ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅភូមិតានូ ជាង១០០គ្រួសារ ប្រកបមុខរបរកសិកម្មរីករាយក្រោយពីច្រូតកាត់ប្រមូលផលស្រូវវស្សារួច ដោយស្រូវវស្សានេះ មានទិន្នផលខ្ពស់ក្នុង១ហិកតា ទទួលបានចាប់ពី៤តោនទៅ៤តោនកន្លះរដូវវស្សានេះ មានភ្លៀងគ្រប់គ្រាន់ ។ ហើយស្រូវពួកគាត់បានដឹកទៅលក់ឲ្យឈ្មួញវៀតណាមផ្ទាល់ នៅក្នុងប្រទេសវៀតណាម ។

ហើយក្រោយពីច្រូតកាត់ប្រមូលផលស្រូវវស្សារួចក៏បានធ្វើស្រែប្រាំងបន្តនៅរដូវប្រាំងនេះ មានទឹកគ្រប់គ្រាន់ ។ ការលើកឡើងនេះ កើតឡើងនៅវេលាម៉ោង០៩និង៨នាទីព្រឹក ថ្ងៃទី៧ ធ្នូ ២០២៤ នៅភូមិតានូ ឃុំចំបក់ស្រុកស្វាយជ្រំ ។
បើតាមបុរសម្នាក់ប្រកបមុខរបរកសិកម្មរស់នៅភូមិតានូឃុំចំបក់ ស្រុកស្វាយជ្រំ បានប្រាប់កោះសន្តិភាពថា គាត់មានដីស្រែចំនួន១ហិកតាកន្លះ ហើយនៅឆ្នាំ២០២៤នេះ គាត់ធ្វើស្រែបានចំនួន៣ដង គឺក្រោយពីច្រូកកាត់ប្រមូលផលស្រូវវស្សារួចនៅដើមខែធ្នូ គឺចាប់ផ្តើម ព្រោះស្រូវប្រាំងបន្ត ។

កសិកររូបនេះបានលើកឡើងទៀតថា រូបគាត់ និងប្រជាកសិករក្នុងភូមិតានូ ទាំងអស់រីករាយដោយស្រូវវស្សាឆ្នាំនេះលូតលាស់បានល្អមានទិន្នផលខ្ពស់ ដោយមានទឹកភ្លៀងគ្រប់គ្រាន់ ហើយស្រូវច្រូតកាត់ប្រមូលផលរួចដឹកឆ្លងដែនយកទៅលក់ផ្ទាល់នៅផែទូកក្នុងប្រទេសវៀតណាម ។

បើតាមអាជ្ញាធរឃុំចំបក់បានឲ្យដឹងថា ប្រជាកសិករនៅភូមិតានូ និងភូមិចំបក់ ឃុំចំបក់ធ្វើស្រែលើផ្ទៃដីសរុបចំនួនជាង១ពាន់ហិកតា គឺក្នុង១ឆ្នាំ ពួកគាត់អាចធ្វើស្រីបាន០៣ដង ហើយដោយមានប្រពន្ធ័ធារាសាស្ត្រល្អ និងមានអាកាសធាតុអំណោយផល និងមានទឹកភ្លៀងធ្លាក់ ស្រោចស្រប់គ្រប់គ្រាន់នៅរដូវវស្សា ពេលច្រូតកាត់ប្រមូលផលរួចតាមស្រែនៅមានទឹក និងនៅតាមព្រែកប្រឡាយមានទឹកគ្រប់គ្រាន់ ទើបបងប្អូនប្រជាកសិករអាចធ្វើស្រែប្រាំងបន្ត បានទាំងលើផ្ទៃដីជា១ពាន់ហិកតានេះវិញ ។ ហើយនៅរដូវប្រាំងនេះប្រជាកសិករគាត់ព្រោះស្រូវ ប្រើពូជស្រូវ អ៊ីអ៊ែ័រ ណាំបូង (K54)និងស្រូវដំណែប ប្រើពូជអ៊ីអ៊ែ័រដែរ ។ ហើយពេលពួកគាត់ប្រមូលផល គឺដឹកឆ្លងដែនទៅលក់ឲ្យឈ្មួញវៀតណាមផ្ទាល់តែម្តង ៕








ចែករំលែកព័តមាននេះ