចាមជាមួយកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនេះរឹបអូសបានឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនមាត់ ជាមួយនោះក៏បានលែងត្រីរាជ្យមួយក្បាលទម្ងន់ជាង ១០០គីឡូក្រាម ដែលពលរដ្ឋនេសាទបានក្នុងស្រុកកងមាស។ចូលទៅក្នុងទឹកទន្លេវិញ។ លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលស្ដីទីខេត្តកំពង់ចាម…

ខេត្តកំពង់ចាម ៖ ក្នុងរដូវបើកនេសាទមកដល់ក្រុមមនុស្សខិលខូចមួយចំនួនបានប្រើប្រាស់ឧបករណ៍នេសាទហាមឃាត់ដើម្បីចាប់យកត្រីនៅតាមដងទន្លេសាបព្រំប្រទល់ខេត្តកំពង់ចាមជាមួយកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនេះរឹបអូសបានឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនមាត់ ជាមួយនោះក៏បានលែងត្រីរាជ្យមួយក្បាលទម្ងន់ជាង ១០០គីឡូក្រាម ដែលពលរដ្ឋនេសាទបានក្នុងស្រុកកងមាស។ចូលទៅក្នុងទឹកទន្លេវិញ។

លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលស្ដីទីខេត្តកំពង់ចាម បានឲ្យដឹងនារសៀលថ្ងៃទី១១ធ្នូឆ្នាំ២០២៤ ថា ដោយទទួលបានការណែនាំពីឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ក៏ដូចជារដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យស្ថាប័នជំនាញបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទមិនថារដូវបិទឬរដូវបើកនេសាទនោះទេ។ព្រោះថាក្រុមឈ្មួញខូចមួយចំនួនតូច តែងតែប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ដើម្បីចាប់យកត្រី ដោយមិនខ្វល់ពីការបំផ្លាញធនធានធម្មជាតិនោះទេ។

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តបន្តឲ្យដឹងទៀតថា ចំពោះកិច្ចប្រតិបត្តិការដោយកម្លាំងចម្រុះក្នុងនោះរួមមាន ឧបករណ៍នេសាទខុសច្បាប់ជាច្រើនត្រូវបានកម្លាំងរដ្ឋបាលជលផលចម្រុះ
ចុះបង្ក្រាបក្នុងនោះរួមមាន ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អាជ្ញាធរស្រុកបាធាយ កម្លាំងកងរាជអាវុធហត្ថស្រុកបាធាយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំដោយលោកភួង ទីណា និងរូបលោកផ្ទាល់(លី ស្រុី) បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណីរួមមាន៖ ឧករណ៍លបប្រឹស១០០ចំនួន ៥៥គ្រឿង -កានចំនួន ៤៨កាននៅចំណុចតាមដងទន្លេសាប ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ឧបករណ៍នេសាទខុសច្បាប់ដែលបង្ក្រាបបានត្រូវរឹបអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម។ សូមបញ្ជាក់ថាមុនប្រតិបត្តិការនេះមួយអាទិត្យកម្លាំងចម្រុះដដែល ធ្លាប់បានចុះយុទ្ធនាការបង្ក្រាបបទល្មើសនេសាទនៅចំណុចទីតាំងដដែលដោយរឹបអូសបានលបប្រឹសចំនួន៣២មាត់ ព្រោះថាឧបករណ៍ទាំងនេះច្បាប់ជលផលមិនអនុញ្ញាតឲ្យប្រើប្រាស់នោះទេ។

នាយខណ្ឌជលផលស្ដីទីបញ្ជាក់ថា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយរដ្ឋបាលជលផល បានលែងត្រីរាជ ០១ក្បាល ភេទឈ្មោល ប្រវែង ១២២សង់ទីម៉ែត្រ ទម្ងន់១៣១គីឡូក្រាម ពាក់ស្លាកលេខ W1646 ដែលប្រជានេសាទធ្វើនេសាទបាន ដោយប្រើប្រាស់ឧបករណ៍មាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី”ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ព្រោះត្រីនេះត្រូវបានអភិរក្សដោយមិនអនុញ្ញាតឱ្យនេសាទយកទៅទទួលទាននោះទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ