ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ខ្មាន់កាំភ្លើង​បាន​ហើយ ករណី​លបបា.ញ់​អ្នក​សារព័ត៌មាន​«​កម្ពុជា​អភិវឌ្ឍន៍​»របួសធ្ងន់

1 ខែ មុន

ខេត្តសៀមរាប ៖ ករណី​ខ្មាន់កាំភ្លើង​លួច​បាញ់ប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​កែ​ច្នៃ ទៅ​លើ​អ្នកកាសែត កម្ពុជា​អភិវឌ្ឍន៍ តាម​អន​ឡាញ​ម្នាក់​ឈ្មោះ ឈឿ​ង ឈឹង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ…

ខេត្តសៀមរាប ៖ ករណី​ខ្មាន់កាំភ្លើង​លួច​បាញ់ប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​កែ​ច្នៃ ទៅ​លើ​អ្នកកាសែត កម្ពុជា​អភិវឌ្ឍន៍ តាម​អន​ឡាញ​ម្នាក់​ឈ្មោះ ឈឿ​ង ឈឹង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ កាលពី​វេលា​ម៉ោង​១៨​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប អាជ្ញាធរ​ពាក់ព័ន្ធ ក៏​ដូច​ជា​កងកម្លាំង​នគរបាល នៃ អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់កំណត់​មុខសញ្ញា និង​ធ្វើការ​ឃាត់ខ្លួន​ជន សង្ស័យ​មក​ធ្វើការ​សាកសួរ​ព័ត៌មាន​បន្ថែម អំពី​ករណី​ប៉ុនប៉ង​មនុស្ស​ឃា​.​ត​ដោយ​ចេតនា និង​ទទួល​បាន ចម្លើយ​សារភាព​ពី​ជនសង្ស័យ គឺ​ដោយសារ​ទំនាស់​បុគ្គល ។

លោក​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បានអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៤​នេះ កម្លាំង​នគរបាល​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ី លឿយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាលា ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ជនសង្ស័យ ត្រូវ​បាន​កម្លាំង​នគរបាល នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ ។

លោកស្នងការ​នគរបាល​ខេត្តសៀមរាប បានអោយ​ដឹង​បន្ត​ថា ជនសង្ស័យ​ឈ្មោះ ស៊ី លឿយ បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​បាញ់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយ​កន្លង​មក​ជន​រង​គ្រោះ​ឈ្មោះ ឈឿ​ង ឈឹង ជា​អ្នក​សារព័ត៌មាន​រូប​នេះ តែងតែ​ថតរូប និង​តាម​ទារប្រាក់​ពី​ខ្លួន ថ្លៃ​ដឹកឈើ ហើយ​ថែម​ទាំង​គំរាម​ថា បើ​មិន​ឲ្យ​ប្រាក់​ទេ រូបគេ​នឹង​រាយការណ៍​ទៅ​មន្ត្រី​បរិស្ថាន ។ ហើយ​អ្នក​សារព័ត៌មាន​រូប​នេះ ទារប្រាក់​ក្នុង​មួយ​ជើង ២០,០០០​រៀល រូប​ខ្លួន​ធ្លាប់​បង់ប្រាក់​ឲ្យ​ចំនួន​ពីរ​ដង ស្មើនឹង​ចំនួន​៤០,០០០​រៀល​។ ប៉ុន្តែ​ក្រោយមក​អ្នក​សារព័ត៌មាន​រូប​នេះ ចេះ​តែ​មក​ទារប្រាក់​ទៀត ដោយ​រូបគេ​រក​ប្រាក់​មិន​បាន មានការ​ខឹងសម្បា ។

ជនសង្ស័យ​ឈ្មោះ ស៊ី លឿយ បាន​ឆ្លើយ​សារភាព​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ រូបគេ​បាន​បើក​គោ​យន្ត​កន្ត្រៃ ទៅ​ស្រែ ស្ថិត​ក្នុងភូមិ​ត្រពាំង​ភ្លោះ ហើយ​បាន​យក​អាវុធ​កែ​ច្នៃ​ដាក់​ទៅ​ជាមួយ ក្រោយ​ពេល​ទៅ​ដល់​ស្រែ​ហើយ​ក៏​បើក​គោ​យន្ត​កន្ត្រៃ​ត្រឡប់​មក​ផ្ទះ​វិញ ដល់​ចំណុច​ផ្លូវបំបែក​ត្រពាំង​រាំង ស្ថិត​ភូមិ​ត្រពាំង​ភ្លោះ ពេល​នោះ​ម៉ោង​ប្រហែល​១៨​និង​០០​នាទី​ល្ងាច ក៏​បានឃើញ​ឈ្មោះ ឈឿ​ង ឈឹង និង​គ្នា​គាត់​ម្នាក់​ទៀត មិន​ស្គាល់ឈ្មោះ បាន​ឈប់​ម៉ូតូ ចំនួន​០២​គ្រឿង នៅ​មាត់​ផ្លូវ រូបគេ​ក៏​បើក​គោ​យន្ត​កន្ត្រៃ ទៅ​មុខ​បាន​ប្រហែល​ជាង​១០០​ម៉ែត្រ ដោយ​គិត​ថា​ឈ្មោះ ឈឿ​ង ឈឹង មក​ទារប្រាក់​ទើប​មាន​កំហឹង ក៏​ឈប់​គោ​យន្ត ហើយ​យក​កាំភ្លើង​ច្នៃ ដើរទៅ​ស្ទាក់ផ្លូវ​ជន​រង​គ្រោះ ដោយ​ពួន​ក្បែ​គល់ឈើ​មាត់​ផ្លូវ ចាំ​បាញ់​ជន​រង​គ្រោះ ភ្លាម​នោះ​ជន​រង​គ្រោះ និង​គ្នា​របស់​គេ បាន​ជិះ​ម៉ូតូ​សំដៅ​ទៅ​ផ្ទះ ដោយ​ជន​រង​គ្រោះ​ជិះ​មុខ រូបគេ​បាន​ធ្វើ​សកម្មភាព​បាញ់​ទៅ​លើ​ជន​រង​គ្រោះ មួយ​គ្រាប់ ចំ​ខ្លួន ។

ជនសង្ស័យ​ឈ្មោះ ស៊ី លឿយ ឆ្លើយ​សារភាព​បន្ថែម​ទៀត​ថា ក្រោយ​ពេល​ធ្វើ​សកម្មភាព​ហើយ បាន​រត់​ត្រឡប់​មក​យក​គោ​យន្ត ជិះ​គេចខ្លួន មក​ផ្ទះ​តែ​ម្តង​។ ជនសង្ស័យ​បន្ត​ថា ខ្លួន​បាញ់​ជន​រង​គ្រោះ គឺ​បំណង​បាញ់​ឲ្យ​របួស​ទេ ដើម្បី​ឲ្យ​រាងចាល កុំ​ឲ្យ​ដើរ​ទារប្រាក់​រូបគេ​បន្ត​ទៀត ។

កម្លាំង​នគរបាល​ខេត្តសៀមរាប ដកហូត​វត្ថុ​តាង រួម​មាន ៖ គោ​យន្ត​កន្ត្រៃ ចំនួន​០១, កាំភ្លើង​កែ​ច្នៃ (​កាំភ្លើង​ឆ្នុក​) ចំនួន​០១​ដើម​, កាណុង​សេ​កា​សេ ចំនួន​០១​ដើម​, កូនកាំបិត ចំនួន ០១​ដើម​, គ្រាប់​កាំ​កង់ ចំនួន ៦៤​គ្រាប់​, គីប​(​ក្បាល​គ្រាប់រំសេវ​សំបក​ក្រហម​) ចំនួន ៦២​គ្រាប់​, កូនសោ​លេខ​១០ ចំនួន​០២, កាបូបស្ពាយ ចំនួន​០១, រំសេវ​កន្លះ​ដប ។

សមត្ថកិច្ច កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ។

គួរ​រម្លឹក​ថា «​អ្នក​សារព័ត៌មាន​វ័យ​ចំណាស់​១​រូប ត្រូវ​ខ្មាន់​កាំ​ភ្លើ​.​ង​លួ​.​ចបា​.​ញ់​ប្រហារ ខណៈ​កំពុង​យក​ព័ត៌មាន​» សេចក្តី​រាយ​ការ​បឋម​ពី​សមត្ថកិច្ច បានឱ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​លួច​បាញ់ប្រហារ​មក​លើ​អ្នកកាសែត កម្ពុជា​អភិវឌ្ឍន៍ តាម​អន​ឡាញ ម្នាក់ បណ្ដាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ខណៈ​សមត្ថកិច្ច​ស្រុក​ជីក្រែង បាន​ព្យាយាម​ការពារ​តាំងពី​កន្លែង​កើតហេតុ​រហូត​ដល់​មន្ទីរពេទ្យ​បង្អែក ខេត្តសៀមរាប​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ដីចម្ការ​ត្រពាំង​រាំង ក្នុងភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ឈឿ​ង ឈឹង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ អ្នក​យក​ព័ត៌មាន​កម្ពុជា​អភិវឌ្ឍ​ន៌ រស់នៅ​ភូមិ​ឃុំ​កន្លែង​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ ជន​រង​គ្រោះ​បាន​និង​កំពុង​ស្ថិត​នៅ​លើ​ដីចម្ការ​មួយ​កន្លែង ក្បែរ​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ បាន​មក​លួច​បាញ់ប្រហារ​ដោយ​អាវុធ​កែ​ច្នៃ​ចំនួន ១​គ្រាប់ ត្រូវ​ចំ​ត្រង់​ពោះ​ចំហៀង​ផ្នែក​ខាងឆ្វេង ទៅ​ផ្នែក​ខាងស្តាំ បណ្តាល​ឱ្យ​បៀម​គ្រាប់​ជាប់​ក្នុង​ពោះ ។ បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ពង្រ​លើ បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ និង​បាន​ធ្វើ​កំណត់ហេតុ ព្រមទាំង​សួរនាំ​សាក្សី ដើម្បី​កំណត់​មុខសញ្ញា​ឈាន​ដល់​ការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​បង្ក ។ ប៉ុន្តែ​ពេល​នោះ​ដោយ​ជន​រង​គ្រោះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ក៏​កម្លាំង​សមត្ថកិច្ច ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឱ្យ​កម្លាំង​នគរបាល​មូលដ្ឋាន បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ភ្លាម​ៗ​ដែរ ដោយ​មានការ​ការពារ​យ៉ាង​តឹងតែង​បំផុត ។

ជុំវិញ​ករណី​ខាងលើ​នេះ កម្លាំង​សមត្ត​កិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​ជីក្រែង បន្ត​ការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង ដែល​បាញ់ប្រហារ​មក​លើ​ជន​រង​គ្រោះ ជា​អ្នក​សារព័ត៌មាន​អន​ឡាញ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ