ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងម្ចាស់ម៉ូតូឃើញទាន់ ! ជនសង្ស័យលួ.ចម៉ូតូ តែម្ចាស់ឃើញ ហក់ទៅចាប់ស្រែកថា ចោរៗ

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កា​.​ច់ក​ម៉ូតូ​បាន​ហើយ តែ​ម្ចាស់​ឃើញ​ទាន់​ហក់​ទៅ​ចាប់​ស្រែ​កថា ចោរ​ៗ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្វាគមន៍​វា​.​យ​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនសង្ស័យ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។ ករណី​ខាងលើ​នេះ​ដែរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​យប់ ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កា​.​ច់ក​ម៉ូតូ​បាន​ហើយ តែ​ម្ចាស់​ឃើញ​ទាន់​ហក់​ទៅ​ចាប់​ស្រែ​កថា ចោរ​ៗ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្វាគមន៍​វា​.​យ​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនសង្ស័យ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។ ករណី​ខាងលើ​នេះ​ដែរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្សារ​ក្រមួន ផ្លូវ​១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ ស៊ុ​ង ពន្លឺ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស មក​ជួយ​លក់ដូរ​ម្តាយ​នៅ​ផ្សារ​ក្រមួន រស់នៅ​ជិត​កន្លែង​កើតហេតុ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ម៉ូតូ​ដែល​ជនសង្ស័យ​លួច​កា​.​ច់ក ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០២៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1KX-0178 ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មក​ជួយ​ដូរ​ម្តាយ​នៅ​ផ្សារ​ក្រមួន ខណៈ​ពេល​ភ្លាម​ៗ​គាត់​បាន​ទុក​ម៉ូតូ​នៅ​ជិត​កន្លែង​គាត់​លក់ដូរ ពេល​កំពុង​លក់ដូរ​ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​គាត់​ចេញពី​កន្លែង​កើតហេតុ​បាន​បន្តិច គាត់​ឃើញ​ទាន់​បាន​ហក់​ទៅ​ចាប់​ជនសង្ស័យ​បាន​ភ្លាម​ៗ រួច​បាន​ស្រែ​កថា​ចោរ​ៗ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​ស្វាគមន៍​វា​.​យ​មួយ​ដៃ​មួយ​ជើង​ម្នាក់ រង​របួស​សន្លប់​ស្តូកស្តឹង​រង​របួសធ្ងន់ ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​ដោយ​មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដោយ​ឃើញ​ជនសង្ស័យ​រង​របួស​សន្លប់​ស្តូកស្តឹង​ធ្ងន់ធ្ងរ​ពេក បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ព្រះ​កុស​មៈ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ និង​នាំ​ជន​រង​គ្រោះ​ព្រមទាំង​ម៉ូតូ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ភ្នំពេញ​ថ្មី​ភ្លាម​ៗ ដើម្បី​សួរនាំ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ជនសង្ស័យ​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​ចិន​ព្រះ​កុស​មៈ ហើយ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង ដើម្បី​អោយ​នគរបាល​ប៉ុស្តិ៍​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ