ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ជំងឺ​ដ៏​ចម្លែក​នៅ​ប្រទេស​កុង​ហ្គោ​នៃ​ទ្វីប​អា​ហ្វ្រិក​ស្លា.ប់​មនុស្ស​៣០​នាក់

1 ខែ មុន

ទី​ក្រុង​ប៊ែឡាំង៖ អង្គ​ការ​សុខ​ភាព​ពិភពលោក​ត្រៀម​បញ្ជូន​ក្រុម​អ្នក​ជំនាញ​​ទៅ​ប្រទេស​កុង​ហ្គោ​ដើម្បី​ស៊ើប​អង្កេត​ករណី​ផ្ទុះ​ជំងឺ​ដ៏​ចម្លែក​មួយ​ដែល​គេ​មិន​ទាន់​ដឹង​ថា​តើ​វា​ជា​​ជំងឺអ្វី ឬ​បង្ក​ឡើង​ដោយ​មេរោគ​អ្វី​ពិត​ប្រាកដ​ទេ​។ គ្រាន់​តែ​ដឹង​ថា​វា​ជា​ជំងឺ​ដ៏កាច​សាហាវ និងចម្លែក​។ អ្នក​ដែល​ឆ្លង​មេរោគ​នេះ​បាន​ស្លាប់​អស់​ជា​ច្រើន​​នាក់​ហើយ​ត្រឹម​តែ​១​ប៉​ប្រិច​ភ្នែក​តែ​ប៉ុណ្ណោះ​នៅ​តំបន់​ដាច់​ស្រយាល​។ ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​កំពុង​ធ្វើ​ដំណើរ​​ទៅ​តំបន់​​ផាន់​ហ្ស៊ី (Panzi)​ស្ថិត​​នៅ​​ខេត្ត​ក្វាន់​​ហ្គោ (Kwango) ប្រទេស​កុង​ហ្គោ​។…

ទី​ក្រុង​ប៊ែឡាំង៖ អង្គ​ការ​សុខ​ភាព​ពិភពលោក​ត្រៀម​បញ្ជូន​ក្រុម​អ្នក​ជំនាញ​​ទៅ​ប្រទេស​កុង​ហ្គោ​ដើម្បី​ស៊ើប​អង្កេត​ករណី​ផ្ទុះ​ជំងឺ​ដ៏​ចម្លែក​មួយ​ដែល​គេ​មិន​ទាន់​ដឹង​ថា​តើ​វា​ជា​​ជំងឺអ្វី ឬ​បង្ក​ឡើង​ដោយ​មេរោគ​អ្វី​ពិត​ប្រាកដ​ទេ​។ គ្រាន់​តែ​ដឹង​ថា​វា​ជា​ជំងឺ​ដ៏កាច​សាហាវ និងចម្លែក​។ អ្នក​ដែល​ឆ្លង​មេរោគ​នេះ​បាន​ស្លាប់​អស់​ជា​ច្រើន​​នាក់​ហើយ​ត្រឹម​តែ​១​ប៉​ប្រិច​ភ្នែក​តែ​ប៉ុណ្ណោះ​នៅ​តំបន់​ដាច់​ស្រយាល​។

ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​កំពុង​ធ្វើ​ដំណើរ​​ទៅ​តំបន់​​ផាន់​ហ្ស៊ី (Panzi)​ស្ថិត​​នៅ​​ខេត្ត​ក្វាន់​​ហ្គោ (Kwango) ប្រទេស​កុង​ហ្គោ​។ នៅ​ពេល​ទៅ​ដល់​ទី​នោះ ពួក​គេ​នឹង​ចែក​ថ្នាំ​ពេទ្យ​ និង​ឧប​ករណ៍​ធ្វើ​តេស្ត​ឆាប់​រហ័ស​ដើម្បី​វិភាគ​ថា​តើ​ជំងឺ​នេះបង្ក​ឡើង​ដោយ​មេរោគ​អ្វី​ពិត​ប្រាកដ​។ គ្រូ​ពេទ្យ​ក៏​កំពុង​ធ្វើ​តេស្ត​សំណាក​ឈាម​របស់​ជន​រង​គ្រោះ​នៅ​ក្នុ​ងមន្ទីរ​ពិសោធ​ផង​ដែរ​។

នៅ​ពេល​ទទួល​បាន​លទ្ធ​ផល​ថ្មី​ៗ​ អង្គ​ការ​សុខ​ភាព​ពិភព​លោក​នឹង​ចែក​រំលែក​ព័ត៌​មាន​នេះ​ជា​បន្ទាន់​​ទៅ​កាន់​សា​ធារណៈ​ជន​​ដើម្បី​ជ្រាប​ជា​ព័ត៌​មាន​។ ប្រធាន​សាខា​អង្គ​ការ​សុខ​​ភាព​ពិភព​លោក​​ប្រចាំ​តំបន់​អាហ្វ្រិក​ថ្លែង​ថា​អ្វី​ដែល​ជា​ចំណុច​អាទិភាព​របស់​យើង​គឺ​ខិត​ខំ​ផ្ដល់​ការ​គាំទ្រ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​សហ​គមន៍​ដែល​ពួក​គេ​រស់​នៅ​។​

យើង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​តាម​គ្រប់​មធ្យោ​បាយ​ដើម្បី​កំណត់​ភិន​ភាគ​ជំងឺ​នេះ,​ ដើម្បី​សិក្សា​ស្វែង​យល់​អំពី​របៀប​ឆ្លង​របស់​វា​ និង​ដើម្បី​ធានា​ថា​យើ​ងចាត់​វិធាន​ការ​ត្រឹម​​ត្រូវ​ទៅ​តាម​សភាព​នៃ​ជំងឺ​​បាន​ទាន់​ពេល​វេលា​​។ អង្គ​ការ​សុខ​ភាព​ពិភព​លោក​ថ្លែង​ថា​រហូត​មក​ដល់​ពេល​នេះ មនុស្ស​៣៩៤​នាក់​បាន​ឆ្លង​ជំងឺ​ចម្លែក​នេះ។ ក្នុង​នោះ ​អ្នក​ជំងឺ​៣០​នាក់​បាន​ស្លាប់​ហើយ​។

ទ្វីប​អាហ្វ្រិក​ឧស្សាហ៍​កើត​មាន​ជំងឺ​ប្លែក​ៗ​។ កាល​ពី​ដប់​ឆ្នាំ​មុន​ធ្លាប់​ផ្ទុះ​ជំងឺ​អេបូឡា​ សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​ម្ដង​ហើយ​។ ​ អាជ្ញា​ធរ​មូល​ដ្ឋាន​និយា​យ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា​​ជំងឺ​ចម្លែក​១​​ទៀត​បាន​សម្លាប់​មនុស្ស​១៤៣​នាក់​នៅ​ទី​តាំង​ដដែល​នេះ​កាល​ពី​ខែ​វិច្ឆ​កា​។ អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​មាន​រោគ​សញ្ញា​ដូច​ជា​ឈឺ​ក្បាល​, ក្អក​ស្ងួត, គ្រុន​ក្ដៅ, ដក​ដង្ហើម​ថប់​ៗ និង​ខ្វះ​គ្រាប់​ឈាម​ក្រហម​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ