ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ណែនាំ​ការ​ប្រើប្រាស់​ឯកសណ្ឋាន​នគរបាល​ជាតិ លើ​បណ្តាញ​សង្គម​ផ្សេង​ៗ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចេញ​សេចក្តីណែនាំ ស្តី​ពី​ការ​ប្រើប្រាស់​ឯកសណ្ឋាន​នគរបាល​ជាតិ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ។ យោង​តាម​សេចក្តីណែនាំ​របស់​អគ្គស្នងការដ្ឋាន​គ​បាល​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចេញ​សេចក្តីណែនាំ ស្តី​ពី​ការ​ប្រើប្រាស់​ឯកសណ្ឋាន​នគរបាល​ជាតិ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ។

យោង​តាម​សេចក្តីណែនាំ​របស់​អគ្គស្នងការដ្ឋាន​គ​បាល​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​ឯកសណ្ឋាន​នគរបាល​ជាតិ ត្រូវ​ស្រប​តាម​អនុក្រឹត្យ​លេខ​១៤ អន​ប្រ​.​បក ចុះ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០០០ ស្តី​ពី​ការ​កែសម្រួល​ឯកសណ្ឋាន និង​ផ្លា​ក​សញ្ញា​របស់​នគរបាល​ជាតិ​។ ត្រូវ​បាន​រឹត​បន្តឹង​លើ​ការ​ប្រើប្រាស់​ឯកសណ្ឋាន​នគរបាល​ជាតិ ក្នុង​ការ​ថត​សម្តែង​ជា​វី​ដេ​អូ​កំសាន្ត​តាម​រយៈ​បណ្តាញ​សង្គម​នានា ដើម្បី​ចៀសវាង​ការ​ភាន់ច្រឡំ​ណាមួយ​ពី​សាធារណជន ។

ស្នងការដ្ឋាន​នគ​បាល​ជាតិ បាន​លើក​ឡើង​ទៀត​ថា ការ​បង្ហោះ​រូបភាព​ផ្សេង​ៗ លើ​បណ្តាញ​សង្គម ដែល​ប្រើប្រាស់​ឯកសណ្ឋាន​នគរបាល​ជាតិ​, សាមីខ្លួន​ត្រូវ​ពិចារណា​ឱ្យ​បាន​ម៉ត់ចត់​ពី​សេចក្តី​ថ្លៃថ្នូរ និង​កិត្តិយស​របស់​មន្ត្រី​នគរបាល​ជាតិ ។

ត្រូវ​ប្រើប្រាស់​ឯកសណ្ឋាន​នគរបាល​ជាតិ ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់​ក្នុង​ពេល​បំពេញការងារ ក្នុង​ពេល​បំពេញ​ប្រតិបត្តិការ សន្និសីទ​សារព័ត៌មាន ជា​ពិសេស មន្ត្រី​នគរបាល​ជាតិ ដែល​ប្រើប្រាស់​ឯកសណ្ឋាន​ស៊ី​វិល មិន​ត្រូវ​ចូលរួម​ថតរូប​ជាមួយ​កម្លាំង​ប្រតិបត្តិការ និង​មិន​ត្រូវ​ឈរ​ថត​ពីក្រោយ​ជនល្មើស ឬ​ជនសង្ស័យ ។

លើស​ពី​នេះ អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ បាន​លើក​ឡើង​ទៀត​ថា ប្រធាន​នាយកដ្ឋាន​-​អង្គភាព ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ធ្វើការ​ណែនាំ​ចំពោះ​មន្ត្រី​ក្រោម ឱវាទ​លើ​ការ​បង្ហោះ​វី​ដេ​អូ​ផ្សេង​ៗ ដែល​មាន​លក្ខណៈ​ជា​ប្រតិបត្តិការ ឬ​ការ​ប្រើប្រាស់​កម្លាំង​រួម លើ​បណ្តាញ​សង្គម ដោយ​ត្រូវ​មានការ​អនុញ្ញាត​ពី​ប្រធាន​នាយកដ្ឋាន​-​អង្គភាព ឬ​ស្នងការ​នគរបាល​សាមី​ជា​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ