ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ឡាវ​ថា​ នឹង​ខិតខំ​ជំរុញ​ថាមពល​មក​កម្ពុជា​ឱ្យ​៦​ពាន់​មេ​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ​២០៣០

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផា​ន់​ដ​ន នាយករដ្ឋមន្ត្រី​នៃ​សាធារណ រដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជាមានិត​ឡាវ​បាន​បញ្ជាក់​ថា​ការ​ជំរុញ​វិស័យ ថា​មពល​មក​កម្ពុជា មាន​កំណើន​ជា​លំដាប់ ហើយនឹង​ខិតខំ​ជំរុញ​ឲ្យ​បាន​៦​ពាន់​មេ​ហ្គា​វ៉ា​ត់…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផា​ន់​ដ​ន នាយករដ្ឋមន្ត្រី​នៃ​សាធារណ រដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជាមានិត​ឡាវ​បាន​បញ្ជាក់​ថា​ការ​ជំរុញ​វិស័យ ថា​មពល​មក​កម្ពុជា មាន​កំណើន​ជា​លំដាប់ ហើយនឹង​ខិតខំ​ជំរុញ​ឲ្យ​បាន​៦​ពាន់​មេ​ហ្គា​វ៉ា​ត់ នៅ​ឆ្នាំ​២០៣០​។

ការ​លើក​ឡើង​របស់​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ​នៅ​ក្នុង​ជំនួប​សវនាការ​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៣​នា​វិមាន​រដ្ឋសភា​។

នៅ​ក្នុង​ជំនួប​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី បាន​វាយតម្លៃ និង​កោតសរសើ​ចំពោះ​រាជ រ​ដ្ឋា ភិ​បាល​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​ធ្វើការ​សហ ការ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ ការ​ជា បន្តបន្ទាប់ ហើយ នៅ​ពេល​ថ្មី​នេះ​កម្ពុជា​និង ឡាវ​ក៏​បាន អនុស្សា​រណៈ​មាន ៖

១-​កិច្ចព្រមព្រៀងរ វាង​រាជ​រដ្ឋា​ភិបាល​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សា​ធា រណ​រដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ស្តី​ពី​ការ​លុប​បំ បាត់​កា រ​យកពន្ធ​ត្រួត​គ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​ការ​បង្ការ ការ​គេចវេះ​ពន្ធ និង​ការ​ចៀសវាង​ពន្ធ​។

​២-អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៃ​ព្រះ​រា ជា​ណា​ចក្រ​កម្ពុជា និង​ក្រសួងកសិកម្ម និង​ព្រៃឈើ នៃ​សាធារណរដ្ឋ​ប្រជា ធិ​ប​តេ​យ្យ​ប្រ ជា​មា​និ​ត​ឡាវ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​កសិកម្ម​។ ៣.​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជា​ធិ​ប​តេ យ្យ​ប្រជា មា​និ​ត​ឡាវ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​សិល្បៈ សម្រាប់​ឆ្នាំ​២ ០២៥-២០២៧​។

ឯកឧត្តម​បណ្ឌិត នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​អរគុណ​ដល់​កម្ពុជា​ដែរ​តែង តែ​ជួយ​ដល់​ប្រ ទេស​ឡាវ ក្នុង​ការ​ព្រឹត្តិការណ៍​អន្តរជាតិ ក៏​ដូច​ជា​ពេល​កន្លង​មក ជាក់ស្តែង​នៅ ពេល​ឡាវ​កំពុង ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​កម្ពុជា​បាន​ផ្តល់​បរិក្ខា​ផ្សេង​ៗ​ផង​ដែរ​។ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​បន្ថែម​ថា​នៅ​ពេល​ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​បាល​បាន​ធ្វើការ​ជំរុញ​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម វិស័យ​ទេស​ចរណ៍ កសិកម្ម ថាមពល​ជាដើម​។

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​កម្ពុជា ឡាវ​បាន​ធ្វើការ​កិច្ច​សហប្រតិបត្តិកា រ​ទ្វេរ ភាគី​លើ​វិស័យ​ថាមពល​មក​ដល់​ពេល​នេះ​មាន​ចំនួន​ជិត​៥០០​មេ​ហ្គា​វ៉ា​ត់​ហើយនឹង​រំពឹង​ថា​នឹង​សម្រេច​បានការ​ផ្ទេរ​ថាមពល​រហូត​ដល់​៦​ពាន់​មេ​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ​២០៣០​។

នៅ​ជំនួប​ភាគី​ទាំង​ពីរ​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនងជា​មិត្តភាព ជាង​បងប្អូន ដែល​ហៅ​ថា​កម្ពុជា ឡាវ​ជា​ដន្លង​នឹង​គ្នា​។ ដោយ​ទំនាក់ទំនង​ទាំង​ពីរ មាន​ភាព​ស្អិតរ​មួ​ត រវាង​ថ្នាក់​រដ្ឋាភិបាល ថ្នាក់​រដ្ឋសភា បក្ស​និង​បក្ស ប្រជាជន និង​ប្រទេស​ផង​ដែរ​។​លើស​ពី​នេះ​ភាគី បាន​ពិភាក្សា​ក្នុង​ការ​ជំរុញ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​នូវ​កិច្ចព្រមព្រៀង​នៃ​អនុស្សា​រណៈ ដែល​ភាគី​ទាំង​បាន​សហការ​ជាមួយ​គ្នា​កន្លង​មក​។

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​លើក​ឡើងទឹកចិត្ត​ឲ្យ​ភាគី​ទាំង​ពីរ​កម្ពុជា​-​ឡាវ​ធ្វើការ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ធ្វើ​យ៉ាងណា​បោះបង្គោល​ព្រំដែន​ឲ្យ​ទៅ​រលូន ហើយ​បញ្ចប់ ដោយ ក្លាយជា​ប្រ​គោល និង​ព្រំដែន​ប្រវត្តិសាស្ត្រ​។ ធ្វើ​យ៉ាងណា​ឲ្យ​ព្រំដែន​ជា​ព្រំប្រទល់​មិត្តភាព ការ​អភិវឌ្ឍន៍ ។

ក្នុង​ជំនួប​នោះ​ដែរ​ភាគី​ទាំង​ពីរ​ក៏​បាន​ជំរុញ​ឲ្យ​មានការ​សហប្រតិបត្តិការ​បន្ថែម​ទៀត​ផ្នែក​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​ដោយពេល​កន្លង​មកនេះ​មានការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​គ្រប់​ថ្នាក់​ទាំងអស់​ដែល​កន្លង​មកនេះ​ថ្នាក់ដឹកនាំ​រដ្ឋសភា​ក៏​បាន​ទស្សនៈកិច្ច​នៅ​ប្រទេស​ឡាវ ហើយ​នៅ​ដើមឆ្នាំ ក្រោយ​នេះ ​ថ្នាក់ដឹកនាំ​រដ្ឋសភា​ឡាវ​អាច​នឹង​មក​ទស្សនៈកិច្ច​នៅ​កម្ពុជា​ផង​ដែរ​។

ភាគី​ទាំង​ពីរ​ក៏​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​ទ្វេរ​ភាគី​ដែល​មាន​តាំងពីរ​យូរណាស់​មក​ហើយ​។​ជាង​នេះ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​ក្នុង​ទទួល​បាន​ឯករាជ្យ ។ ដូច្នេះ​ត្រូវធ្វើ យ៉ាងណា​ឲ្យ​ទំនាក់ទំនង​នេះ​ធ្វើ​យ៉ាងណា​ឲ្យ​ត្រូវ​តែ​បន្ត​ឲ្យ​អ្នក​ជំនាន់​ក្រោយ ចង​ចាំ និង​ធ្វើ​យ៉ាង ណា​ធ្វើការ​សហការ​គ្នា​ដើម្បី​ឧត្តម​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ត្រូ វ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព​នៅ​ក្នុង​តំបន់​ផង​ដែរ ពិ​សេ​នោះ នៅ​ពេល​ថ្មី​ៗ​នេះ​មានការ​ពិ ភា​ក្សា​ពី​ការ​ព​ង្រឹ​ការ​ផ្នែក​ពាណិជ្ជកម្ម កិច្ច​សហប្រតិបត្តិការ​នានា ដើម្បី​ធ្វើ យ៉ាង​ណា​ឲ្យ​សេដ្ឋកិច្ច ប្រទេស​ទាំង​ពីរ​បន្ត​មាន​កំណើន ហើយ​ឈ្នះ-​ឈ្នះ ដោយ​យក​ប្រជា​ជ ន​ជា​ស្នូល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ