ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ៖ បើគ្មានស​ន្តិភាព ស្ថេរភាព និងទំនាក់ទំនងអន្តរសាសនា គឺមិនអាចនិយាយអំពីសិទ្ធិមនុស្សប្រជាធិប តេយ្យ និងសេរីភាពសាសនា

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូស​រំលេច​ថា ប្រសិនបើ​គ្មាន​សន្តិភាព ស្ថេ​រ​ភាព និង​ទំនាក់ទំនង​អន្តរ​សាសនា…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូស​រំលេច​ថា ប្រសិនបើ​គ្មាន​សន្តិភាព ស្ថេ​រ​ភាព និង​ទំនាក់ទំនង​អន្តរ​សាសនា ប្រកបដោយ​ភាព​សុខដុម យើង​មិន​អាច​និយាយ​បាន​ឡើយ​អំពី​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​សេរីភាព​សាសនា​នោះ​ទេ ។

ថ្លែង​បើក​សន្និបាត​អង្គការ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ឥ​ស្លា​ម​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក នា​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​កម្ពុជា បាន​ទទួលស្គាល់​អំពី​ស្នាដៃ និង​សមត្ថភាព​ចូលរួម​ចំណែក​សាសនា​សង្គម​ជាតិ​ពី​បណ្តាល​បងប្អូន​ឥ​ស្លា​ម​គ្រប់​រូប ហើយ​ថែម​ទាំង​ទទួលស្គាល់​ទៀត​ថា បងប្អូន​ឥ​ស្លា​ម គឺជា​សមាសភាព និង​សមាជិក​ប្រកបដោយ​ការ​ទទួលខុសត្រូវ នៅ​ក្នុង​សង្គម​ជាតិខ្មែរ ដែល​ស្មោះស្ម័គ្រ​នៅ​ក្នុង​បេសកកម្ម​រួម នៅ​ក្នុង​ការ​ថែរក្សា​សន្តិភាព និង​ស្ថេ​រ​ភាព​សង្គម ។

សម្តេច​មហា​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា ៖ «​បងប្អូន​ខ្មែរឥស្លាម​យល់​ច្បាស់​ថា ប្រសិនបើ​គ្មាន​សន្តិភាព ស្ថេ​រ​ភាព និង​ទំនាក់ទំនង​អន្តរ​សាសនា ប្រកបដោយ​ភាព​សុខដុម យើង​មិន​អាច​និយាយ​បាន​ឡើយ អំពី​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង​សេរីភាព​សាសនា​នោះ​ទេ
» ។

សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា «​បងប្អូន​ឥ​ស្លា​ម​ក៏​បាន​យល់​យ៉ាង​ច្បាស់ ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង និង​លទ្ធិ​ជ្រុលនិយម​ទាំង​ក្នុង​សកម្មភាព​នយោបាយ និង​សាសនា ដែល​តែងតែ​ជំរុញ​ឱ្យ​មានការ​បែងចែក និង​បែកបាក់​សង្គម កំហឹង និង​ការ​រើសអើង និង​ការ​ប្រើ​ហិ​.​ង្សា​» ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា បងប្អូន​ខ្មែរឥស្លាម គឺជា​កូនសោ​គន្លឹះ​សម្រាប់​កម្ពុជា ក្នុង​ការ​បើកទ្វារ​នូវ​កាលា​នុ​វត្ត​សេដ្ឋកិច្ច​ឥ​ស្លា​ម កម្រិត​ពិភពលោក មិន​ថា​ហិរញ្ញវត្ថុ​ឥ​ស្លា​ម ឬ​សេដ្ឋកិច្ច​ហា​ឡា​ល (Halal) ។

សម្តេច​មហា​បវរ​ធិ​បតី បាន​លើក​ឡើង​ទៀត​ថា «​សហគមន៍​ឥ​ស្លា​ម​របស់​កម្ពុជា គឺជា​កោសិកា​មួយ​នៃ​សហគមន៍​ឥ​ស្លា​ម​អន្តរជាតិ ដូច្នេះ​ភាតរភាព​នៃ​សាសនា​ក៏​បាន​បង្កើត​នូវ​ទំនុក​ទុកចិត្ត ជា​ពិសេស សម្រាប់​ធុរកិច្ច​ឥ​ស្លា​ម​ទូ​ទាំង​ពិភពលោក​ឱ្យ​ចាប់អារម្មណ៍ និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​» ។

បន្ថែម​លើ​នេះ សម្តេច​មហា​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា «​បងប្អូន​ខ្មែរឥស្លាម គឺជា​កូនសោ​គន្លឹះ​សម្រាប់​កម្ពុជា ក្នុង​ការ​បើកទ្វារ​នូវ​កាលា​នុ​វត្ត​សេដ្ឋកិច្ច​ឥ​ស្លា​ម កម្រិត​ពិភពលោក មិន​ថា ហិរញ្ញវត្ថុ​ឥ​ស្លា​ម ឬ​សេដ្ឋកិច្ច​ហា​ឡា​ល (Halal) ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ផ្តល់​ការ​យកចិត្តទុកដាក់​នូវ​ការ​ជំរុញ​ឧស្សាហកម្ម​ផលិតកម្ម និង​ការ​នាំ​ចេញ​ផលិតផល ហា​ឡា​ល ដើម្បី​ឱ្យ​កម្ពុជា អាច​ចាប់​យក​កាលា​នុ​វត្ត​ដ៏​ទូលំទូលាយ​នៃ​ទីផ្សារ​ហា​ឡា​ល ដែល​មានការ​បញ្ជាក់​ពី​ស្តង់ដា និង​ការ​ទទួលស្គាល់​អនុ​ឡោម​ភាព​ច្បាស់លាស់​លើ​គោលការណ៍​ហា​ឡា​ល​កម្រិត​អន្តរជាតិ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ