ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកផ្លូវ​១​ខ្សែ ​ដើម្បី​បន្ថយ​ការ​កកស្ទះចរាចរណ៍

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ប្រមា​ណ​៩​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ លោក អាំង សិរី​ពិសិដ្ឋ អភិបាលរង​ខណ្ឌចំការមន រួម​ជាមួយលោក…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ប្រមា​ណ​៩​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ លោក អាំង សិរី​ពិសិដ្ឋ អភិបាលរង​ខណ្ឌចំការមន រួម​ជាមួយលោក ម៉ៅ ណូ​លី ប្រធាន​ការិយាល័យ​សា​ធារណ​ការ​ខណ្ឌ និង​លោក ទូច ឌិន អនុប្រធាន​សណ្តាប់ធ្នាប់ បាន​ដឹកនាំ​កម្លាំង​ទៅ​ធ្វើការ​រុះរើ​របង​ស័ង្កសី​ដែល​សង់​បិទផ្លូវ​ភ្ជាប់​រវាងផ្លូវ​លេខ៤៥៤ និង​ផ្លូវ​លេខ​៤៣០ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ មានការ​សាទរ​និង​អរគុណ​អាជ្ញាធរ ដែល​បាន​យកចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ ដែល​កន្លង​ទៅ​មានការ​លំបាក​លើ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នេះ ។

លោក អាំង សិរី​ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា ដោយមានការ​យកចិត្តទុកដាក់ យល់់ ់់សុខទុក្ខ​ប្រជា​ពល
រដ្ឋ លោក កៀង ល័​ក្ស អភិបាល​ខណ្ឌ បាន​បញ្ជា​ឲ្យ​រូប​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មក
ធ្វើការ​ត្រួតពិនិត្យ​ផ្លូវលំ​មួយ​ខ្សែ ដើម្បី​ជួយ​កាត់បន្ថយ​សម្រួល​ទៅ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា
ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់ និង​អ្នក​ឆ្លងកាត់ ទើប​អាជ្ញាធរ​សម្រេច​ដាក់​គ្រឿងចក្រ​កាយ​ដី​ឱ្យ​ស្មើគ្នា រួច​ចាក់​ថ្ម​ក្រួស​ឱ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ