ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វគ្គបណ្ដុះបណ្ដាលកីឡាវាយកូនឃ្លីលើតុអភិវឌ្ឍអត្តពលិកថ្នាលត្រៀម​ប្រកួតអាស៊ីហ្គេមឆ្នាំ២០២៩

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​កស្ដី​ពី​គ្រូបង្វឹក​កីឡាវាយកូនឃ្លីលើតុ​កម្រិត​១ ដែល​បាន​ដំណើរការ​ចាប់តាំងពី​ថ្ងៃ​ទី​២ ធ្នូ ​រហូត​មក​នោះ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​ថ្ងៃ​ល្ងាច​ទី​៩​ ធ្នូ​ ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា ដោយ​បានការ​ចូលរួម​ពី​លោក​ប៊ុ​យ…

រាជធានីភ្នំពេញ ៖ វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​កស្ដី​ពី​គ្រូបង្វឹក​កីឡាវាយកូនឃ្លីលើតុ​កម្រិត​១ ដែល​បាន​ដំណើរការ​ចាប់តាំងពី​ថ្ងៃ​ទី​២ ធ្នូ ​រហូត​មក​នោះ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​ថ្ងៃ​ល្ងាច​ទី​៩​ ធ្នូ​ ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា ដោយ​បានការ​ចូលរួម​ពី​លោក​ប៊ុ​យ សុ​ភ័​ណ្ឌ​ តំណាង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

លោក​ TREVOR JAMES ​គ្រូឧទ្ទេស​អន្តរជាតិ​របស់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ ITTF បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​យកចិត្ត​ទុកដាក់​របស់​អ្នក​ទាំងអស់​គ្នា​អំឡុង​មួ​យស​ប្ដា​ហ៍​នេះ ​។​ លោក​សូម​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ជា​ពិសេស​ហ​ព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ​ITTF ដែល​បាន​បង្កើត​ឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង​​។

លោក​ TREVOR JAMES បន្តថា មួ​យស​ប្ដា​ហ៍​សម្រាប់​គ្រូបង្វឹក​ទាំងអស់ ធ្វើ​ឱ្យ​ពួក​គាត់​ទទួល​បាន​នូវ​បទ​ពិសោធន៍​ក្នុង​ការ​រៀន​អ្វី​ៗ​ដែល​ថ្មី​ៗ ហើយ​ថែម​ទាំង​បាន​ជម្រះចិត្ត​ស្មារតី​និង​ពង្រឹង​លើ​ជំនាញ​ដែល​បាន​ចេះ​រួច​ពី​មុន​មក​។​ការ​បង្វឹក​ជា​ញឹកញយ តម្រូវ​ឱ្យ​មាន​សិ​ល្បៈនៃ​ការ​ផ្ទេរ​ចំណេះដឹង ដែល​មាន​ក្នុង​នាម​ជា​អត្ត​ព​លិ​ក​ម្នាក់​ចូល​ទៅ​ក្នុង​ការងារ​របស់​គ្រូបង្រៀន​។​ អារម្មណ៍​គឺ​ខុស​គ្នា​ខ្លាំង​ចំពោះ​តួនាទី​ទាំង​ពីរ​នេះ​។​

លើស​ពី​នេះ​ មាន​ទំនួល​ខុស​ត្រូវជា​ច្រើន​ទៀត​ដូច​ជា អ្នក​រៀបចំ​ផែនការ​ អ្នក​រៀបចំ អ្នក​លើកទឹកចិត្ត​ជា​មិត្ត​ភ័ក្ដិ អ្នកគ្រប់គ្រង អ្នក​វិទ្យាសាស្ត្រ​និង​ជាទី​ប្រឹក្សា​ជាដើម ដែលផ្នែក​ទាំងអស់​មាន​ទំនួល​ខុស​ត្រូវ​ច្រើន ដែល​មាននៅ​ក្នុង​វគ្គ​សិក្សា​នេះ ​។ អ្វី​ដែល​យើង​បាន​រៀន​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​មួ​យស​ប្ដា​ហ៍​មកនេះ គឺ​ការ​បង្វឹក​កម្រិត​ដំបូង ​និង​តាម​សាលារៀន ម​គ្គុ​ទ្ទេស​ក៍ ជំនួយ​ពី​ការ​សង្គ្រោះ​បឋម​កម្រិត​ស្រាល សកម្មភាព​សប្បាយ​ៗ​សម្រាប់​សកម្មភាព​កីឡាវាយកូនឃ្លីលើតុ បច្ចេកទេស​ចេញ​សេវា​ និង​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​បំលាស់​ទី​ជាដើម​។

លោក​ ប៊ុ​យ សោ​ភ័​ណ្ឌ​ បាន​​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​របស់​សិក្ខាកាម​ទាំងអស់​ក្នុង​ការ​ស្រូប​យកចំណេះ​ដឹងថ្មី​ៗ​ពី​គ្រូឧទ្ទេស​កម្រិត​អន្តរជាតិ ពាក់ព័ន្ធ​
នឹង​គោលការណ៍​គ្រឹះ​នៃ​ការ​បង្វឹក​កីឡាវាយកូនឃ្លីលើតុ​ ។

​វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡាវាយកូនឃ្លីលើតុ​នៅ​កម្ពុជា ហើយ​លោក​ក៏​សង្ឃឹមថា ​សិក្ខាកាម​ទាំងអស់​យកចំណេះ​ដឹង​និង​បច្ចេកទេស​ថ្មី​ៗ ទៅ​ប្រើប្រាស់​អភិវឌ្ឍ​ធនធាន​អត្ត​ព​លិ​ក ឈាន​ឆ្ពោះទៅ​ការ​ប្រកួត​ប្រកបដោយ​ជោគជ័យ​ទាំង​កម្រិត​ជាតិ​និង​កម្រិត​អន្តរជាតិ ជា​ពិសេស​រួមចំណែក​ជាមួយ​សហព័ន្ធ ដើម្បី​អភិវឌ្ឍ​ធនធាន​អត្ត​ព​លិ​ក​យុវជន ថ្នាល​ត្រៀម​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ហ្គេ​ម​ឆ្នាំ​២០២៩​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ