ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​អស់​ផ្ទះ​១​ខ្នង​និង​ទ្រព្យសម្បត្តិ​ទាំងស្រុង តែ​រំដោះ​បាន​ម៉ូតូ​១​គ្រឿង​ដែរ

1 អាទិត្យ មុន
  • បាត់ដំបង

ខេត្ត​បាត់​ដំ​បង​ ៖ លំនៅ​ឋាន​យ៉ាង​ធំ​មួយ​ខ្នងដែល​ធ្វើ​អំពី​ឈើ ត្រូវ​បាន​អគ្គិ​ភ័យ​ដែល​គេ​អះអាង​ថា កើតឡើង​ដោយ​ការ​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិស​នី បាន​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១០ ធ្នូ នៅ​ចំណុច​ភូមិ​លកោះ​តូច ឃុំ​សំពៅ​លូន…

ខេត្ត​បាត់​ដំ​បង​ ៖ លំនៅ​ឋាន​យ៉ាង​ធំ​មួយ​ខ្នងដែល​ធ្វើ​អំពី​ឈើ ត្រូវ​បាន​អគ្គិ​ភ័យ​ដែល​គេ​អះអាង​ថា កើតឡើង​ដោយ​ការ​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិស​នី បាន​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១០ ធ្នូ នៅ​ចំណុច​ភូមិ​លកោះ​តូច ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន លើក​លេង​តែ​ម៉ូតូ​មួយ​គ្រឿង​ប៉ុណ្ណោះ ដែល​ម្ចាស់​រំដោះ​រួច​ផុត​ពី​ចំណី​ភ្លើង​ ។

របាយ​ការ​ណ៍​ការិយាល័យ​បង្ការ និង​ពន្លត់អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​អគ្គិភ័យ​លេប
​យក​អស់​គ្មាន​សល់​ ធ្វើ​ពី​ឈើ​តម្កល់​ប្រក់​ស័ង្កសី មាន​ទំ​ហំ០៨x០៩​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ អ៊ុ​ង ហ៊​ល ភេទប្រុស ​អាយុ​៥៤​ឆ្នាំ​ ។ បើ​តាម​របាយ​ការ​ណ៍​ដដែល​បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះ​អះអាង​ថា អគ្គិភ័យ​នោះ​កើតឡើង​ដោយសារ​ការ​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិស​នី​​​ត្រង់ «​បា​រ៉ែត​ភ្លើង​» ហើយ​ក៏​ឆាបឆេះ​រាលដាល និង​លេប​យក​ផ្ទះ​ទាំងស្រុង​ភ្លាម​ៗ​តែ​ម្ដង ​។

អធិការ​ស្រុក​សំពៅ​លូន លោក ទឹម វិ​ឆ័​យ បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​យប់​កើ​ហេតុ មាន​តែ​ប្រពន្ធ​ទេ​ដែល​នៅ​ចាំផ្ទះ រីឯ​ប្ដី​គាត់​ទៅ​ដេក​នៅ​ចម្ការ​ ។ លោក​ថា បើ​តាម​ប្រពន្ធ​ជន​រង​គ្រោះ​បាន​និយាយ​ថា អគ្គិ​ភ័យ​នោះ​បាន​ចាប់​ផ្ទើ​ម​ឆេះ​ខាងលើ​មុន​ ។ ពេល​នោះ​គាត់​នៅ​លើ​ផ្ទះ ស្រាប់តែ​ត្រង់​«​បា​រ៉ែត​ភ្លើង​» បាន​ទុ​ស្សេ​បែក​ផ្កាភ្លើង បង្ក​ជា​អគ្គិ​ភ័យ​ឆាបឆេះ​រាលដាល​ភ្លាម​ៗ​រំពេច​ ។

លោក​អធិការ​បាន​បញ្ជាក់​ថា រថយន្ត​ពន្លត់អគ្គិភ័យ​បាន​ចេញ​អន្តរា​គម​ន័​ភ្លាម​ៗ​ដែរ តែ​ដោយសារ​អគ្គិ​ភ័យ​ខ្លាំង និង​លឿន​ពេក ទើប​មិន​អាច​ជួយ​សង្គ្រោះ​បាន ​។ ប៉ុន្តែ​គេ​បាន​ជួយ​រំដោះ​ម៉ូតូ​ចេញពី​ចំណី​ភ្លើង​បាន​តែ​មួយ​គ្រឿង​ប៉ុ​ណ្ណោះ ។ បើ​តាម​របាយ​ការ​ណ៍​ការិយាល័យ​ជំនាញ ដែល​បាន​រាយ​ការ​ណ៍​ពី​ការ​ខូចខាត រួម​មាន​៖ ក្រៅពី​អស់​ផ្ទះ​ឈើ​ដ៏​ធំ​មួយ​ខ្នង នៅ​មាន​គ្រែ​ចំនួន​០៤ តុ​ឈើ​ចំនួន​០៣ ប្លង់​ដី​ចំនួន​០៧​ប្លង់ និង​ទូរ​ទស្ស​ន៍​០១​គ្រឿង​។

តែ​ជន​រង​គ្រោះ​មិន​ទាន់​បាន​ប៉ាន់​ស្មានជា​ទឹកប្រាក់ តើ​ខាតបង់​ប៉ុន្មាន​នៅឡើយ​ទេ ? យ៉ាងណា​ក្ដី បើ​តាម​លោក ទឹម វិ​ឆ័​យ បាន​បញ្ជាក់​ថា អគ្គិ​ភ័យ​នេះ​លេប​យក​តែ​ផ្ទះ និង​ទ្រព្យសម្បត្តិ​ទាំងអស់ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ។

លោក​បាន​បន្ថែម​ថា រថយន្ត​អ​ន្ល​ត់​អគ្គិ​ភ័យ​បាន​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង និង​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​រាលដាល តែ​មិន​អាច​ជួយ​សង្គ្រោះ​លំនៅ​ឋាន​នេះ​បាន​ឡើយ ព្រោះ​អគ្គិ​ភ័យ​ឆេះ​ខ្លាំង និង​លឿន​ពេក​។ ពេល​នេះ​ មន្ត្រី​ជំនាញ និង​អាជ្ញាធរ កំពុង​ចុះ​ពិនិត្យ​នៅឡើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ