ខេត្តបន្ទាយមានជ័យ ៖ មានករណីអគ្គីភ័យបានលេបត្របាក់ផ្ទះអស់១ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកពព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានករណីគ្រោះអគ្គីភ័យលោកបានចាត់កម្លាំងប្រចាំបញ្ជា សហការនិងកម្លាំងប៉ុស្តិ៍នគរបាលឃុំជប់វារីចំនួន១០នាក់រថយន្តពន្លត់អគ្គីភ័យ០១គ្រឿងបានចុះអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះ ផ្ទះប្រជាជាពលរដ្ឋចំនួន០១ខ្នង ទំហំ៦ម៉ែត្រគុណ៥ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ផ្ទាល់ដីដែលមានម្ចាស់ផ្ទះឈ្មោះ ហ៊ុយ រិន ភេទស្រី អាយុ៦០ឆ្នាំរស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបាបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការពន្តត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើបាស់ទឹកអស់១រថយន្តហើយភ្លើងក៏បានរលត់ទាំងស្រុង ។ ចំពោះការខូចខាតផ្ទះ១ខ្នង ឆេះមូតូ២គ្រឿង និងសំភារ:ក្នុងផ្ទះមួយចំនួន ចំណែកមនុស្សគ្មានគ្រោះថ្នាក់នោះទេ។ មូលហេតុបណ្តាលមកពីម្ចាស់ផ្ទះដុតធូបមូសឲ្យសត្វសុនខទុកចោលនៅក្នុងផ្ទះដោយការឆ្វេសប្រហែស ទើបបង្កជាអគ្គិភ័យឆេះផ្ទះតែម្តង ៕





ចែករំលែកព័តមាននេះ