ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនដណ្តើមតំណែងប្រភពភ្ញៀវបរទេសកំពូលរបស់ថៃពីម៉ាឡេស៊ីត្រឡប់មកវិញ នៅឆ្នាំនេះ

20 ម៉ោង មុន

អន្តរជាតិ ៖ ប្រទេសចិនដណ្តើមបានតំណែងភ្ញៀវទេសចរបរទេសកំពូលរបស់ប្រទេសថៃត្រឡប់មកវិញ នៅឆ្នាំនេះ បន្ទាប់ពីរបូតធ្លាក់ទៅដៃប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុន។ យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ និងកីឡារបស់ព្រះរាជាណាចក្រថៃ គិតត្រឹមថ្ងៃទី១ ខែធ្នូ…

0:00
0:00

អន្តរជាតិ ៖ ប្រទេសចិនដណ្តើមបានតំណែងភ្ញៀវទេសចរបរទេសកំពូលរបស់ប្រទេសថៃត្រឡប់មកវិញ នៅឆ្នាំនេះ បន្ទាប់ពីរបូតធ្លាក់ទៅដៃប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុន។

យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ និងកីឡារបស់ព្រះរាជាណាចក្រថៃ គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសថៃបានកត់ត្រាភ្ញៀវទេសចរបរទេសចំនួន ៣២លាននាក់ ដោយបង្កើតចំណូលពីទេសចរណ៍ប្រមាណ ៤៤.៥ពាន់លានដុល្លារអាមេរិក។ ប្រទេសចិនជាប្រភពភ្ញៀវបរទេសដ៏ធំបំផុតរបស់ប្រទេសថៃ នៅឆ្នាំនេះ ពោលចំនូន ៦.២លាននាក់ ម៉ាឡេស៊ីជាប្រភពភ្ញៀវបរទេសធំទី២ ដែលមានចំនួន ៤.៥លាននាក់។ ប្រទេសឥណ្ឌាតាមពីក្រោយដោយមានភ្ញៀវទេសចរចំនួន ១.៩លាននាក់ ខណៈកូរ៉េខាងត្បូង ១.៦៨លាននាក់ និងរុស្ស៊ី ១.៥លាននាក់ ស្ថិតនៅលំដាប់កំពូលទាំង ៥ (Top 5)។

ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងថា ការសម្រេចចិត្តរបស់ប្រទេសថៃក្នុងការលើកលែងទិដ្ឋាការអចិន្ត្រៃយ៍ សម្រាប់ភ្ញៀវទេសចរចិន កាលពីខែមីនា បានរួមចំណែកយ៉ាងសំខាន់ដល់ការងើបឡើងវិញ នៃចំនួនអ្នកទេសចរចិន។ ចាប់តាំងពីខែមិថុនាមក ប្រទេសថៃ បានពង្រីកការចូលដោយគ្មានទិដ្ឋាការដល់អ្នកទេសចរបរទេសមកពី ៩៣ប្រទេស និងអនុញ្ញាតឱ្យស្នាក់នៅរហូតដល់ ៦០ថ្ងៃ បើធៀបនឹងការលើកលែងទិដ្ឋាការប្រទេសចំនួន ៥៧ កាលពីមុនរបស់ខ្លួន។

វិស័យទេសចរណ៍នៅតែជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ។ តួយ៉ាង កាលពីឆ្នាំ ២០១៩ ប្រទេសសេដ្ឋកិច្ចធំលំដាប់ទី២ នៅអាស៊ីអាគ្នេយ៍មួយនេះ បានបង្កើតកំណត់ត្រាជាមួយនឹងការមកដល់របស់ភ្ញៀវបរទេសចំនួន ៣៩.៩លាននាក់ ដែលបង្កើតប្រាក់ចំណូលបានរហូតដល់ ៥១.៩ពាន់លានដុល្លារអាមេរិក៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ