រាជធានីភ្នំពេញ ៖ ម៉ូតូ១គ្រឿងពុំដឹងថា ត្រូវជនមិនស្គាល់មុខលួចយកចេញពីកន្លែងណាមួយ ឬ ក៏មានជាប់ពាក់ព័ន្ធទៅនឹងរឿងអ្វីផ្សេងទៀតនោះទេ បានយកទៅប្លុងចោលនៅក្នុងដីឡូត៍មួយ
កន្លែង ។ ក្រោយមក ត្រូវបានអ្នកភូមិប្រទះឃើញក៏បានរាយការណ៍ជូនលោកមេភូមិឲ្យជួយរាយការណ៍បន្តទៅកាន់នគរបាលចុះទៅនាំយករក្សាទុកស្រាវជ្រាវរកម្ចាស់ និងមូលហេតុដែលយកទៅប្លុងចោលនោះ ។
អ្នកភូមិបានប្រទះឃើញម៉ូតូ១គ្រឿងនោះ នៅវេលាម៉ោង៤ជិតភ្លឺថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងដីឡូត៌មួយកន្លែងស្ថិតនៅភូមិព្រៃព្រីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ម៉ូតូ១គ្រឿងនោះ ម៉ាកហុងដាស្គូពី ពណ៍ទឹកប៊ិចចាស់ លាយពណ៍ពងមាន់ ពាក់ស្លាកលេខកំពត1J-2169 ហើយសោម៉ូតូម៉ាកអ្វីក៏ចាក់ម៉ូតូនេះត្រូវដែរ ។ ព្រោះខូចគ្រាប់សោអស់ទៅហើយ មិនតែប៉ុណ្ណោះ អត់ចាក់សោកែបនោះទេ ហើយក៏មិនមានកូនសោនៅជាប់ននិងម៉ូតូនោះដែរ ។
អ្នកភូមិម្នាក់បានប្រាប់ឲ្យដឹងថា គាត់មិនបានដឹង ឬឃើញថា តើម៉ូតូនោះត្រូវជនណាម្នាក់យកទៅប្លុងចោលទីនោះតាំងពីពេលមកនោះទេ ប៉ុន្តែនៅវេលាម៉ោងខាងលើ ខណៈដែលគាត់ធ្វើដំណើរឆ្លងកាត់តាមដីឡូត៌នោះក៏ប្រទះឃើញម៉ូតូស្ថិតនៅទីនោះទៅហើយ។ ដោយជនមិនស្គាល់មុខអត់ទុលបញ្ឈរនោះទេ គឺបានផ្ដួលចោល ហើយនៅពេលភ្លាមៗនោះគាត់ក៏បានរកមើលម្ចាស់ដែរ ប៉ុន្តែមិនឃើញមានឡើយ ទើបគិតក្នុងចិត្តថាប្រាកដជាម៉ូតូដែលគេប្លុងចោល ហើយ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តថា ខណៈនោះគាត់មិនហ៊ានប៉ះពាល់ម៉ូតូនោះទេ ព្រោះពុំដឹងថាម៉ូតូនេះត្រូវចោរលួចពីកន្លែងណាមួយ ឬ ក៏ជាម៉ូតូជាប់ពាក់ព័ន្ធនិងបទល្មើសផ្សេងទៀតដូចជាគ្រឿងញៀនជាដើមនោះឡើយ ទើបយកទៅប្លុងចោលបែបនេះ ។ បន្ទាប់មកគាត់ក៏បានទៅរាយការជូនលោកមេភូមិឲ្យទៅពិនិត្យមើល និងរាយករណ៍បន្តជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យចុះទៅនាំយកម៉ូតូនោះទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុនៃការប្លុងចោល និងរកម្ចាស់ឲ្យទៅទទួលយកម៉ូតូរបស់ខ្លួននេះវិញ ៕
ចែករំលែកព័តមាននេះ