កងរាជអាវុធហត្ថជ្រើសរើសថ្មី៤២រូបទៅហ្វឹកហ្វឺននៅភ្នំជុំសែនរីករាយ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថទើបជ្រើសរើសថ្មីចំនួន៤២រូប ហើយត្រូវជូនដំណើរទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) និងបានជួបសំណេះសំណាលនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា កងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីចំនួន៤២រូប នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវបានជួបសំណេះសំណាលនិងជូនដំណើរចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វីនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ជួបសំណេះសំណាល និងផ្តាំផ្ញើដល់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មីចំនួន៤២រូប នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅពេលដែលចូលមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)ត្រូវខិតខំនិងយកចិត្តទុកដាក់ដើម្បីទទួលយកចំណេះដឹងមកបម្រើការងារជូនប្រជាពលរដ្ឋនិងអង្គភាព។

ឯកឧត្តមបានកោតសសើរចំពោះកងកម្លាំងនៅខេត្តបន្ទាយមានជ័យបានខំបម្រើប្រជាពលរដ្ឋការពារសន្តិសុខនិងសណ្តាប់ធ្នាប់នៅពេលដែលមានគ្រោះធម្មជាតិមានទឹកជំនន់ រាំងស្ថួត ខ្យល់កន្ត្រាក់ អគ្គីភ័យកើតឡើងនិងគ្រោះថ្នាក់ផ្សេងៗតែងតែជួយបានទាន់ពេល។

ក្នុងឱកាសដែលជួបសំណាលសំណាលនិងជូនដំណើរឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឧត្ថម្ភថវិការចំនួន១០លានរៀលដល់អង្គភាពអាវុធហត្ថខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឧត្ថម្ភដល់កងរាជអាវុធហត្ថជ្រើរើសថ្មីចំនួន៤២រូបម្នាក់ទទួលបានថវិការ៤០ម៉ឺនរៀល មី២កេស ត្រីខ២ដុំ ក្រម៉ា១៕







<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ