ស្នេហាមិនប្រកាន់វ័យមួយគូ ដែលបានសាងការចាប់អារម្មណ៍កាលពីកន្លងទៅ ដោយលោកតាមានអាយុ៧៥ឆ្នាំ រៀបការមួយស្ត្រីម្នាក់មានវ័យ៤៨ឆ្នាំ ផ្អើលពេញបណ្តាញសង្គមយក្ស Tik Tokនោះ ពេលនេះ ស្នេហារបស់លោកទាំងពីរហាក់អភ័ព្វពេកក្រៃ ព្រោះលោកតាបានលាចាកលោកយើងគ្មានថ្ងៃវិលត្រឡប់ បន្ទាប់ពីលោកតាកើតមានជំងឺមួយនេះ ។

ជាការពិត ពិតជាចូលរួមសោកស្តាយចំពោះក្រុមគ្រួសារលោកតា ក្រោយអ្នកពីរអាចមើលចិត្តគ្នាត្រូវថាអាចរស់នៅជាមួយគ្នាបានយ៉ាងល្អ បើទោះបីខាងប្រុសដែលជាតាសក់ស្កូវ មានវ័យរាងជ្រេបន្តិចមែនក៏ដោយនោះ ។ ប្រាកដណាស់ ពាក្យថាស្នេហាគ្មានអ្វីមកពុះហែកបានឡើយ ពោលដូចជា ស្នេហាអ្នកមេម៉ាយប៉ះលោកតាពោះម៉ាយនេះ ពិតជាស្នេហាផ្អែមល្ហែម តែដោយសារពេលវេលា និងវ័យលោកតាច្រើន ដែលមិនអាចរួចរស់នៅជាមួយគ្នាបាន ។

តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព លោក សែន វិនសី បានដែលត្រូវជាក្មួយខាងស្រីបានអោយដឹងថា លោកតាបានស្លាប់ហើយ ដោយសារបញ្ហាបែកប្រមាត់កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ គឺក្រុមគ្រួសារមិនទាន់បញ្ជូនលោកតាមកធ្វើបុណ្យតាមប្រពៃណីនៅឡើយ ពោលពិតជាចូលរួមសោកស្តាយ។

បើតាមការបង្ហើបពីលោក សែន វិនសី ឱ្យដឹងទៀតថា កាលពីកន្លងទៅថា ស្នេហាតាយាយខ្ញុំជាស្នេហាស្ម័គ្រ ពោលស្រឡាញ់គ្នាដោយចិត្តនិងចិត្ត ដោយពិធីនេះបានធ្វើឡើង កាលពីថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅផ្ទះខាងស្រីស្ថិតនៅភូមិ ព្រៃតាហ៊ូ ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ ដោយចំណែកឯផ្ទះរបស់កូនកំលោះ គឺនៅភូមិឃុំជិតគ្នាដោយចម្ងាយទៅមកពុំឆ្ងាយនោះឡើយ។

ក្នុងនោះ បើតាមប្រភពដដែលបានអោយដឹងថា លោកតាមានឈ្មោះថា សេន អាយុ៧៤ឆ្នាំ ជាពោះម៉ាយ ៦ឆ្នាំមកហើយ និងកូនស្រីឈ្មោះ យឹម រ៉ឹម អាយុ៤៨ឆ្នាំ មានឈ្មោះរស់នៅជាស្ត្រីមេម៉ាយ៣ឆ្នាំ ហើយការដែលស្រឡាញ់គ្នាក៏ជាការមើលថែគ្នាទៅវិញទៅវិញមកពេលចាស់ទៅរៀងខ្លួនផងដែរ ។ បើតាមការរៀបរាប់របស់លោក សែន វិនសី បានអោយដឹងថា កូនប្រុសរស់នៅកំលោះពោះម៉ាយមានកូន៨នាក់ និងកូនស្រីជាស្ត្រីមេម៉ាយដែលមានកូន៤នាក់ ដោយក្នុងនោះដែរ កូនស្រីធ្វើការអោយគេ ចំណែកខាងប្រុសនាពេលបច្ចុប្បន្នបានចូលនិវត្តន៍ហើយ ។

បើងាកទៅរឿងទឹកលុយមាសប្រាក់វិញ គឺគាត់ទាំងពីរមានរៀងខ្លួន ពោលស្រឡាញ់គ្នាចិត្តនឹងចិត្ត ដោយមិនបានសម្លឹងមើលរឿងទ្រព្យនោះឡើយ ពោលស្រឡាញ់គ្នាសម្លឹងមើលឃើញការថែរក្សាញគ្នាទៅវិញទៅមក ។
គួរបញ្ជាក់ដែរថា ក្រុមគ្រួសារលោកបានបញ្ជាក់មកថា លោកតាមានបញ្ហាសុខភាព បែកប្រម៉ាត់ ពោលអនិច្ចំ ទុក្ខំ អន្តត្តាជាច្បាប់ធម្មជាតិ គ្មាននរណាអាចគេចវេសបាននោះ៕




ចែករំលែកព័តមាននេះ