ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ចុះបញ្ជី និងធ្វើ​ប្លង់ផ្ទះ និងដីធ្លី​នឹង​អាច​ធ្វើ​បាន​តាម​ទូរស័ព្ទ?

1 ខែ មុន
  • ភ្នំពេញ

មាន​ប្រជាជន​ជា​ច្រើន​កន្លង​មករ​អ៊ូ​រឿង​ធ្វើ ឬ កាត់ ប្លង់​ដី​និង​ផ្ទះ​គឺ​ស៊ីពេល​ច្រើន​។ ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ តើ​បច្ចេកវិទ្យា​នឹង​ធ្វើ​អោយ​រឿង​នេះ​បាន​ស្រួល​ចិត្ត​ចំពោះ​ប្រជាជន​ឬទេ? លោកឧបនាយករដ្ឋមន្ដ្រី សាយ សំ​អាល់ រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី…

មាន​ប្រជាជន​ជា​ច្រើន​កន្លង​មករ​អ៊ូ​រឿង​ធ្វើ ឬ កាត់ ប្លង់​ដី​និង​ផ្ទះ​គឺ​ស៊ីពេល​ច្រើន​។ ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ តើ​បច្ចេកវិទ្យា​នឹង​ធ្វើ​អោយ​រឿង​នេះ​បាន​ស្រួល​ចិត្ត​ចំពោះ​ប្រជាជន​ឬទេ?

លោកឧបនាយករដ្ឋមន្ដ្រី សាយ សំ​អាល់ រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤​នេះ បាន​បញ្ជាក់​ជា​សាធារណៈ​ថា ក្រសួង​នឹង​រៀបចំ​ប្រែក្លាយ​សេវា​ប្រមាណ​៥០០​មុខ ឲ្យ​ទៅ​ជា​សេវា​តាម​រយៈ​ឌី​ជី​ថ​ល ដែល​សេវា​ទាំងនោះ​គឺ​មាន​តាំងពី​សូ​រិ​យោ​ដី​និង​ផ្នែក​សំណង់​។

លោក​បាន​លើក​ឡើង​នៅ​ពេល​ដែល​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​លើក​ទី​១៤​របស់​សមាគម​អ្នក​សាងសង់​កម្ពុជា​និង​ពិធី​តាំង​ពិ​ព័រ​ណ៌​ឧស្សាហកម្ម​សំណង់​កម្ពុជា​-​អន្ដរជាតិ ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេ​ជ្យ​ថា ក្រសួង​នឹង​ប្រែ​ក្លាយ​សេវា​ប្រមាណ​៥០០​មុខ​ទាំង​ផ្នែក​សូ​រិ​យោ​ដី និង ផ្នែក​សំណង់​ឲ្យ​ទៅ​ជាតា​មរយៈ​ឌី​ជី​ថ​ល​ទាំងអស់​។

តាម​ការ​ពន្យល់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី នៅ​ពេល​ដែល​សេវាកម្ម​នេះ​ដំណើរការ​ហើយ​នោះ នៅ​ពេល​ដែល​ពលរដ្ឋ​ចង់​លក់​ផ្ទះ គឺ​អាច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ដែល​គេ​ហៅ​ថា App អាច​ចូល​ទៅ​ផ្សព្វផ្សាយ​បាយ ហើយ​ធានា​ថា​នឹង​មិន​មានការ​លំបាក​ទេ សំខាន់​អោយ​តែ​សំណង់ និង​លំនៅ​ស្ថាន​នោះ គឺ​មានច្បាប់ មានការ​បង់ពន្ធ​ត្រឹមត្រូវ ។

លោក​ក៏​បាន​រៀបរាប់​ផង​ដែរ​ថា ការ​ចុះបញ្ជី​ដីធ្លី​នៅ​ពេល​ឥឡូវនេះ គឺ​ប្រជាពលរដ្ឋ​ត្រូវធ្វើ​ដំណើរ​ទៅ​ការិយាល័យ​សូ​រិ​យោ​ដី ដើម្បី​បំពេញបែបបទ ប៉ុន្តែ​នៅ​ពេល​ដែល​ប្រព័ន្ធ​នេះ​ដំណើរការ​នោះ គឺ​ពលរដ្ឋ អាច​នឹង​បំពេញបែបបទ​តាម​ទូរស័ព្ទ​ដៃ​ក៏​បាន ។

នៅ​ក្នុង​ករណី​ដែល​ក្រសួង​អាច​រៀបចំ​បែប​នេះ​បាន វា​គឺជា​រឿង​ប្រសើរ​មែនទែន ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏​ដោយ​សូម​អោយ App នោះ​ដំណើរការ​ឲ្យ​បាន​ស្រួលបួល​ផង ហើយ​កុំ​ពេល​ដែល​ពលរដ្ឋ​ចូល​ទៅ​ប្រើប្រាស់ វា​ជួប​បញ្ហារ​អាក់រ​អូ​ល ។ កន្លង​មក មាន​ស្ថាប័ន​ខ្លះ​ប្រកាស​បែប​នេះ​ដែរ ប៉ុន្តែ​វា​នៅ​តែ​មានការ​លំបាក ហើយ​នៅ​តែ​ត្រូវការ​ឲ្យ​ពលរដ្ឋ ឫ​អ្នក​ដែល​មាន​បំណង​ស្នើ​សុំ​សេវា​នៅ​តែ​ត្រូវការ​ទៅ​រក​មន្ត្រី​ដើម្បី​ដោះស្រាយ​អន្តរ​កម្ម​នៃ​កា​រត​ភ្ជាប់​នេះ​។

ម្យ៉ាងវិញទៀត អ្វី​ដែល​រំពឹង​ទុក​នោះ នៅ​ក្នុង​ចំណោម​សេវាកម្ម​ទាំង​ប្រមាណ​ជា ៥០០ នោះ ក៏​នឹង​អាច​រួម​បញ្ចូល​ទាំង​សេវាកម្ម​រត់ការ​កាត់​ប្លង់ និង​ដំណើរការ​ស្នើ​សុំ​សាងសង់​ផង​ដែរ ពីព្រោះ​កន្លង​មក សេវាកម្ម នេះ មាន​ពលរដ្ឋ​រិះគន់​ខ្លះ​ៗ​ដែរ ។ សេវាកម្ម​ទាំងនេះ​ត្រូវ​បានការ​ពេលវេលា​យូរ ចូល​ខ្ទង់​រាប់​ខែ បើ​ទោះបីជា ប្លង​លំនៅ​ស្ថាន​ឫ​ដីធ្លី​ដែល​រត់​នោះ មាន​ប្លង​រឹង បង់ពន្ធ និង​គោរព​តាម​គោលការណ៍​ច្បាប់​គ្រប់ គ្រាន់​ក៏​ដោយ ។

នៅ​ក្នុង​ករណី​ដែល​ក្រសួង​អាច​កែប្រែ​សេវាកម្ម​នេះ​បន្ថែម​ទៀត​វា​ក៏​អាច​ជា​ចំណុច​វិជ្ជមាន​មួយ ដែល​នឹង ជួយ​សម្រួល​នឹង​ពង្រឹង​ដល់​ការ​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​ពេល​នេះ​កំពុង​តែ​មាន​ស្ថានភាព ធាក់​ថយ អាច​នឹង​កែ​លំអរ​វិញ​ផង​ដែរ ។

មក​ដល់​ពេល​នេះ​វិស័យ​ទេសចរណ៍​កំពុង​តែ​រើប​ឡើង​វិញ​ហើយ ដូច្នេះ​មិនយូរ​ទេ វិស័យ​អចលន​ទ្រព្យ​ក៏​ដូច​ជា​សំណង​នឹង​អាច​ប្រសើរ​ឡើង​វិញ​ដែរ ហើយ​ប្រសិនបើ​សេវាកម្ម​ដែល​ពលរដ្ឋ​រិះគន់​នោះ​មានការ​កែ​លំអរ បន្ថែម​ទៀត​នោះ វា​កាន់តែ​ជា​កម្លាំង​ជំរុញ​បន្ថែម​ចលនា​សម្រាប់​គាំទ្រ​កំណើន ។

នៅ​ពេល​នេះ​វិស័យ​អចលនទ្រព្យ​នៅ​ស្ងប់ស្ងាត់ ដំណើរការ​លក់​ក៏​ស្ងប់ស្ងាត់ ដូច្នេះ​ប្រសិនបើ​នៅ​ក្នុង​ពេល នេះ​អាច​ពិនិត្យពិច័យ​កែសម្រួល​សេវាកម្ម​ណា​ដែល​ខ្វះខាត​ឲ្យ​ហើយ​នៅ​ពេល​ដែល​អ្វី​ៗ​ប្រសើរ​ឡើង​វិញ គឺ សេវាកម្ម​នឹង​ដំណើ​ការ​កាន់តែ​មាន​ប្រសិទ្ធភាព ។

តាម​ស្ថិតិ​ដែល​សារព័ត៌​មាននៅ​ក្នុងស្រុក​បាន​ដកស្រង់​នៅ​ជិត​ដំណាច់ឆ្នាំ​នេះ គម្រោង​វិនិយោគ​ក្នុង​វិស័យ​សំណង់​ទូ​ទាំង​ប្រទេស​មាន ២.៦៣៣​គម្រោង​នៅ​លើ ផ្ទៃក្រឡា​សរុប​ចំនួន​ជាង​១០​លាន​ម៉ែត្រក្រឡា និង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៤,៣៣​ពាន់​លាន​ដុល្លារ​។ ស្ថិតិ​នេះ​មានការ​ថយ​ចុះ ប្រមាណ​ជា ១៥,១៧​ភាគរយ ធៀប​នឹង​ឆ្នាំ ២០២៣ ដែល​មាន ២.៩២៤​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ចំនួន​ជាង ១២​លាន​ម៉ែត្រក្រឡា និង​មាន​ទុន​វិនិយោគ​ប្រមាណ ៥,១​ពាន់​លាន​ដុល្លារ ។

មក​ដល់​ពេល​នេះ​វិស័យ​សំណង់​និង​អចលនទ្រព្យ​នេះ​ក៏​ជា​ជ​ន្ទ​ល់​មួយ​ដ៏​សំខាន់​សម្រាប់​រក្សា​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ ក្រៅពី កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម​កាត់ដេរ ។ នៅ​ក្នុង​ករណី​ដែល​សេវាកម្ម​នានា​របស់​ក្រសួង​មានការ​កែ​លំអរ នោះ​វា​ក៏​នឹង​អាច​រួមចំណែក​នៅ​ក្នុង​ការ​ធានារ​ប្រក្រតី​ភាព​និង​រីក​ចំរើន​នៃ​វិស័យ​នេះ ហើយ​រុញច្រាន​ស្តិ​តិ​នៃ​កំណើន​ឲ្យ​កើនឡើង​ថែម​ទៀត​ប្រសិនបើ​អាច ។ ដូច្នេះ​ សង្ឃឹមថា ក្រសួង​នឹង​ពិនិត្យ​មើល​នូវ​រាល់​សេវាកម្ម​ដែល​អសកម្ម​ហើយ​កែសម្រួល​វា ដើម្បី​លុប​បំបាត់​កា​រិះគន់​របស់ ពលរដ្ឋ​ផង និង ដើម្បី​ជំរុញ​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ផង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ