ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ស្នេហ៍​ចំមនុស្ស​ស្រី​បោក​លួងលោ.ម​យក​ទូរស័ព្ទ​ និង​អាយផេត ​ហើយ​គេច​ខ្លួន​បាត់​

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចា​.​ញ់​បោក​ការ​លួងលោម​ពី​នារី​ម្នាក់​ដោយ​យក​ទូរស័ព្ទ​នឹង​អាយ​ផេ​ត​ហើយ​ប្រ​ឡុ​ក facebook គេចខ្លួន​ពី​ជន​រង​គ្រោះ​តែ​សំណាងល្អ​បាន​ជួប​វិញ​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាម​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ហាង​តំបន់​អភិវឌ្ឍ​បឹង​កក់​ដែល​ស្ថិត​នៅ​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចា​.​ញ់​បោក​ការ​លួងលោម​ពី​នារី​ម្នាក់​ដោយ​យក​ទូរស័ព្ទ​នឹង​អាយ​ផេ​ត​ហើយ​ប្រ​ឡុ​ក facebook គេចខ្លួន​ពី​ជន​រង​គ្រោះ​តែ​សំណាងល្អ​បាន​ជួប​វិញ​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាម​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ហាង​តំបន់​អភិវឌ្ឍ​បឹង​កក់​ដែល​ស្ថិត​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព​ត៌​មាន​ពី​បុរស​ជន​រង​គ្រោះ​មិន​បាន​បញ្ជាក់​ឈ្មោះ បានអោយ​ដឹង​ថា រូប​គាត់​នឹង​ជនសង្ស័យ​ដែល​ត្រូវជា​សង្សារ ទើប​ស្គាល់គ្នា​បាន​ប្រមាណ​ជិត​២​ខែ​មក​ហើយ ដោយ​នារី​ជា​សង្សារ​បាន​ឆាត​មក​គាត់​មុន​ហើយ​ក៏​បាន​ទំនាក់ទំនង​ជាមួយ​គាត់ ដំបូង​ឡើយ​បាន​ខ្ចី​អាយ​ផេ​ត​គាត់​ហើយ​យក​អោយ​គាត់​វិញ លុះ​បន្ទាប់​មក​បាន​ខ្ចី​យក​អាយ​ផេ​ត និង​ខ្ចី​ទូរស័ព្ទ សរុប​គិត​ជា​លុយ​មាន​ចំនួន​១២០០​ដុល្លារ ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ជនសង្ស័យ​ខ្ចី គឺ​ជនសង្ស័យ​ខាងលើ​បាន​ប្រ​ឡុ​ក​ឆាត facebook ពី​គាត់ មិន​ដែល​បាន​ជួប​គ្នា​ឡើយ ។

បុរស​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា ការ​ទំនាក់ទំនង​ជាមួយ​នារី​ខាងលើ​គឺ​មិន​ទាន់​បាន​ស៊ីជម្រៅ​នោះ​ឡើយ ។ ដោយឡែក ស្រាប់តែ​នៅ​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែធ្នូ​នេះ បុរស​ខាងលើ​ក៏​បាន​ជួប​នាង​វិញ​ហើយ​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពី​មានការ​ប្តឹងផ្តល់ នារី​ជា​ជនសង្ស័យ​ខាងលើ ទាក់ទង​ទៅ​ឪពុក​ម្ដាយ​របស់​នាង ដើម្បី​ជួយ​សម្របសម្រួល តែ​ម្តាយ​នាង​មក​ដល់​បែរជា​និយាយ​ប្រាប់​ថា ពួក​គាត់​ស្នេហា​គ្នា គឺ​ខ្ចី​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រឿង​ធម្មតា​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​នាំ​នារី​ជន​ជា​ជនសង្ស័យ​ព្រមទាំង​បុរស​រង​គ្រោះ​នាំ​យក​ទៅ​សួរនាំ នឹង​ចាត់ការ​តាម​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ