ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​ទុរគត​ដែលរស់​ក្នុង​ខ្ទម​រហែក​រយ៉ៃ ពេលនេះ​ទទួល​បាន​ផ្ទះ​ស្នាក់​នៅ​សមរម្យ​ហើយ​

2 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ជំទាវ កែ ច​ន្ទ័​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង អមដំណើរ​ដោយ​លោក សេង វិចិត្រ អភិបាលស្រុក​រលាប្អៀរ…

ខេត្តកំពង់ឆ្នាំង ៖ លោក​ជំទាវ កែ ច​ន្ទ័​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង អមដំណើរ​ដោយ​លោក សេង វិចិត្រ អភិបាលស្រុក​រលាប្អៀរ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​ខែធ្នូ ឆ្នាំ​២០២៤ បាន​នាំ​អំណោយ​និង​ធ្វើ​ពិធី​ប្រគល់​ផ្ទះ​១​ខ្នង ជូន​លោកយាយ ម៉ៅ គឺ​ន រស់នៅ​ភូមិ​ថ្មី ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ​។ សូមរំលឹកថា ៖ ស្ត្រី​ទុរគត​រស់​​ក្នុង​ខ្ទម​ដ៏រ​ខាកស្រែក​សុំ​ជំនួយ​ខណៈ​សប្បុរសជន​​កំពុង​កសាង​ផ្ទះ​ជូន

នៅ​ក្នុង​ឱកាស​នោះ ​លោក​ជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង មាន​ប្រសាសន៍​ថា ផ្ទះ​មួយ​ខ្នង​នេះ​បាន​មក​ដោយសារ​កម្លាំង​សាមគ្គី ជា​ច្រើន ទើប​សម្រេច​បាន​ផ្ទះ​មួយ​ខ្នង​នេះ​ជូន​លោកយាយ​ម៉ៅ គឺ​ន ដែល​ជា​ទុ​រ​គុណ​ជន រស់នៅ​ក្នុង​ខ្ទមធ្លុះធ្លាយ និង​ស្ទើរតែ​រលំ ។ ដែល​នេះ​បាន​ស្ដែង​ឲ្យ​ឃើញ​ថា ទីណា​មានទុក្ខ​លំបាក​គឺ​មាន​ក្រុមការងារ និង​ក្រុម​មនុស្សធម៌​មកជួយ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល មិន​ទុក​ឲ្យ​នរណា​ម្នាក់ ជួប​ការ​លំបាក​ឬ​ស្លាប់​ដោយ​ការ​អត់បាយ​ឡើយ​។ ជាក់ស្ដែង​ថ្ងៃនេះ​មិន​ត្រឹមតែ​លោកយាយ​ទទួល​បាន​ផ្ទះ​ស្នាក់​នៅ​យ៉ាង​សមរម្យ​មួយ​ខ្នង​នោះ​ទេ​  លោកយាយ​នូវ​បាន​ទទួល​អំណោយ​ជា​ច្រើន​ទៀត មាន​ដូច​ជា​ពូក ខ្នើយ មុង ភួយ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ចានឆ្នាំង រួម​និង​ថវិកា​មួយ​ចំនួន​ទៀត​ដែល​សុ​ទ្ឋ​សឹងតែ​បាន​មក​ពី​សប្បុរសជន មក​ជួយ​ដល់​លោកយាយ​ដើម្បី​បាន​រស់នៅ​សមរម្យ​ហើយ​មាន​អាហារ​ហូប​ចុក​សមរម្យ​  សម្រាប់​មួយ​រយៈ​ធំ​ទៀត​។

លោក​ជំទាវ​អ្នកតំណាង​រាស្ត្រ​ក៏​បាន ថ្លែងអំណរគុណ​ដល់​អ្នក​សារព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​ដឹង​ដល់​ថ្នាក់ដឹកនាំ​  ក៏​ដូច​ជា​សប្បុរសជន​ចុះ​មក​ជួយ​ដល់​មូលដ្ឋាន​។ ហើយ​ក៏​សូម សំណូមពរ អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​ក្រុមការងារ​មនុស្សធម៌ សូម​ផ្ដល់​ព័ត៌មាន​ទៅ​ដល់​ថ្នាក់ដឹកនាំ ដើម្បី​ចុះ​ជួយ​ទាន់​ពេលវេលា ។

លោក សេង វិចិត្រ អភិបាលស្រុក​រលាប្អៀរ មាន​ប្រសាសន៍​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​ទុក្ខ​លំបាក​របស់​លោកយាយ ម៉ៅ គឺ​ន គ្មាន​ទីជម្រក​ស្នាក់​នៅ​សមរម្យ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ចាត់តាំង​ក្រុមការងារ​ចុះ​មក​មើល​និង​នាំ​យក​នូវ​អំណោយ​ក៏​ផ្ដល់​ជូន​ជា​បន្តបន្ទាប់ ។

សម្រាប់​ផ្ទះ​ថ្មី​មួយ​ខ្នង ដែល​ប្រគល់​ជូន​នៅ​ថ្ងៃនេះ​គឺ​បាន​មក​ពី​ការ​ឧបត្ថម្ភ​រួម​សាមគ្គី​គ្នា ដូច​ជា ស័ង្កសី​បាន​មក​ពី​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ដែល​នាំ​យក​នូវ​អំណោយ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ។​គ្រោង​ដែក​និង​ឈ្នួល​ជាង​គឺ​បាន​ពី​ក្រុម​កង់​កំពង់ឆ្នាំង និង​ក្រុម​កង់ លី លី ចាក់សាប​ក្នុងផ្ទះ​និង​បង្គន់ គឺ​រូប​លោក​បាន​ចូលរួម​ឧបត្ថម្ភ ។​ក្រៅពី​នោះ​ក៏​នៅ​មាន​ជា​សម្ភារៈ ផ្សេង​ៗ​ដូច​ជា​ចានឆ្នាំង មក​ប្រគល់​ជូន​លោកយាយ​ថ្ងៃនេះ បាន​មក​ពី​ព្រះ​អង្គ​ច័ន្ទ​មុនី និង​នៅ​មាន​សប្បុរសជន​ជា​ច្រើន​ទៀត ដែល​រៀបរាប់​មិន​អស់​ដូច​ជា ចលនា​យុវជន​ក្រុម 157 ស្រុក​រលាប្អៀរ ជាដើម​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក សៀង ប៊ុ​ន​ណាត ប្រធាន​ក្រុង​កង់​កំពង់ឆ្នាំង​បាន​បញ្ជាក់​ដែរ​ថា​   ថវិកា​មូលនិធិ​របស់​ក្រុម​កង​កំពង់ឆ្នាំង ដែល​បាន​ចូលរួម​ជួយ​ក្នុង​ការ​កសាង​ទិញ​ដែក​និង​ឈ្នួល​ជាង​ជូន​លោកយាយ​មាន​ចំនួន២លាន៦ម៉ឺន​រៀល​  និង​គ្រឿង​ឧបភោគបរិភោគ​ជា​បន្តបន្ទាប់​ផង​ដែរ​ ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ